ប្រទេស៥ដែលត្រៀមខ្លួនបានល្អបំផុតសម្រាប់ការមកដល់នៃបច្ចេកវិទ្យាបៃតង (Green Tech)

បើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានបង្ហាញថា សហរដ្ឋអាមេរិក ស៊ុយអែត សិង្ហបុរី ស្វីស និងហូឡង់ ជាប្រទេសដែលត្រៀមលក្ខណៈបានល្អបំផុត ដើម្បីប្រើប្រាស់ ទទួលយក និងសម្របទៅនឹងវត្តមាននៃបច្ចេកវិទ្យាថ្មីៗ ដែលមានសារៈសំខាន់សម្រាប់ការដំណើរការបច្ចេកវិទ្យាបៃតង។

ប្រទេសចំនួន ១៦៦ត្រូវបានចាត់ថ្នាក់លើកម្រិតនៃការត្រៀមខ្លួន ដើម្បីចាប់ផ្ដើមប្រើបច្ចេកវិទ្យាបៃតង ជាមួយនឹងសូចនាករចំនួន៥ ដូចជា បច្ចេកវិទ្យាព័ត៌មានវិទ្យា ហិរញ្ញវត្ថុ ការស្រាវជ្រាវ អភិវឌ្ឍជំនាញ និងឧស្សាហកម្ម។ ផែនទីខាងក្រោម គឺជាចំណាត់ថ្នាក់សរុបនៃសូចនាករនីមួយៗ និងចំនួនពិន្ទុ។ ជាក់ស្ដែង អាមេរិកស្ថិតនៅចំណាត់ថ្នាក់លេខ២ ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ, ចំណាត់ថ្នាក់លេខ ១១ ផ្នែកព័ត៌មានវិទ្យា, ចំណាត់ថ្នាក់លេខ ១៨ផ្នែកជំនាញ, ចំណាត់ថ្នាក់លេខ ១៦ ផ្នែកឧស្សាហកម្ម, និងចំណាត់ថ្នាក់លេខ២ ផ្នែកហិរញ្ញវត្ថុ ហើយទទួលបានផលបូកសរុបចំនួន ៤៩។

ចំណែកប្រទេសដែលមានចំណាត់ថ្នាក់ទាបជាងគេមានដូចជា ហ្គីណេ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហ្កំប៊ី ហ្គីណេប៊ីស្ស៊ូ និងស៊ូដងខាងត្បូង។ ប្រទេសទាំង៥ នេះ មានចំណាត់ថ្នាក់នៅក្រោមគេបំផុត ចំពោះការត្រៀមខ្លួនសម្រាប់សូចនាករទាំង៥។ តាមរយៈទិន្នន័យដែលបង្ហាញក្នុងតារាង បានស្ដែងឱ្យឃើញពីគម្លាតរវាងប្រទេសចំណូលខ្ពស់ និងប្រទេសចំណូលកម្រិតទាប។ ប្រទេសនៅតំបន់អាមេរិកខាងត្បូង តំបន់ការ៉ាអីព និងអនុតំបន់សាហារ៉ាអាហ្វ្រិក ជាប្រទេសត្រៀមខ្លួនក្រោយគេ សម្រាប់ការមកដល់នៃបច្ចេកវិទ្យាបៃតង នេះបើធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងពិភពលោក។ ចំណុចនេះ សបញ្ជាក់ថា ប្រទេសទាំងនេះ មានភាគរយខ្ពស់ ដែលតាមមិនទាន់ការវិវត្តន៍នៃបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ន។

ថ្វីបើចិនមានសមត្ថភាពផលិត និងច្នៃប្រឌិតបច្ចេកវិទ្យា ប៉ុន្តែប្រទេសនេះជាប់ចំណាត់ថ្នាក់ទាបជាងការរំពឹងទុក ដោយមកនៅលេខរៀងទី៣៥ ដោយសារភាពខុសគ្នានៃទីក្រុង និងជនបទ ក្នុងការគ្របដណ្តប់អ៊ីនធឺណិត និងល្បឿនអ៊ីនធឺណិត។ បើ​និយាយ​ពី​សមាជិក​ផ្សេង​ទៀត​នៃ​ប្លុក BRICS ប្រេស៊ីល​ជាប់​ចំណាត់​ថ្នាក់​ទី៤០ ឥណ្ឌា​នៅ​លេខ ៤៦ និង​អាហ្វ្រិក​ខាង​ត្បូង​នៅ​លេខ ៥៦។

ប្រទេសមួយចំនួននៅអាស៊ីធ្វើបានល្អជាងការរំពឹងទុក ក្នុងនោះមានប្រទេសឥណ្ឌា (ចំណាត់ថ្នាក់ទី៥៥) ហ្វីលីពីន (ចំណាត់ថ្នាក់ទី៥៧) និងប្រទេសវៀតណាម (ចំណាត់ថ្នាក់ទី៤៥)។ នៅពេលក្រឡេកមើលភាពខុសគ្នារវាងចំណាត់ថ្នាក់សន្ទស្សន៍ជាក់ស្តែងរបស់ប្រទេសឥណ្ឌា និងចំណាត់ថ្នាក់ដែលបានព្យាករណ៍ ដោយផ្អែកលើប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ ឥណ្ឌាជាប់ចំណាត់ថ្នាក់៦៧ ។ អ្នកស្រាវជ្រាវរបស់ UNCTAD ពន្យល់ថា “មូលហេតុដែលប្រទេសនៅអាស៊ីជាច្រើនទទួលបានចំណាត់ថ្នាក់ល្អជាងការរំពឹងទុក ដោយសារតែការកើនឡើងនៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងជំនាញបច្ចេកទេស និងបរិយាកាសអាជីវកម្មអំណោយផល”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......