៨វីធីដើម្បីបញ្ចៀសភាពងងុយដេកកំឡុងពេលសិក្សា

ពេលដែលសិស្សត្រូវការធ្វើតេស្ត និងត្រៀមខ្លួនប្រឡងដ៏សំខាន់មួយ មានពេលខ្លះសិស្សត្រូវការរៀនបន្ថែមក្នុងរយៈពេលយូរម៉ោងជាចាំបាច់ ដើម្បីជាថ្នាលដាស់ស្មារតី រំឮកមេរៀន និងស្វែររកចំណុចខ្វះខាតជាដើម។ យ៉ាងណា ការរៀនច្រើនម៉ោងបានក្លាយជាឧបសគ្គមួយ នាំឱ្យសិស្សងងុយដេក ជាពិសេសសម្រាប់អ្នកមិនមានទម្លាប់អង្គុយរៀនក្នុងរយៈពេលវែង។ សិស្សមួយចំនួនបានត្រៀមសម្ភារៈដូចជា នំចំណី និងកាហ្វេជាដើម ដោយឡែក អារម្មណ៍ងងុយដេក នៅតែកើតឡើងគ្រប់ពេលដដែល។ យោងតាមគេហទំព័រ The Asian School បានបង្ហាញវិធី៨ចំណុចដើម្បីកាត់បន្ថយ ភាពងងុយដេកកំឡុងពេលត្រូវការរៀនច្រើនម៉ោងនេះ។

១. បន្ទប់រៀនត្រូវមានពន្លឺដ៏ល្អ ៖ ជារឿយៗសិស្សបានបង្កើតកំហុសទាក់ទងនឹងការប្រើប្រាស់ភ្លើងនៅក្នុងបន្ទប់ ដូចជាប្រើតែភ្លើងចង្កៀងអគ្គិសនីមួយ សម្រាប់បំភ្លឺនៅក្នុងបន្ទប់ទាំងមូលតែម្តង ខណៈបរិវេណដទៃទៀតមានភាពងងឹង ។ ចំណុចនេះហើយបង្ហាញថា ក្នុងបន្ទប់មិនទទួលបានពន្លឺគ្រប់គ្រាន់ទេ ហើយ​ការ​ដែលក្នុងបន្ទប់ខ្វះពន្លឺ បណ្តាលឱ្យភាពងងុយគេងកាន់តែកើនឡើង និងជំរុញឱ្យចាប់អារម្មណ៍កន្លែងគេងជាងកន្លែងរៀន ។ ដូច្នេះការរក្សាបរិយាកាសបន្ទប់រៀនឱ្យមានពន្លឺត្រឹមត្រូវ នាំឱ្យអារម្មណ៍ផ្ចង់ជាមួយការរៀនបានល្អជាងមុន។

២. រៀននៅកន្លែងដែលមិនបង្កភាពងាយស្រួលពេក ៖ ប្រសិនបើកន្លែងរៀនជាទីតាំង ដែលមានបរិយាកាសកម្សាន្តច្រើន ឬងាយស្រួលពេក នោះនឹងនាំឱ្យអ្នកកាន់តែងងុយដេកលើសដើម ដូច្នេះត្រូវរក្សាវាឱ្យមានតុល្យភាព រវាងផាសុកភាព និងភាពសុខស្រួលពេក។ ចូរជ្រើសកៅអីដែលមានសភាពរឹង ដូចជា តុឈើ ឬតុដែក បន្ទាប់មកអង្គុយឱ្យត្រង់ខ្លួន ជំនួសឱ្យការប្រើកៅអី ដែលមានតែសាឡុង និងមានខ្នើយ ឬក៏សម្ភារៈដែលធ្វើឱ្យស្រួលខ្លួនពេករហូតទប់អារម្មណ៍ងងុយដេកមិនបាន។ កន្លែងរៀនមិនចាំបាច់ធ្វើឱ្យមានភាពស្រណុកស្រួលពេកគ្រប់ពេលនោះទេ ប៉ុន្តែត្រូវមានអនាម័យ។ ប្រសិនបើអ្នកចូលចិត្តរៀននៅផ្ទះ ចូររៀបចំកន្លែងមួយ ដែលសមស្របសម្រាប់រៀន អ្នកអាចយកជ្រុងមួយផ្នែកនៅក្នុងផ្ទះ ឬក្នុងបន្ទប់គេង ហើយដាក់តុសម្រាប់រៀន កៅអីសម្រាប់អង្គុយ ឬក៏ប្រើប្រាស់កៅអីក្នុងផ្ទះបាយជំនួសក៏បាន ប្រសិនបើមិនមានសម្ភារៈគ្រប់ទេ។ ជារួមទីកន្លែងណាក៏បាន ឱ្យតែមានការផ្តោត ហើយមិនបង្កនៅបរិយាកាសស្រួលពេក។

៣. មិនបរិភោគអាហារឆ្អែតពេក ៖ អ្នកទាំងអស់គ្នាប្រហែលជាជួបបទពិសោធន៍ងងុយគេងក្រោយបរិភោគអាហាររួច ហើយដំណើរការរាងកាយ ពិបាកក្នុងការរៀន។ មួយវិញទៀតសូមអ្នកកុំគិតថា ឱ្យតែមានអាការៈអស់កម្លាំងគឺសុទ្ធតែត្រូវការអាហារបន្ថែមឱ្យសោះ ជួនកាលអ្នកគ្រាន់តែត្រូវការសម្រាកប៉ុណ្ណោះ ។ ដូច្នេះពេលអស់កម្លាំង សូមរកកន្លែងសម្រាកបន្តិច កុំប្រញាប់រកចំណី ឬម្ហូបអាហារលឿនពេក។ យ៉ាងណាមិញ បើអាចឆាប់បរិភោគមុនពេលយប់ជ្រៅ និងហូបឱ្យសមល្មម ឬតិចតួចកុំឱ្យឆ្អែតពេករៀងរាល់មុនពេលចាប់ផ្តើមការសិក្សា។

៤. ធ្វើឱ្យរាងកាយសកម្ម ៖ អ្នកគួរតែព្យាយាមធ្វើឱ្យរាងកាយមានចលនាឱ្យបានច្រើន ក្រោយចំណាយពេលច្រើនម៉ោងក្នុងការសិក្សាតែមួយកន្លែង ព្រោះការនៅកន្លែងដដែលៗមានរយៈពេលយូរ វាបង្កើតបាននូវអារម្មណ៍ធុញទ្រាន់ បង្កទៅជាការងងុយដេកលើសដើម។ ដូច្នេះហើយ សង្កេតស្ថានភាពខ្លួនឯង ប្រសិនបើមានអារម្មណ៍ថាអស់កម្លាំង អ្នកគួរតែងើបចេញពីកៅអី រួចដើរមួយជុំ ទៅពីរជុំ ទៅវិញទៅមកជុំវិញផ្ទះ ឬបន្ទប់ ដើម្បីរលាស់ដៃជើង ក៏ដូចជា ពត់ខ្លួនទាំងមូលឱ្យមានភាពបត់បែន។ មួយវិញទៀត អ្នកអាចប្តូរទីតាំងរៀនតែម្តងក៏បាន វាជួយឱ្យអ្នកកាត់បន្ថយភាពងងុយ ហើយបន្ថែមសមត្ថភាពផ្តោតបានមួយកម្រិតបន្ថែមដែរ។

៥. រៀនដោយការសរសេរ ៖ ប្រសិនបើអ្នកបន្តអានសៀវភៅច្រើនពេក វាក៏អាចបណ្តាលឱ្យអ្នកមានអារម្មណ៍ថាធុញទ្រាន់ ព្រោះការអានយូរពេកវាអាចធ្វើឱ្យអ្នកលែងចាប់អារម្មណ៍ និងជាឱកាសជំរុញឱ្យអ្នកឆាប់ងងុយដេក និងអស់កម្លាំង។ ដើម្បីការពារអារម្មណ៍ល្ហិតល្ហៃ ការសរសេរចុះរាល់ការគិត ការយល់ឃើញរបស់អ្នកទៅក្នុងសៀវភៅ ឬប្រព័ន្ធអេឡិចត្រូនិច(computer) ទាក់ទងនឹងអ្វីដែលអ្នកបានរៀន ឬក៏ការឆ្លុះបញ្ចាំងពីអ្វីដែលបានអាន គឺជាសកម្មភាពដែលអាចឱ្យខួរក្បាលដំណើរការព្រមៗគ្នា ហើយជាវិធីមួយអាចកាត់បន្ថយការងងុយដេក។

៦. កុំរៀនមុខវិជ្ជាហួសដែនសមត្ថភាព ៖ ការជ្រើសយកមុខវិជ្ជាមកដោះស្រាយហួសពីអ្វីដែលអ្នកអាចធ្វើបាន ជាពិសេសពេលយប់ វានឹងធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍អស់ថាមពលក្នុងការធ្វើបន្ត។ ធ្វើឱ្យប្រាកដចិត្តថា អ្នកកំពុងផ្តោតលើអ្វីដែលមានភាពងាយៗ ស្របនឹងសមត្ថភាពបច្ចុប្បន្ន ហើយជ្រើសយកផ្នែកណាដែលស្រាលៗដើម្បីដោះស្រាយនៅពេលយប់ និងទុកការងារដែលពិបាកសម្រាប់ដោះស្រាយនៅពេលថ្ងៃជំនួសវិញ ព្រោះជាទូទៅវាជាពេលដែលរាងកាយ និងខួរក្បាលរបស់អ្នកមានកម្លាំង និងភាពស្រស់ស្រាយនៅពេលថ្ងៃ។ ប្រសិនបើអ្នកជ្រើសការរៀនដាច់យប់ សូមជ្រើសតែមុខវិជ្ជាណាដែលស្រួលៗ គួរឱ្យចាប់អារម្មណ៍ ឬជាចំណូលចិត្តផ្ទាល់ខ្លួនតាំងពីដើមមក។

៧. បរិភោគទឹកឱ្យបានច្រើន ៖ ទឹកមិនត្រឹមតែមានតួនាទីបំពេញជាតិទឹក ឬធ្វើឱ្យបាត់ស្រេកទឹកប៉ុណ្ណោះទេ ប៉ុន្តែវាជួយឱ្យអ្នកអាចផ្តោតបានល្អផងដែរ។ បរិភោគទឹកគឺជាគន្លឹះមួយជួយឱ្យអ្នកជៀសវាងនៅការងងុយដេកបានមួយផ្នែក តែតាមពិតទៅ បច្ចកទេសរបស់សិស្សភាគច្រើន គឺអនុវត្តន៍បែបនេះកំឡុងពេលសិក្សារៀនសូត្រ។ នៅពេលដែលអ្នកបរិភោគទឹកបានច្រើន បណ្តាលឱ្យអ្នកត្រូវទៅបន្ទប់ទឹកញឹកញាប់ ហើយក៏ជាការដាស់តឿនស្មារតីរបស់អ្នកឱ្យមានចលនារាងកាយយ៉ាងសកម្មផងដែរ។ លើសពីនេះទៅទៀត ការបរិភោគទឹកបានគ្រប់គ្រាន់ ជួយសម្រួលទៅដល់ខួរក្បាលផងដែរ ហើយថែមទាំងជំរុញសមត្ថភាពការចងចាំ និងការស្រូបយកព័ត៌មានពីមជ្ឈដ្ឋានខាងក្រៅ។

៨. ហាត់ប្រាណត្រូវពេល ៖ លំហាត់ប្រាណគឺជាវិធីសាស្រ្តមួយបង្កើនថាមពលឱ្យបន្តដំណើរការពេញមួយថ្ងៃ ជាពិសេសនៅពេលអនុវត្តន៍នាព្រឹកព្រលឹម។ ការហាត់ប្រាណតាមរយៈវិធីសាស្រ្តដូចជា៖ រត់ លេងកីឡានានា ការដើរក្នុងរយៈពេលវែង ក៏ដូចជាសកម្មភាពផ្សេងៗទៀត ដែលធ្វើឱ្យរាងកាយទាញបានថាមពលមកវិញ ហើយវាក៏បានបន្ថែមនូវភាពស្វាហាប់ផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...