ភ្នំពេញ – កុមារអាចមានចរឹកលក្ខណៈ និងឥរិយាបថប្រព្រឹត្តខុសៗគ្នាស្របទៅតាមស្ថានភាពដែលពួកគេបានជួបនៅក្នុងគ្រួសារ និងបរិយាកាសសង្គម ។ កុមារខ្លះមានសកម្មភាពរវាសរវៃតាំងពីកំណើត ឯខ្លះទៀតមានចរឹកមិនសូវចេះនិយាយស្តី ឬភ័យខ្លាចមិនហ៊ានចូលចំណោមកុមារអ្នកដទៃ។ កុមារអាចនឹងបាត់បង់ភាពក្លាហាននៅក្នុងដំណើរជីវិតរបស់ពួកគេនៅពេលវ័យជំទង់ ប្រសិនបើមិនទទួលបានការគាំទ្រតាំងពីតូចតាមរយៈជំនួយនានារបស់ម្តាយឪពុក។ ខាងក្រោមនេះ ជាវិធីសាស្ត្រអប់រំទាំង៥ ចំណុចដែលម្តាយឪពុកអាចជួយឱ្យកូនក្លាយជាមនុស្សក្លាហាន និងរឹងប៉ឹងតាំងពីកុមារ។

១. ឪពុកម្តាយត្រូវធ្វើជាបុគ្គលគំរូសម្រាប់កូន ៖ ប្រសិនបើឱ្យកូនក្លាយជាមនុស្សក្លាហាន និងរឹងប៉ឹងតាំងពីកុមារ ទាល់តែម្តាយឪពុកបង្ហាញឥរិយាបថគំរូរឹងប៉ឹងដល់កូនជាមុនសិន។ ម្តាយឪពុកត្រូវធ្វើសកម្មភាពគំរូប្រចាំថ្ងៃ ដូចជា ធ្វើរឿងដែលលំបាកៗហើយបង្ហាញទៅកាន់កូនឱ្យឃើញពីការតស៊ូ ហ៊ានរាំដោយទំនុកចិត្ត ហ៊ានសំដែងដោយមិនខ្មាស់អៀន ហ៊ានរត់ប្រណាំងដើម្បីសុខភាព និងហ៊ានសន្យាអ្វីមួយដោយភាពច្បាស់លាស់ជាដើម។
២. បង្ហាញពីវីរជន ឬជនគំរូនៅក្នុងសង្គម ៖ នៅពេលដែលម្តាយឪពុកលើកយករឿងរ៉ាវរបស់វីរជន ឬជនគំរូណាម្នាក់បង្ហាញទៅកាន់កូន នេះជាឧទាហរណ៍ដ៏មានប្រសិទ្ធភាពសម្រាប់កូនដើម្បីពង្រឹងភាពក្លាហានរបស់គេ។ កូនអាចដឹងពីចំណុចខ្លាំងរបស់បុគ្គល និងដឹងពីសកម្មភាពសំខាន់ៗដែលវីរជននោះបានធ្វើ។ ការបង្ហាញពីវីរជន ឬជនគំរូដល់កូន អាចបង្ហាញពីស្នាដៃរបស់បុគ្គល គំនិតទូលំទូលាយរបស់បុគ្គល និងសកម្មភាពអស្ចារ្យផ្សេងៗរបស់បុគ្គល។

