លោក Sim Jae Duck ក្មេងកើតនៅក្នុងបន្ទប់ទឹកក្លាយជាអភិបាលក្រុងនិងទទួលកិត្តិនាមជា Mr. Toilet

កូរ៉េខាងត្បូង៖ រឿងរ៉ាវនេះបានកើតឡើងនៅរវាងឆ្នាំ១៩៩០ ដល់ឆ្នាំ២០០០ ក្នុងពេលលោក Sim Jae Duck កាន់តំណែងជាអភិ​បាល​ក្រុង Suwon ដ៏ល្បីឈ្មោះម្នាក់នៅ ប្រទេ​សកូរ៉េខាងត្បូង។ លោក Duck ជាមនុស្សដែលមានប្រវតិ្តកំណើតកំសត់កើតនៅក្នុងបន្ទប់ទឹកផ្ទះជីតារបស់ខ្លួន។ តាមរយៈប្រវត្តិកើតក្នុងបន្ទប់ទឹកនេះ ពេលកាន់តំណែ​ងជាអភិ​បាល​ក្រុង លោកយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារអភិវឌ្ឍនិងថែរក្សាបង្គន់អនាម័យក្នុងទីក្រុង រហូតដល់ពេលលោកបាត់បង់ជីវិតទៅវិញ។

លោក Duck បានកាន់តំណែងជាអភិបាលក្រុង Suwon អស់រយៈពេលជាង ១០ឆ្នាំ។ លោកបានក្លាយជាមនុស្សដ៏ល្បីល្បាញនៅក្នុងកិច្ចការងារអនាម័យទីក្រុង ពិសេសការងារបង្គន់អនាម័យតែម្តង។ លោក Duck ក៏បានក្លាយបង្កើតសមាគមបង្គន់ពិភពលោក ឬ World Toilet Association (WTO) ផងដែរ ។

កាលពីឆ្នាំ២០០៧ លោក Duck បានធ្វើរឿងដ៏អស្ចារ្យមួយដោយកែច្នៃគេហដ្ឋានផ្ទាល់ខ្លួនទៅជាអគារថ្មីមួយដែលមានរូបរាងដូចជាចានបង្គន់។ បង្គន់យក្សនេះត្រូវបានរចនាឡើងដោយអ្នករចនាឈ្មោះថា Go Gi Wong ហើយបានដាក់ឈ្មោះជាភាសាកូរ៉េថា Haewoojae ឬមានន័យជាភាសាអង់គ្លេសថា “a house to satisfy anxiety”។ វាជាផ្ទះក្នុងក្តីស្រមៃរបស់លោក Duck​ ។

លោក Sim Jae Duck ត្រូវបានប្រជាជនកូរ៉េផ្តល់កិត្តិនាមជា Mr. Toilet ហើយតាមបណ្តាំផ្ទះរបស់លោកបានបរិច្ចាគទៅឱ្យអាជ្ញាធរក្រុងដើម្បីប្រែក្លាយវាទៅជាសារមន្ទីរនិងជាទីកន្លែងតាំងពិពណ៍ពន្យល់អំពីសារៈសំខាន់នៃបង្គន់អនាម័យចំពោះជីវិតរបស់មនុស្សទាំងឡាយ៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ចំណេះជីវិត, ព្រឹត្តិការណ៍

ជំនាញសំខាន់ៗដែលយុវជន និងពលរដ្ឋត្រូវមាន ដើម្បីក្លាយជាពលរដ្ឋឌីជីថល

នាយុគសម័យឌីជីថល មនុស្សតែងតែប្រើប្រាស់នូវជំនាញឌីជីថលផ្សេងៗទៅតាមតម្រូវការរៀងៗខ្លួន ដើម្បីបំពេញកិច្ចការងារ និងសម្រួលដល់ជីវិតរស់នៅប្រចាំថ្ងៃ ។ ពលរដ្ឋឌីជីថលមិនត្រឹមតែមានន័យថា មានសមត្ថភាពប្រើប្រាស់នូវបច្ចេកវិទ្យា…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីកម្ពុជានៅលេខ៨១ ក្នុងរង្វាយតម្លៃ PISA ឆ្នាំ២០២២ ទោះ​ជាមានកំណែទម្រង់វិស័យអប់រំឆ្នាំ២០១៤?

ចាប់តាំងពីឆ្នាំ២០១៤មក ក្រសួងអប់រំ​ យុវជន និងកីឡា បានធ្វើកំណែទម្រង់វិស័យអប់រំ ដោយ​បានដាក់ចេញ​នូវ​វិធានការណ៍​ជា​បន្ត​បន្ទាប់ ដូចជាការពង្រឹងគុណភាពនៃការប្រឡងមធ្យមសិក្សា​ទុតិយភូមិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីអប់រំដាក់ចេញទិសដៅយុទ្ធសាស្រ្ត​ចំនួន ៤ ដើម្បីបន្ត​កែលម្អប្រព័ន្ធអប់រំកម្ពុជា មានភាពប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ

រដ្ឋមន្រ្តីអប់រំដាក់ចេញទិសដៅយុទ្ធសាស្រ្ត​ចំនួន ៤ ដើម្បីបន្ត​កែលម្អប្រព័ន្ធអប់រំកម្ពុជា មានភាពប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ឯកឧត្តម ហង្ស សុតសំភារ ៖ ស្ថាបត្យករវ័យក្មេង​បច្ចុប្បន្ន មានសមត្ថភាពខ្ពស់ អាចបន្តវេនសម្រាប់ការសាងប្រទេស​ជាតិ ពិសេស​វិស័យស្ថាបត្យកម្ម

ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ស្ថាបត្យករ​វ័យ​ក្មេង​កម្ពុជា​បច្ចុប្បន្ន​នេះ មានសមត្ថភាពខ្ពស់ ហើយ​សុទ្ធ​តែអាច​បន្ត​វេន សម្រាប់​ការកសាងប្រទេស​ជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម ឈួរ សុបញ្ញា ៖ ពេលយុវជន​មានបេះដូង​ដឹងគុណ នោះសង្គម​នឹង​មាន​មូលដ្ឋានរឹងមាំ ប្រកប​ដោយសីលធម៌ គុណធម៌ និង​សាមគ្គីភាព

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ សហការជាមួយការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងសមាគមអប់រំសីលធម៌អន្តរជំនាន់ បានរៀបចំពិធីខមាទោស…
ចំណេះជីវិត, ព្រឹត្តិការណ៍

តើ ពោត ល្អចំពោះសុខភាពដែរ ឬទេ?

ពោតគឺជាអាហារដែលយើងនិយមទទួលទានបំផុតនៅរដូវក្តៅ ប៉ុន្តែវាតែងតែត្រូវបានគេយល់ច្រឡំថា ជាអាហារ “មិនល្អ” ឬ “សម្បូរស្ករ” ដោយសារវាត្រូវបានគេយកទៅធ្វើជាគ្រឿងផ្សំក្នុងភេសជ្ជៈផ្អែមៗ និងអាហារកែច្នៃ។ ទោះជាយ៉ាង…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីអ​ប់រំ អំពាវនាវ​ឱ្យ​សាលារៀនគំរូ និង​សាលារៀនទាំងអស់ បញ្ចូលស្មារតីស្នេហាជាតិក្នុងកម្មវិធីសិក្សា

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអំពាវនាវឱ្យ​សាលារៀន​គំរូ និង​សាលា​រៀន​ទាំងអស់ បញ្ចូល​នូវស្មារតី​ស្នេហាជាតិ ការយល់ដឹងពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្ត ទៅ​ក្នុងកម្មវិធីសិក្សា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

វេសឡាញបង្កើតក្រុមប្រឹក្សាសិស្សដើម្បីរួមចំណែកអភិវឌ្ឍសាលារៀន សហគមន៍ និងបណ្តុះភាពជាអ្នកដឹកនាំ

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសិស្ស និងពិធីប្រគល់លិខិតតែងតាំងដល់ប្រធាន និងអនុប្រធានក្រុមប្រឹក្សាសិស្សចំនួន ៨០នាក់…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon