យុទ្ធនាការ ៦០ថ្ងៃកាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ ទទួលជោគជ័យ

ភ្នំពេញ – យុទ្ធនាការ «៦០ថ្ងៃ៖ កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ» ដែល​រៀបចំ​ដោយ​ក្រុមនិស្សិត​គម្រោង Re-Five ក្នុង​បំណង​កាត់បន្ថយការ​ប្រើប្រាស់​ប្លាស្ទិកនៅ​កម្ពុជា ​ផ្តើម​ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០២១នោះ បាន​បិទបញ្ចប់​ហើយ​កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ​២០២២ ដោយ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង។

លោក នូ វិរៈ អ្នកសម្របសម្រួលគម្រោងបានឱ្យដឹងថា យុទ្ធនាការរយៈពេល៦០ថ្ងៃនេះ ទទួលបានជោគជ័យ ដោយ​មានការចូលរួមពីហាងលក់ភេសជ្ជៈប្រមាណ ៤៥ ទីតាំងនៅក្នុងរាជធានីភ្នំពេញ និងមានអ្នកចូលរួមប្រមាណ ៥៨០ ស្កេនដង ក្នុងយុទ្ធនាការកន្លងមកនេះ។

ទោះបីជាយុទ្ធនាការបានបិទបញ្ចប់យ៉ាងណាក្ដី ក៏ហាងភេសជ្ជៈមួយចំនួនជាដៃគូនៃយុទ្ធនាការ​ នៅតែបន្តសកម្មភាពបញ្ចុះតម្លៃបែបនេះក្នុងអាជីវកម្មរបស់ពួកគាត់ ដែលជាចំណែកមួយក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងប្រទេសកម្ពុជា។ នេះជាការបញ្ជាក់របស់លោក នូ វិរៈ។

បើតាម​លោក វិរៈ ការ​បង្កើតយុទ្ធនាការនេះឡើយ គឺឈរលើគោលដៅធំៗចំនួនពីរ ដោយ​ទីមួយផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់សម្ភារៈដែលអាចប្រើប្រាស់ឡើងវិញបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកមួយដងបោះចោល។ ទីពីរ លើកទឹកចិត្តដល់ហាងភេសជ្ជៈ និងភោជនីយដ្ឋានឱ្យមានការបញ្ចុះតម្លៃរាល់អតិថិជនប្រើប្រាស់ដបទឹកផ្ទាល់ខ្លួន ឬដបទឹកប្រើប្រាស់ឡើងវិញបាន សម្រាប់ការវេចខ្ចប់អាហារ និងភេសជ្ជៈទាំងនោះ។

ក្នុងអំឡុងពេលយុទ្ធនាការ ៦០ថ្ងៃ ក្រុមគម្រោង Re-Five បានរៀបចំសកម្មភាពផ្សព្វផ្សាយជាច្រើន​ដូចជា ការផលិតគេហទំព័រ www.refivecambodia.com ការផលិតវីដេអូអប់រំ  ផ្ទាំងផ្សព្វផ្សាយឌីជីថល (Digital Poster) កម្មវិធីប្រកួតប្រជែងថតរូប (Photo Competition) និងកម្មវិធីចាប់រង្វាន់ (Giveaway) នៅលើបណ្ដាញសង្គមដូចជា ហ្វេសបុក យូធូប Instagram និង TikTok ជាដើម។

សកម្មភាពទាំងនេះ ទទួលបាន​ការ​គាំទ្រពីមហាជន ដោយ​ក្នុងនោះអ្នកទស្សនាមាតិកាក្នុងគេហទំព័រ www.refivecambodia.com មានចំនួនរហូត​ដល់ជាង១ពាន់នាក់ តាមបណ្ដាញសង្គមហ្វេសបុកមានចំនួន១១០,៣១១ នាក់ បណ្ដាញសង្គម Tik Tok ចំនួន ៤៧,៣៧៧ ដង និង Instagram ចំនួន ១៦,៩៥៥ នាក់។

សូម​បញ្ជាក់ផងដែរថា យុទ្ធនាការ «៦០ ថ្ងៃ៖ កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ» ជាយុទ្ធនាការគាំទ្រដល់ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា» ក្រោមការគាំទ្រពីក្រសួងបរិស្ថា​ន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រដ្ឋាភិបាលប្រទេសជប៉ុន និងអង្គការយូអិនឌីភីប្រចាំកម្ពុជា។ ហើយ Re-Five គឺជាគម្រោងឌីជីថលដែលផ្តួចផ្តើមដោយនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងបញ្ជ្រាប និងលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយអនុវត្តគោលការណ៍ 5Rs (បដិសេធមិនប្រើប្រាស់ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ កែច្នៃ និងរំឭកឡើងវិញ)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...