បច្ចេកវិទ្យា៖ ឈុតសម្លៀកបំពាក់បច្ចេកវិទ្យាពិសេសមើលទៅដូចមនុស្សយន្តរ៉ូបូត គេហៅថា Exoskeleton មានរូបរាងស្រដៀងទៅនឹងឈុតសម្លៀកបំពាក់បច្ចេកវិទ្យាក្នុងរឿងហូលីវូដ Iron Man មានសមត្ថភាពអស្ចារ្យជួយបង្កើនកម្លាំងអ្នកប្រើប្រាស់ខុសពីមនុស្សធម្មតារាប់សិបដង។ ទោះបីវាមិនទាន់ប្រើប្រាស់សម្រាប់មនុស្សគ្រប់គ្នានៅឡើយក្តី ប៉ុន្តែតាមការអះអាងរបស់ក្រុមហ៊ុនផលិត SuitX របស់អាមេរិកមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ាបាន
បញ្ជាក់ថា ឈុតសម្លៀកបំពាក់នេះនឹងពេញនិយមសម្រាប់មនុស្សទូទៅនាពេលអនាគត។
ស្ថាបនិករបស់ក្រុមហ៊ុន SuitX លោក Hoomayoon Kazerooni បាននិយាយថា ពិភពលោកនឹងមើលឃើញថាឧបករណ៍ទាំងនេះនឹងក្លាយទៅជាវត្ថុដែលដាក់លក់នៅតាមទីផ្សារនានា ដូចផលិតផលផ្សេងទៀតនាពេលខាងមុខ។ លោកបន្តថា តម្លៃរបស់វាធ្លាក់ចុះ ប្រសិនបើមានការប្រកួតប្រជែងផលិតកើតឡើង ពេលនោះវានឹងនៅជាមួយមនុស្សស្ទើរគ្រប់គ្នា។
នៅពេលនេះ Exoskeleton ជាឧបករណ៍ដែលពាក់ពីខាងក្រៅរាង្គកាយរបស់មនុស្ស ដើម្បីជួយទ្រទ្រង់និងការពារអ្នកប្រើប្រាស់បង្កើនកម្លាំងខ្លាំងខុសពីធម្មតាព្រមទាំងអាចស៊ូទ្រាំក្នុងការធ្វើការងារធ្ងន់ៗបានច្រើនប្រភេទ។
បច្ចុប្បន្នឈុតរបស់ SuitX មួយនេះកំពុងត្រូវបានយកទៅធ្វើតេស្តដោយក្រុមហ៊ុនធំៗមួយចំនួន សូម្បីតែក្រុមហ៊ុនផលិតរថយន្ត General Motors និង Fiat ផងដែរនោះ ក៏សង្ឃឹមថាវានឹងអាចយកទៅប្រើប្រាស់ជាមួយនឹងកម្មករផលិតកម្មរបស់ខ្លួន អាចជួយសកម្មភាពសាច់ដុំស្មា និងក្បាលជង្គង់ថយចុះរហូតទៅដល់ ៥០ភាគរយនៃការប្រើប្រាស់ជាប្រចាំរបស់កម្មករ។
សូមបញ្ជាក់ថា របាយការណ៍មួយដែលសិក្សាដោយវិទ្យាស្ថានស្រាវជ្រាវ ABI ផ្សាយដោយ BBC កាលពីពេលថ្មីៗនេះបានអះអាងថា អត្រានៃការលក់នៃឈុតសម្លៀកបំពាក់រ៉ូបូត Exoskeleton កំពុងមានសន្ទុះខ្លាំង ហើយកាលពីឆ្នាំ២០២០ វាអាចប្រមូលលុយពីការលក់បានរហូតទៅដល់ ៣៩២លានដុល្លារ ហើយគេរំពឹងទុកថានឹងអាចលក់បានរហូតទៅដល់ជិង ៧ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០ខាងមុខ៕
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្នុងពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យហ៊ុន សែន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ការវិវត្តនៃ AI បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យផ្សេងៗ រួមទាំងវិស័យអប់រំ ជាពិសេស AI បានធ្វើបដិវត្តន៍ការអប់រំដោយពង្រឹងបទពិសោធនៃការរៀនសូត្រ តាមរយៈវិធីសាស្រ្តរៀនផ្ទាល់ខ្លួន (Personalized Learning)…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា បានប្រកាសបើក «យុទ្ធនាការបរិច្ចាគ ៥៦០០រៀល» ដើម្បីគាំទ្រសម្ភារៈសិក្សា និងសម្ភារៈអនាម័យសម្រាប់កុមារដែលកំពុងរស់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ…
ចំណេះជីវិត, ព្រឹត្តិការណ៍ដំណាប់ខ្ញី ត្រូវបានធ្វើឡើងពីមើមខ្ញី ដែលឆ្លងកាត់ការរំងាស់ជាមួយទឹកស្ករ។ ដោយសារវាមានផ្ទុកសារធាតុសកម្មពីធម្មជាតិរបស់ខ្ញី មនុស្សជាច្រើនតែងតែប្រើប្រាស់វាសម្រាប់ជំនួយដល់សុខភាព។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍សាធារណរដ្ឋប្រជាមានិតចិន កំពុុងប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១០ រូប ដើម្បីឱ្យទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា ការអនុវត្តកាតព្វកិច្ច…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍គ្រឹះស្ថានមធ្យមសិក្សាសាធារណៈទាំង៦៧ នៅរាជធានីភ្នំពេញ បានឯកភាពបន្តការបង្រៀន និងរៀនដោយផ្ទាល់ក្នុងថ្នាក់រៀន ដោយមិនប្ដូរទៅការរៀនតាមអនឡាញនោះទេ ទោះស្ថិតក្នុងអំឡុងពេលមានវិបត្តិតម្លៃប្រេងឥន្ធនៈ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្នុងគោលបំណងរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងជំរុញការអភិវឌ្ឍមូលធនមនុស្សឆ្លើយតបបានទៅនឹងតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពិសេសសម្រាប់ខេត្តបន្ទាយមានជ័យ, សាកលវិទ្យាល័យជាតិមានជ័យ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍តាមរយៈកម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅឆ្នាំ២០២៦ នេះ សាកលវិទ្យាល័យ University of Bath ចក្រភពអង់គ្លេស នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិឆ្នើម…
ចំណេះជីវិត, ព្រឹត្តិការណ៍នៅក្នុងសម័យកាលដែលមានការប្រែប្រួលយ៉ាងរហ័ស យុវជនម្នាក់ៗមិនត្រឹមតែត្រូវរៀនឱ្យពូកែនៅក្នុងសាលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវមាន “យុទ្ធសាស្ត្រក្នុងការរស់នៅ និងការរៀនសូត្រ” ដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោក…