ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្ដល់អាហារូបករណ៍ចំនួន 30 កន្លែងសម្រាប់ឆ្នាំសិក្សា 2021
ភ្នំពេញ៖ បើកទទួលពាក្យពីថ្ងៃ11 មករា ដល់ថ្ងៃ 06កុម្ភៈ ឆ្នាំ2021 ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍(DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្ដល់អាហារូបករណ៍ដល់សិស្សដែលមានបំណងចង់ដាក់ពាក្យសិក្សាបរិញ្ញាបត្រផ្នែកនេះ ចំនួន 30 កន្លែង។
ក្នុងចំណោមបេក្ខជនចំនួន 30 នាក់ក្នុងនោះផ្ដល់ឱ្យ 20 នាក់ជាសិស្សទូទៅអាយុមិនលើសពី 22ឆ្នាំ 6នាក់ជាសិស្សអាទិភាពនារី អាទិភាពក្រីក្រ និងអាទិភាពតំបន់ដាច់ស្រយាល និង 4នាក់ទៀតជាសិស្សអាហារូបករណ៍ពីស្ថាប័នណាមួយដែលមានការឯកភាពពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
គួរបញ្ជាក់ថា អាហារូបករណ៍ចំនួន 30 កន្លែងនេះ នឹងត្រូវបានផ្ដល់ជូនដោយផ្អែកទៅលើលំដាប់ពិន្ទុនៃការប្រឡង និងលក្ខខណ្ឌដែលបានរៀបរាប់ខាងលើ។ សិស្សានុសិស្សដែលមានបំណងចង់ដាក់ពាក្យ ដើម្បីទទួលបានអាហារូបករណ៍អាចសាកសួរពត៌មាន និងទិញពាក្យប្រឡងនៅការិយាល័យសិក្សានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
ព័ត៌មានអាហារូបករណ៍ផ្សេងៗទៀត
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមប្រតិភូយុវសិស្សឆ្នើមកម្ពុជាចំនួន ៦រូប បានបង្កើតសមិទ្ធផលយ៉ាងត្រចះត្រចង់ជូនជាតិ ដោយដណ្តើមបានមេដាយសរុបចំនួន ១១គ្រឿង ពីការប្រកួតប្រជែងវិទ្យាសាស្ត្រថ្នាក់តំបន់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ ខាងមុខនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៥១,២៣៨ នាក់ (ស្រី ៨៤,៧៣៥ នាក់)…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការផ្លាស់ប្តូរមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ ទៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)
ចំណេះជីវិត, ព្រឹត្តិការណ៍ខួរក្បាលគឺជាមជ្ឈមណ្ឌលបញ្ជាការនៃរាងកាយទាំងមូល មិនថាតែការគិត ការចងចាំ អារម្មណ៍ ឬការធ្វើចលនាផ្សេងៗ សុទ្ធសឹងតែអាស្រ័យលើសុខភាពខួរក្បាលទាំងអស់។ ដូច្នេះ ការថែរក្សាខួរក្បាលមិនមែនជារឿងស្មុគស្មាញ ឬទាមទារថវិកាច្រើននោះទេ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នឹងរៀបចំកម្មវិធីពិសេសក្រោមប្រធានបទ បង្កើតបញ្ញាសិប្បនិម្មិត (AI) ផ្ទាល់ខ្លួន សម្រាប់សិស្សានុសិស្ស ក៏ដូចជាការផ្តល់ព័ត៌មានសិក្សាសម្រាប់អាណាព្យាបាល នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមសិស្សវ័យក្មេងកម្ពុជាចំនួន ៤នាក់ ឈ្នះមេដាយមាសចំនួន ៤ ក្នុងកម្មវិធីការប្រកួតលើកទី២៣ សម្រាប់យុវជនផ្នែកបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្ត (Robotics) នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន កាលពីពេលកន្លងទៅថ្មីៗនេះ។
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមភ្នំពេញ ៖ ក្រុមបេក្ខនារីវ័យក្មេងរបស់កម្ពុជាចំនួន ៣ក្រុម ត្រូវបានគណៈកម្មការអន្តរជាតិជ្រើសរើសជាផ្លូវការ ជាបេក្ខភាពឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្រិតពិភពលោក (Global Semifinalists) នៃកម្មវិធីប្រកួតប្រជែង Technovation ពិភពលោក ក្នុងចំណោមក្រុមឆ្នើមថ្នាក់ជាតិទាំង១៥ក្រុម ដែលបានខិតខំប្រឹងប្រែងសិក្សា និងអភិវឌ្ឍគម្រោងយ៉ាងស្វិតស្វាញអស់រយៈពេល ១២សប្ដាហ៍។
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍បាតុភូត El Niño–Southern Oscillation (ENSO) គឺជាវដ្តធម្មជាតិមួយដែលកើតឡើងដោយការប្រែប្រួល នៃសីតុណ្ហភាពទឹកសមុទ្រ ខ្យល់ និងការកកើតពពកនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកត្រូពិក។ បាតុភូតនេះមានឥទ្ធិពលយ៉ាងសំខាន់លើលំនាំអាកាសធាតុ
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់មណ្ឌលប្រឡងសរុបចំនួន ២៤៤មណ្ឌល ដែលស្មើនឹង ៦២០៧បន្ទប់។