១២៩៤ លេខទូរស័ព្ទផ្តល់ព័ត៌មានគ្រោះធម្មជាតិទាន់ហេតុការណ៍ឥតគិតថ្លៃ

ភ្នំពេញ – ជំនន់ទឹកភ្លៀង​អាច​បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ អាច​បណ្ដាល​ឱ្យមានមនុស្ស​ស្លាប់ និង​មនុស្ស​រាប់ពាន់នាក់​ផ្សេង​ទៀត​រង​ផល​ប៉ះពាល់ ។ បញ្ហាទាំង​នេះ បង្ក​ជា​ក្ដីព្រួយ​បារម្ភលើបញ្ហាគ្រោះធម្មជាតិដែលនាំ​ឱ្យ​​ខូចខាត​លើផ្នែក​សេដ្ឋកិច្ច​កម្ពុជាជារៀងរាល់ឆ្នាំ ។ នេះបើតាមការលើកឡើងរបស់ លោក ឈឹម សុវណ្ណារិទ្ធ ជាមន្រ្តីគម្រោងជាន់ខ្ពស់នៃប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ របស់អង្គការ People In Need ។

លោក ឈឹម សុវណ្ណារិទ្ធ ជាមន្រ្តីគម្រោងជាន់ខ្ពស់នៃប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ របស់អង្គការ People In Need  មានប្រសាសន៍ថា ប្រព័ន្ធប្រកាសឱ្យដឹ​ង​មុន ១២៩៤ ជាប្រព័ន្ធប្រកាសសារឱ្យដឹងមុន រៀបចំឡើងដោយអង្គការ People In Need ដោយសហការគ្នាជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។  ប្រព័ន្ធបញ្ជូនសារជាសំឡេងនេះ ប្រាប់ពីព្រឹត្តិការណ៍គ្រោះមហន្តរាយដែលអាចនឹងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតប្រជាពលរដ្ឋទាន់ពេលវេលា ។

អ្នកជំនាញបានបញ្ជាក់ថា លក្ខណៈពិសេសរបស់ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ពឹងផ្អែកទៅលើទិន្នន័យដែលទទួលបានពីប្រភពផ្សេងៗ រួមមានក្រសួងធ​នធានទឹក គណៈកម្មការទន្លេមេគង្គ ឧបករណ៍វាស់កម្ពស់ទឹកទេពមច្ឆា ដែលអាចផ្ដល់ព័ត៌មានទាក់ទងនឹងកម្ពស់ទឹកនៅក្នុង ២៥រាជធានីខេត្ត ដែលបានតំឡើ​ង​រួ​ច​​រាល់ ។ ការវាស់កម្ពស់ទឹកតែងតែផ្ដល់បច្ចុប្បន្នភាពទិន្នន័យរៀងរាល់ ១៥នាទីម្ដងអំពីកម្ពស់ទឹកនៅក្នុងខេត្តនីមួយៗ ដើម្បីផ្ដល់ព័ត៌មានឱ្យបានដឹងមុនទាក់​ទង​នឹ​ងស្ថានភាពគ្រោះមហន្តរាយ ។

លោក ឈឹម សុវណ្ណារិទ្ធ បញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋគួរមានទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានអំពីទីទួលសុវត្ថិភាព នៅពេលកើតមានគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងនៅក្នុងសហគមន៍ ។ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់ហានិភ័យប្រឈមនឹងហានិភ័យគ្រោះទឹកជំនន់ ស្វែងរកទីទួលសុវត្ថិភាពដែលនៅក្បែរបំផុត ដើម្បីឱ្យពួកគាត់អាចជម្លៀសខ្លួននៅពេលដែលមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ។ លើសពីនេះ ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ដើម្បីប្រជាពលរដ្ឋមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំទ្រព្យសម្បត្តិ ឯកសារ សម្ភារចាំបាច់នានា បម្រុងទុកស្បៀងអាហារ និងសត្វចិញ្ចឹម យកទៅកាន់ទីទួលសុវត្ថិភាព ។

មន្រ្តីគម្រោងជាន់ខ្ពស់ លោក ឈឹម សុវណ្ណារិទ្ធ បានចែករំលែកគន្លឹះសុវត្ថិភាពនៅពេលមានគ្រោះទឹកជំនន់រួមមាន ទី១. ជៀសវាងប៉ះពាល់ខ្សែភ្លើងនៅពេលមានភ្លៀង ឬព្យុះកើតឡើង ទី២. ជៀសវាងធ្វើដំណើរនៅពេលមានទឹកទំនន់ហូរកាត់ផ្លូវ ទី៣. ធ្វើដំណើរដោយប្រុងប្រយ័ត្ន ក្នុងល្បឿនយឺតៗ ហើយប្រសិនមានគ្រោះមហន្តរាយកើតឡើងប្រជាពលរដ្ឋគួរសម្រាកនៅក្នុងផ្ទះ បិទបង្អួចឬបិទទ្វាឱ្យបានត្រឹមត្រូវ ទី៤. ដាក់អាវភ្លៀងតាមខ្លួនជានិច្ច និងត្រូវត្រៀមឧបករណ៍សង្គ្រោះបឋម និងតាមដានព័ត៌មាន ជាពិសេសភ្ជាប់ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ដែលកំពុងធ្វើការនៅក្នុងរាជធានីខេត្ត ។

លោក ឈឹម សុវណ្ណារិទ្ធ សំណូមពរដល់ប្រជាពលរដ្ឋឱ្យភ្ជាប់ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ដើម្បីប្រជាពលរដ្ឋអាចទទួលបានសារដឹងទុកជាមុនអំពីគ្រោះមហន្តរាយ គ្រោះធម្មជាតិ ឬការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះធម្មជាតិដែលអាចប្រឈមនឹងការបាត់បងជីវិត ។ ទន្ទឹមនឹងនេះ ដើម្បីភ្ជាប់ប្រព័ន្ធប្រកាស ១២៩៤ បានដោយគ្រាន់តែចុចលេខ ១២៩៤ រួចចុចបញ្ជូន និងស្ដាប់តាមការណែនាំ រួចអនុវត្តតាមការណែនាំនោះប្រជាពលរដ្ឋនិងអាចភ្ជាប់ប្រព័ន្ធ ១២៩៤ រួចជាស្រេច ជាពិសេសភ្ជាប់ប្រព័ន្ធនេះភ្ជាប់​ដោយឥតគិតថ្លៃ ។

គួរបញ្ជាក់ថា ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ មកដល់ពេលបច្ចុប្បន្ន សម្រាប់អ្នកចុះឈ្មោះតាមរយៈទូរស័ព្ទដៃមានរហូតដល់ ១សែន៦ម៉ឺន៦ពាន់នាក់ បានចុះឈ្មោះរួចរាល់ ។ ចំណែកនៅក្នុងទំព័រហ្វេសប៊ុករបស់ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ មានអ្នកតាមដានរហូតដល់ ១សែន៣ម៉ឺននាក់ ។ ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ គាំទ្រមូលនិធិដោយ European Union Civil Protection and Humanitarian Aid ក្រសួងការបរទេសនៃសាធារណរដ្ឋឆែក ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ អង្គការយូអិនឌីភីប្រចាំកម្ពុជា និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...