ចតុស្តម្ភនៃការអប់រំ ជាសសរគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់ការអប់រំសំដៅសម្រេចគោលនយោបាយអប់រំ ដើម្បីកសាងធនធានមនុស្សឱ្យមានចំណេះបួនសំខាន់ៗ រួមមានចំណេះដឹង ចំណេះធ្វើ ចំណេះសីលធម៌ និងចំណេះរស់ជាមួយគ្នា។

១. រៀនដើម្បីចេះដឹង ៖ អប់រំឱ្យមនុស្សទូលំទូលាយ ស្ដីពីជីវភាពរស់នៅក្នុងសង្គមដែលទាក់ទងនឹងបញ្ហាអំពើហិង្សា សិទ្ធិមនុស្ស សុខភាព បរិស្ថាន បច្ចេកទេស វប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រជាដើម។
២. រៀនដើម្បីចេះធ្វើ ៖ រៀនដើម្បីមានចំណេះបំនិន ជីវិត ឬជំនាញអ្វីមួយច្បាស់លាស់សម្រាប់យកមកអនុវត្តនិងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងសម្រាប់ត្រៀមខ្លួនទៅថ្ងៃអនាគត។
៣. រៀនដើម្បីមានសីលធម៌ល្អ ៖ សំដៅដល់ការរៀនរៀបចំខ្លួនឯងឱ្យចុះសម្រុងជាមួយសង្គមប្រកបដោយបញ្ញា និងស្របទៅតាមកាលៈទេសៈ ចេះបត់បែនតាមសភាពការណ៍ មានទំនួលខុសត្រូវ ភាពម្ចាស់ការ និងមានគំនិតថ្លៃថ្នូរ។ ចំណេះអប់រំឥរិយាបថនេះ ជួយឱ្យបុគ្គលបណ្តុះស្មារតីស្នេហាជាតិមាតុភូមិ។
៤. រៀនដើម្បីចេះរួមរស់ជាមួយគ្នា ៖ សំដៅដល់ឥរិយាបទរៀនចេះអត់ឱន យោគយល់ អាធ្យាស្រ័យ សាមគ្គីភាព ជួយគ្នាទៅវិញទៅមក ស្រឡាញ់គ្នា មិនប្រកាន់ឬរើសអើងពូជសាសន៍ ចេះជួយណែនាំគ្នា ចេះដោះស្រាយបញ្ហាដោយសន្តិវិធី និងអហិង្សា។
គួរបញ្ជាក់ថា តាមរយៈចំណេះដឹងដែលទទួលបានតាមរយៈចតុស្តម្ភខាងលើអាចឱ្យបុគ្គលចេះរស់នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ យោគយល់អាធ្យាស្រ័យដល់គ្នា ចេះរៀបចំរបៀបរៀនសូត្រ និងចេះរស់ចុះសម្រុងគ្នាជាដើម។

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសសិស្សចូលរៀនជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋ កំពុងប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃទៅលើជំនាញជាច្រើន ចំនួន ៦៤០នាក់
ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2025
កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/05/2025
យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បានប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២៥-២០២៦។
ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/07/2024
ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...
អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2025
ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។
ឱកាសសិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2023
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ បានប្រកាសជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយឥតបង់ថ្លៃលើគ្រប់ជំនាញ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...


