៣. ជំរុញឱ្យមានស្មារតីចូលរួមសកម្មភាព ៖ កុមារអាចនឹងខ្លាចនៅពេលដែលពួកគេចូលរួមចំណោមមិត្តភក្តិថ្មី ឬចូលរួមក្នុងចំណោមបរិយាកាសអ៊ូអរខុសពីទិដ្ឋភាពនៅក្នុងផ្ទះរបស់ខ្លួន។ លើសពីនេះ ពួកគេអាចនឹងខ្លាចកាន់តែខ្លាំងនៅពេលចូលរួមការប្រកួតផ្សេងៗ។ ចំណុចនេះ ម្តាយឪពុកត្រូវពន្យល់កូនឱ្យបានច្បាស់ថា រាល់ការប្រកួតប្រជែងអ្វីមួយតែងតែមានឧបសគ្គជានិច្ច ដូច្នេះមានតែរៀនជម្នះឧបសគ្គទាំងនោះទេ ទើបកូននឹងមានទំនុកចិត្តលើខ្លួនឯង។ ការចូលរួមឱ្យមានស្មារតីជាក្រុមត្រូវតែលើកទឹកចិត្តជានិច្ច តែក៏គួបផ្សំស្មារតីប្រកួតប្រជែងផងដែរ។
៤. លើកទឹកចិត្តឱ្យកុមារសាកល្បងអ្វីដែលថ្មី ៖ ត្រង់នេះអាចនិយាយបានថា ម្តាយឪពុកជាគ្រូទី១ សម្រាប់កូន។ គ្រូទី១ ត្រូវតែលើកទឹកចិត្តនិងផ្តល់ឱកាសឱ្យកូនសាកល្បងធ្វើអ្វីដែលថ្មីៗនៅក្នុងជីវិតប្រចាំថ្ងៃ រាប់ទាំងហ្វឹកហាត់លើការគិត ការច្នៃប្រតិដ្ឋសម្ភារលេងកម្សាន្ត និងការទទួលយកការយល់ឃើញរបស់កូន។ រូបភាពថ្មីៗដែលកើតឡើងចំពោះកូន អាចបណ្តាលឱ្យពួកគេមានភ័យខ្លាចបន្តិចមែន ប៉ុន្តែត្រូវចាប់ផ្តើមទៅតាមដំណាក់កាលម្តងមួយៗ ដោយព្យាយាមបំផុត ដូចជា រៀនភ្លក្សអាហារមានរសជាតិថ្មី លេងកីឡាដែលមិនធ្លាប់បានលេង ឬដើរក្នុងចម្ងាយឆ្ងាយជាដើម។

៥. លើកទឹកចិត្ត និងសរសើរកូន ៖ ធម្មជាតិកុមារបើចង់បង្កើតភាពក្លាហានឱ្យពួកគេ ទាល់តែម្តាយឪពុលហ៊ានពោលពាក្យសរសើរ និងលើកទឹកចិត្ត។ រឿងខ្លះកុំរំពឹងខ្ពស់ថានឹងបានសម្រេចលទ្ធផលដូចបំណង ទោះបីជោគជ័យ ឬបរាជ័យម្តង ឬធ្វើច្រើនដងយ៉ាងណាក៏ដោយ អ្នកជាឳពុកម្តាយគឺជាបុគ្គលសំខាន់បំផុត ដែលពួកគេត្រូវការពាក្យលើកទឹកចិត្ត និងពោលសរសើរជារឿយៗ។ ទន្ទឹមគ្នានេះ គួរសាកល្បងក្រើនរំលឹកកូនជាប្រចាំ និងជំរុញឱ្យពួកគេមានភាពក្លាហាន ព្រមទាំងហ៊ានជម្នះគ្រប់ឧបសគ្គនៅក្នុងដំណើរពេញមួយជីវិត៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2025
សាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាសផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជាច្រើនកន្លែងសម្រាប់យុវជន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។
អតីតពលករវិលត្រឡប់មកពីប្រទេសថៃ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2026
ជាឱកាសសម្រាប់បងប្អូនអតីតពលករវិលត្រឡប់មកពីប្រទេសថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលជាគ្រឹះស្ថានសាធារណៈស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា៨កន្លែង សម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2023
មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...
អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
ឱកាសទទួលបានអាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...
អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធី MOFCOM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2024
សម្រាប់ឆ្នាំ២០២៤នេះ កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ជាច្រើនកន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេល១-២ឆ្នាំ និងថ្នាក់បណ្ឌិត សិក្សារយៈពេល៣ឆ្នាំ...
គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2023
លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...
ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2025
កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...






























