៥គន្លឹះ ជួយឱ្យអ្នកធ្វើការក្នុងបរិយាកាសមមារញឹក ប្រកបដោយ​ភាពជោគជ័យ

នៅក្នុងបរិយាកាសការងារមមារញឹក លំហូរការងារតែងផ្លាស់ប្ដូរ និងប្រែប្រួលគ្រប់ពេល ដែលតម្រូវឱ្យអ្នកមានសមត្ថភាពខ្ពស់ក្នុងការសម្របខ្លួនទៅក្នុងបរិយាកាស ឬកាលៈទេសៈថ្មីៗ ដែលកើតមានជាប្រចាំ។ ក្នុងបរិយាកាសការងារបែបនេះ អ្នកអាចនឹងមានភាពមមាញឹក និងតានតឹងច្រើន ដែលទាមទារឱ្យមានការកំណត់គោលដៅច្បាស់លាស់ ការខិតខំប្រឹងប្រែងធ្វើការខ្លាំង ការអំណត់ ការតាំងចិត្ត ការអត់ធ្មត់ និងភាពធន់ ដើម្បីសម្រេចការងារដោយជោគជ័យ។

តើបរិយាកាសការងារមមារញឹកទាមទារឱ្យមានអ្វីខ្លះ?

ការធ្វើការនៅក្នុងបរិយាកាសការងារ ដែលមានភាពមមារញឹកអាចមានលក្ខណៈខុសៗគ្នា អាស្រ័យលើប្រភេទការងារ ដែលអ្នកកំពុងធ្វើ។ អ្នកខ្លះអាចរវល់ ដោយអង្គុយធ្វើការងារក្នុងការិយាល័យយ៉ាងមមារញឹក រីឯអ្នកខ្លះទៀតអាចរវល់ធ្វើការងារនៅខាងក្រៅ។ ប៉ុន្តែទោះការងារក្នុង ឬក្រៅការិយាល័យ តែងតែទាមទារឱ្យអ្នកមានជំនាញមួយចំនួនដូចជា ៖

  • ការបង្កើតទំនាក់ទំនងល្អជាមួយក្រុមការងារ
  • ការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព
  • អាកប្បកិរិយា ដែលពោរពេញដោយមហិច្ឆតា និងកម្លាំងជំរុញពីក្នុងខ្លួន
  • ភាពមិនភ័យខ្លាចក្នុងការផ្តួចផ្ដើមគំនិត និងធ្វើជាអ្នកដឹកនាំ។

លើសពីនេះ នៅពេលដែលបំពេញការងារក្នុងបរិយាកាស ដែលមមារញឹក អ្នកនឹងឃើញពីភាពសាមញ្ញមួយចំនួន នៃបរិយាកាសនោះ មានដូចជា​៖

  • ធ្វើការក្រោមពេលកំណត់ដែលតឹងតែងខ្លាំង
  • ទាមទារឱ្យមានការសម្របខ្លួន និងបត់បែនសម្រាប់គម្រោងថ្មីៗ
  • ធ្វើកិច្ចការច្រើនក្នុងពេលតែមួយ
  • ត្រូវបញ្ចប់កិច្ចការក្នុងរយៈពេលខ្លី
  • ទាមទារឱ្យកំណត់គោលដៅជាប្រចាំ និងសម្រេចគោលដៅនោះភ្លាមៗ។

ដូច្នេះ អ្នកចាំបាច់ត្រូវអភិវឌ្ឍជំនាញមួយចំនួន ដើម្បីអាចធ្វើការក្នុងបរិយាកាសការងារ ដែលមមារញឹកបានល្អ។ ជាមួយគ្នា អ្នកក៏ត្រូវដឹងអំពីគន្លឹះ ដើម្បីអភិវឌ្ឍសមត្ថភាពបំពេញការងារផងដែរ។

៥គន្លឹះ បំពេញការងារក្នុងបរិយាកាសដែលមមារញឹក

យោងតាមគេហទំព័រ Better Up ក្នុងបរិយាកាសការងារដែលមមារញឹក អ្នកចាំបាច់ត្រូវអនុវត្តគន្លឹះចំនួន៥ ដើម្បីអាចបំពេញការងារបានល្អ និងទទួលភាពជោគជ័យ។

១. កំណត់ការងារអាទិភាព ៖ ក្នុងការបំពេញការងារប្រចាំថ្ងៃ តែងតែមានកិច្ចការដែលសំខាន់ខ្លាំងជាងគេ ដែលអ្នកត្រូវធ្វើមុនគេ។ ការរៀនអំពីរបៀបគ្រប់គ្រងពេលវេលា នឹងជួយអ្នកឱ្យបំពេញការងារដោយមានរបៀបរៀបរយ និងមានលំដាប់លំដោយត្រឹមត្រូវ។ ល្បឿនលឿននៃការងារទាមទារឱ្យអ្នកមានការត្រៀមខ្លួនគ្រប់ពេល យល់អំពីទិន្នន័យលម្អិតរបស់គម្រោង និងមានសមត្ថភាពឆ្លើយតបនឹងការងារបន្ទាន់។ អ្នកត្រូវមានកាលវិភាគការងារជាក់លាក់ ហើយកិច្ចការដែលអ្នកត្រូវធ្វើទាំងអស់ត្រូវមាននៅលើប្រតិទិន ព្រមទាំងធ្វើបញ្ជីការងារចាប់ពីសំខាន់ខ្លាំង រហូតដល់ការងារមិនបន្ទាន់។

