ឥណ្ឌានឹងបញ្ចូលការសិក្សាពី AI ក្នុងកម្មវិធីសិក្សា ចាប់ពីឆ្នាំ២០២៦

សំឡេងត្រូវបានបង្កើតឡើងដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្រសួងអប់រំឥណ្ឌា បានប្រកាសថា បញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាផ្នែកមួយ ក្នុងកម្មវិធីសិក្សារបស់សិស្ស ចាប់ពីថ្នាក់ទី៣ឡើងទៅ នៅឆ្នាំសិក្សា២០២៦ ខាងមុខ, នេះបើយោងតាម Hindustan Times

ហេតុផលនៅពីក្រោយ ការដាក់ដំណើរការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្នាក់ទី៣ គឺ ដើម្បីជួយឱ្យកុមារយល់ដឹងអំពីបច្ចេកវិទ្យា AI និងរបៀបប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ប្រកបដោយទំនួលខុសត្រូវ ភាពត្រឹមត្រូវ និងក្រមសីលធម៌។

យោងតាមក្រសួងអប់រំឥណ្ឌា ការរៀបចំសម្ភារៈ ធនធាន សៀវភៅណែនាំ និងធនធានឌីជីថល នឹងត្រូវបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២៥នេះ។

ក្រសួងបានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាព័ត៌មាន នឹងពង្រឹងគោលគំនិតនៃការរៀនសូត្រ ការគិត និងការបង្រៀន ហើយនឹងពង្រីកបន្តិចម្ដងៗ ដើម្បីឆ្ពោះទៅរកគោលគំនិត ប្រើ AI សម្រាប់ផលប្រយោជន៍សាធារណៈ។ ខណៈនេះ គឺជាជំហានដំបូង ប៉ុន្តែវាមានសារៈសំខាន់ សម្រាប់ការឆ្ពោះទៅរកការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញនានា ដែលកើតឡើង ដោយសារការមិនយល់ដឹងអំពីរបៀបប្រើប្រាស់ដ៏ត្រឹមត្រូវ។

គំនិតផ្ដួចផ្ដើមនេះ កើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការប្រើប្រាស់ chatbot AI មិនត្រឹមត្រូវរបស់កុមារ។ OpenAI ជាក្រុមហ៊ុនបង្កើត ChatGPT នោះ បច្ចុប្បន្នកំពុងប្រឈមមុខនឹងបណ្ដឹងទាមទារសំណងជំងឺចិត្ត ដែលដាក់ដោយឪពុកម្ដាយរបស់ក្មេងអាយុ ១៦ឆ្នាំម្នាក់ មកពីរដ្ឋកាលលីហ្វ័រញ៉ា ដែលបានស្លាប់ ដោយការធ្វើអត្តឃាតកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ។

នៅក្នុងពាក្យបណ្ដឹងនោះ បានចោទប្រកាន់ថា Chatbot នេះ បានផ្ដល់យោបល់ឱ្យក្មេងជំទង់នោះធ្វើអត្តឃាត។ ជាការឆ្លើយតប OpenAI បានប្រកាសពីសំណុំនៃលក្ខណៈពិសេសសុវត្ថិភាព និងការត្រួតពិនិត្យថ្មី ដែលផ្ដោតជាពិសេស លើអ្នកប្រើប្រាស់វ័យជំទង់ និងអ្នកប្រើប្រាស់ ដែលកំពុងប្រឈមនឹងភាពតានតឹង។

មន្ត្រី នាយករដ្ឋានអប់រំសាលារៀន និងអក្ខរកម្ម (DoSEL) នៃក្រសួងអប់រំឥណ្ឌា បាននិយាយថា «បច្ចេកវិទ្យាមិនអាចបញ្ឈប់ការវិវត្តបាននោះទេ ប៉ុន្តែយើងនឹងរៀបចំកម្មវិធីសិក្សា ដែលបញ្ចូលក្រមសីលធម៌ នៃការប្រើ AI។»

គ្រូបង្រៀន ក្នុងប្រទេសឥណ្ឌា បានបង្ហាញការស្វាគមន៍ចំពោះ ការផ្លាស់ប្ដូរនេះ ប៉ុន្តែបានសង្កត់ធ្ងន់ថា​ គួរតែមានការបណ្ដុះបណ្ដាលគ្រូបង្រៀន អំពីការប្រើប្រាស់​ AI ក្នុងថ្នាក់រៀនបន្ថែមទៀត។

លោកស្រី Jyoti Arora នាយិកាសាលារៀន Mount Abu ដែលជាស្ថាប័នអប់រំរដ្ឋមួយកន្លែង ក្នុងទីក្រុង​ Delhi មានប្រសាសន៍ថា «គ្រូបង្រៀនត្រូវការ ការបណ្ដុះបណ្ដាលត្រឹមត្រូវ និងគោលការណ៍ណែនាំច្បាស់លាស់​ អំពី AI មុនពេលបង្រៀនវាបន្តទៅកាន់សិស្សនៅក្នុងថ្នាក់រៀន។ ការយល់ដឹងអំពីរបៀបប្រើប្រាស់ AI ដោយភាពត្រឹមត្រូវ និងសុវត្ថិភាព ពិតជាមានសារៈសំខាន់ណាស់ សម្រាប់គ្រូបង្រៀនគ្រប់រូប។»

បើតាមក្រសួងអប់រំឥណ្ឌា ការបណ្ដុះបណ្ដាលគ្រូបង្រៀន សម្ភារៈសិក្សា និងធនធានសិក្សា ដែលមានមូលដ្ឋានលើវិដេអូ នឹងក្លាយជាឆ្នឹងខ្នងនៃការអនុវត្តកម្មវិធីសិក្សា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី