(អាហារូបករណ៍) ៖ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននឹងផ្ដល់អាហារូបករណ៍ 100% ដល់សិស្ស-និស្សិតដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យវេជ្ជសាស្រ្ត Dalian នៅប្រទេសចិន ក្នុងឆ្នាំសិក្សា 2021-2023។ អាហារូបករណ៍ដែលផ្ដល់ឱ្យនឹងគិតរួមបញ្ចូលទាំង ថ្លៃសិក្សា ថ្លៃឈ្នួលកន្លែងស្នាក់នៅអន្តេវាសិកដ្ឋាន ឬ កន្លែងស្នាក់នៅក្រៅសាលា (700យាន់/ខែ) ប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅ (3000 យាន់/ខែ) និងការធានារ៉ាប់រងសុខភាព។ រយៈពេលនៃការដាក់ពាក្យ៖ ថ្ងៃទី 01 ខែកុម្ភៈដល់ថ្ងៃទី 15 ខែមេសាឆ្នាំ 2021។
លក្ខខណ្ឌក្នុងការដាក់ពាក្យ៖
- បេក្ខជនមានសុខភាពល្អ និងមិនមែនជាជនជាតិចិន។ មានសញ្ញាប័ត្របរិញ្ញាបត្រ រឺលើសពីនេះ និងមានអាយុក្រោម 35 ឆ្នាំ (គិតត្រឹមថ្ងៃទី 1 ខែកញ្ញាឆ្នាំ 2021)។
- ប្រសិនបើអ្នកដាក់ពាក្យសុំជាជនអន្តោប្រវេសន៍មកពីប្រទេសចិនគាត់គួរតែកាន់លិខិតឆ្លងដែនបរទេសក្នុងរយៈពេលមិនតិចជាង 4 ឆ្នាំនិងមានកំណត់ត្រារស់នៅបរទេស 2 ឆ្នាំ។
- បេក្ខជនជំនាញខាងវេជ្ជសាស្ត្រ ត្រូវតែមានវិញ្ញាបនប័ត្រជំនាញរបស់ចិន HSK 4 ដែលមានពិន្ទុចាប់ពី 180 ឡើងទៅនិងមានសញ្ញាបត្រ MBBS ឬ BDS។
- បេក្ខជនអនុបណ្ឌិតជំនាញចាំបាច់ត្រូវមានវិញ្ញាបនប័ត្រជំនាញភាសាអង់គ្លេស TOFEL (លើសពី 80) ឬ IELTS (5.5 ខាងលើ) ។ សម្រាប់អ្នកដែលមិនអាចផ្តល់នូវលទ្ធផលតេស្តភាសាអង់គ្លេសស្តង់ដារខាងលើអាចផ្តល់ភ័ស្តុតាងនៃការសិក្សានៅស្ថាប័នមុនៗ ដែលភាសាបង្រៀនគឺភាសាអង់គ្លេស ហើយនឹងត្រូវចូលរួមតេស្តភាសាអង់គ្លេស ឬសរសេរផ្ទាល់ដែលរៀបចំឡើងដោយសាកលវិទ្យាល័យវេជ្ជសាស្ត្រ Dalian ។
- អ្នកដាក់ពាក្យសុំ ដែលអាចនិយាយភាសាអង់គ្លេសទូទៅបាន អាចត្រូវបានលើកលែងពីការផ្តល់វិញ្ញាបនប័ត្រជំនាញភាសាអង់គ្លេសខាងលើ។
ព័ត៌មានអាហារូបករណ៍ផ្សេងៗទៀត
លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អ្នកអប់រំ ក៏ដូចជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឱ្យមានការកំហិតសម្រាប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដោយកំណត់ត្រឹមម៉ាកសញ្ញា និងឡូហ្គោប៉ុណ្ណោះ ដើម្បីកាត់បន្ថយការទាក់ទាញកុមារ និងយុវជន។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ប្រទេសអង់គ្លេស គ្រោងនឹងផ្តល់អ្នកជំនាញ ក៏ដូចជាកម្មវិធីអប់រំលំដាប់ពិភពលោក មកកម្ពុជា ដើម្បីលើកកម្ពស់គុណភាព នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រោមការសម្របសម្រួលពីក្រុមការងារនៃធនាគារពិភពលោក កាលពីសប្តាហ៍កន្លងទៅនេះ ក្រុមការងារ ថ្នាលបឋម PLP EdTech នៃនាយកដ្ឋានបឋមសិក្សា និងក្រុមការងារ MoEYS EdTech នៃមហាវិទ្យាល័យអប់រំ…
ចំណេះជីវិត, ព្រឹត្តិការណ៍
ការប្រើប្រាស់ប្លាស្ទិកច្រើនបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សុខភាពមនុស្ស និងសត្វរស់នៅក្នុងធម្មជាតិ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុគសម័យឌីជីថលនេះ យុវជនចាំបាច់ណាស់ក្នុងពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយទំនួលខុសត្រូវ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីសប្តាហ៍កន្លងទៅនេះ បានសម្ពោធជាផ្លូវការ នូវការអនុវត្តកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល ទៅកាន់សាលារៀនគោលដៅចំនួន១៨បន្ថែមទៀត ដែលជាការអនុវត្តជំហានទី២…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការអប់រំ និងអភិវឌ្ឍមូលធនមនុស្ស។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងស្មារតីជំរុញការប្រើប្រាស់ថាមពលប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមតំបន់ជនបទ ក្រសួងរ៉ែ និងថាមពល រួមជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) បានប្រកាសបិទបញ្ចប់គម្រោងលើកកម្ពស់…
ចំណេះជីវិត, ព្រឹត្តិការណ៍
តើអ្នកធ្លាប់ជួបដូចជារកសោផ្ទះមិនឃើញ ឬភ្លេចបញ្ជីទិញទំនិញ ក៏ដូចជានឹកឈ្មោះមនុស្សដែលទើបនឹងស្គាល់មិនឃើញដែរឬទេ? ការភ្លេចភ្លាំងបន្តិចបន្តួចអាចកើតមានចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែការថែរក្សាសុខភាពខួរក្បាល និងការចងចាំ…