ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រកាសបើកទទួលពាក្យប្រលងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT សម្រាប់ឆ្នាំសិក្សា២០២២ ដើម្បីជាការជំរុញសិស្សានុសិស្សឱ្យបន្តការសិក្សារបស់ ក្នុងកម្រិតឧត្តម និងក្រោយឧត្តមសិក្សា។ ការដាក់ពាក្យប្រលងចាប់ថ្ងៃទី០៤ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១
អាស័យដ្ឋានដាក់ពាក្យនៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា (ផ្នែកវប្បធម៌ និងពត៌មាន) ឬប្រអប់សំបុត្រលេខ២១ អាគារលេខ១៩៤ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ព័ត៌មានបន្ថែមអាចទាក់ទងតាមលេខទូរស័ព្ទ ០២៣ ២១៧ ១៦១ ឬសារអេឡិកត្រូនិកទៅកាន់ scholarship.jpn@pp.mofa.go.jp ។

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។





