២. ហ្វឹកហាត់គ្រប់គ្រងភាពតានតឹង ៖ ជំនាញសំខាន់បំផុតក្នុងការបំពេញការងារ ជាពិសេសការងារដែលតម្រូវឱ្យធ្វើឱ្យបានលឿន គឺការចេះគ្រប់គ្រងភាពរតានតឹង។ ក្នុងការបំពេញការងារ អ្នកនឹងទទួលរងនូវសម្ពាធ និងភាពតានតឹងនៅក្នុងដំណាក់កាលណាមួយ ហេតុនេះ អ្នកត្រូវដឹងពីវិធីថែសុខភាពខ្លួន​ឯងចាំបាច់។ អ្នកគួរចំណាយពេលខ្លះ ដើម្បីស្ដាប់នូវអ្វីដែលរាងកាយអ្នកកំពុងប្រាប់អ្នក។ ដូចជា តើអ្នកឈឺក្បាលដែរទេ? តើក្រពះរបស់អ្នកមានបញ្ហាដែរឬអត់? តើអ្នកបានញ៉ាំអាហារទៀងទាត់ទេ? ជាដើម ការគ្រប់គ្រងភាពតានតឹង និងថែសុខភាពបានល្អ នឹងផ្ដល់ឱ្យអ្នកនូវថាមពល និងកម្លាំង ដែលអាចបំពេញការងារបានច្រើន និងមិនងាយឈឺ។

៣. ស្វែងរកជំនួយពីសមាជិកក្រុម ៖ ចូលចងចាំថា អ្នកគឺជាផ្នែកមួយនៃក្រុមការងារ ដូច្នេះកិច្ចសហការគឺជារឿងសំខាន់។ ការសហការគ្នានៅកន្លែងធ្វើការអាចជួយឱ្យអ្នកបំពេញការងារកាន់តែប្រសើរនៅក្នុងបរិយាកាសការងារដែលមមារញឹក។ ជំនួសឱ្យការប្រកួតប្រជែងគ្នាជាមួយក្រុមការងារនៅកន្លែងធ្វើការ អ្នកគួរសហការគ្នា ដើម្បីសម្រេចគោលដៅរួមជាមួយគ្នា។ ការធ្វើការងារជាក្រុមជួយឱ្យអ្នកសម្រេចក្ដីសុបិន និងគោលដៅបានកាន់តែរហ័ស ដូច្នេះកុំមានអារម្មណ៍ថាខ្មាសអៀនក្នុងការសុំជំនួយ។

៤. ផ្ដោតអារម្មណ៍ឱ្យបានល្អ៖ មានរឿងរ៉ាវជាច្រើន​ ដែលព្យាយាមឆក់យកចំណាប់អារម្មណ៍អ្នក និងធ្វើឱ្យអ្នកបែកអារម្មណ៍ពេលធ្វើការ ។ ប៉ុន្តែនៅពេលដែលអ្នកមានការងារច្រើនត្រូវបញ្ចប់ អ្នកចាំបាច់ត្រូវតែផ្ដោតអារម្មណ៍ឱ្យបានល្អ។ ដូច្នេះ ខណៈពេលដែលអ្នកដាក់អារម្មណ៍ធ្វើការ កុំភ្លេចបិទសំឡេងទូរស័ព្ទ ឬអ្វីមួយដែលរំខានការផ្ចង់អារម្មណ៍ ដើម្បីជួយពង្រឹងស្មារតីផ្ចង់អារម្មណ៍។ ម្យ៉ាងទៀត ត្រូវប្រាកដថា ទំហំតុធ្វើការរបស់អ្នក ត្រូវរៀបចំឡើង ដោយផ្ដល់ភាពងាយស្រួលក្នុងការផ្ដោតអារម្មណ៍។

៥. ត្រូវហ៊ានសួរសំណួរ ៖ ក្នុងករណីដែលអ្នកទទួលការងារទាំងដែលមិនយល់ច្បាស់ពីអ្វីដែលអ្នកដាក់ឱ្យចង់បាន អាចធ្វើឱ្យអ្នកមានអារម្មណ៍ច្របូកច្របល់។ ហេតុនេះត្រូវសួរ ឬសុំការពន្យល់ពីគេឱ្យបានច្បាស់មុននឹងទទួលការងារ ព្រោះការធ្វើបែបនេះ នឹងជួយការឱ្យការងាររបស់អ្នកបំពេញទៅដោយរលូន ជោគ័យ និងមិនងាយបង្កកំហុស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...