ភ្នំពេញ៖ អាហារ នំផ្អែម និងភេសជ្ជៈផ្អែម នឹងផ្តល់ផលប៉ះពាល់ច្រើនយ៉ាងដល់សុខភាពអ្នកផឹក ឬទទួលទាន ប្រសិនបើអាហារទាំងនោះមានជាតិស្ករលើសកម្រិត។ កុមារងាយរងបំផុតបើពួកគេមានទម្លាប់ទទួលទានរបស់ផ្អែមដូចជា ស្ករគ្រាប់ ស្ករផ្អែម ភេសជ្ជៈកំប៉ុង នំកញ្ចប់ផ្អែម ឬស្ករសូកូឡាជាដើម។ កុមារងាយនឹងពុកធ្មេញ (ដង្កូវស៊ីធ្មេញ) មានជំងឺធាត់ ជំងឺទឹកនោមផ្អែមទាំងវ័យកុមារ និងជំងឺមេតាប៉ូលីសផ្សេងទៀត។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញសុខាភិបាល។
សម្រាប់មនុស្សដែលមានវ័យចំណាស់អាហារនិងភេសជ្ជៈដែលមានជាតិផ្អែម ជាពិសេសភេសជ្ជៈកំប៉ុងប៉ូវកម្លាំង មានជាតិកាហ្វេអ៊ីន និងជាតិស្ករច្រើនលើសលប់ អាចដល់ឬលើសពី១០ ស្លាបព្រាកាហ្វេបាយ។ ចំនួននេះលើសពីតម្រូវស្ករសម្រាប់រាងកាយ។ មនុស្សចាស់ អាចមានជាតិស្ករច្រើននៅក្នុងឈាម ប្រឈមនឹងបញ្ហាឡើងទំម្ងន់ បង្កឱ្យឡើងសម្ពាធឈាមខ្ពស់ កម្រិតជាតិខ្លាញ់កើនឡើងបង្កឱ្យមានជំងឺបេះដូង ទឹកនោមផ្អែម វ័យឆាប់ចាស់ជាងអាយុ និងមានជំងឺផ្សេងៗទៀត។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលថា សម្រាប់អ្នកដែលចូលចិត្តទទួលទានភេសជ្ជៈមានជាតិផ្អែម និងមានជាតិកាហ្វេអ៊ីនលើសកម្រិតអាចបណ្ដាលឱ្យប៉ះពាល់ទៅលើអារម្មណ៍ ឆាប់មួរម៉ៅ និងថប់អារម្មណ៍ខ្លាំង ដោយសារចង្វាក់បេះដូងដើរញាប់ និងអាការៈធ្ងន់ធ្ងរអាចបណ្ដាលឱ្យសន្លប់ឬប្រកាច់បាន។ លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងជីវភាពរស់នៅប្រចាំថ្ងៃគួរចៀសវាងទទួលទានផ្អែមជ្រុល ដែលជាមូលហេតុងាយគ្រោះថ្នាក់ដល់សុខភាព។
គួរបញ្ជាក់ផងដែរថា ភេសជ្ជៈផ្អែមត្រូវបានបែងចែកជាពីរប្រភេទ រួមមានភេសជ្ជៈបន្ថែមជាតិផ្អែម និងភេជ្ជៈប៉ូវកម្លាំង។ កន្លងទៅដើម្បីលើកកម្ពស់សុខភាពសិស្សានុសិស្ស និងបុគ្គលិគសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់ការលក់ចំណីអាហារចំនួនប្រាំមួយប្រភេទនៅក្នុងគ្រឹះស្ថានសិក្សា ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់, គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ, ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់, ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈឆ្អែត កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ, ស្ករសូកូឡា ស្ករគ្រាប់ ស្ករកៅស៊ូគ្រប់ប្រភេទ, ចាហួយគ្រប់ប្រភេទ នំដូណាត់ និងនំផ្អែម៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា កំពុងដំណើរការស្តារ និងជួសជុលអគារសិក្សាចំនួន៤២ខ្នងឡើងវិញ នៅតាមខេត្តជាប់ព្រំដែនចំនួន ៥ ដែលទទួលរងការវាយប្រហារដោយសង្គ្រាមដែលបង្កឡើងដោយប្រទេសថៃ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បំរាម មិនឱ្យមានការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ អន្តេវាសិកដ្ឋាន…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
អាជ្ញាធរហុងកុងបានអនុវត្តវិធានការថ្មី ដោយហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលថ្នាំជក់ជំនួសនៅតាមទីសាធារណៈ ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ តទៅ ខណៈអ្នកល្មើសអាចប្រឈមការផាកពិន័យ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សិស្សតំណាងប្រទេសកម្ពុជាប្រមាណ ១រយនាក់ នឹងចេញទៅប្រកួតគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ (SIMOC) ២០២៦ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២២ ខែកក្កដា ខាងមុខ។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម
កញ្ញា នរៈ វត្តី ដែលជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានទៅកាន់តួនាទីជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា រយៈពេលមួយថ្ងៃ កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦កន្លងទៅ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សម្រាប់សិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យឯកជនក្នុងស្រុកមួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សេចក្ដីក្លាហាន និងភាពចង់ចេះចង់ដឹង ជាលក្ខណៈពិសេសដែលធ្វើឱ្យស្រ្តីក្លាយជាអ្នកបង្កើតបច្ចេកវិទ្យា។ នេះ ជាការលើកឡើងរបស់លោកស្រី តាន់ សុដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
គម្រោងបច្ចេកវិទ្យា និងឌីជីថលចំនួន ៥៧ គម្រោង របស់សិស្សានុសិស្សកម្ពុជា ត្រៀមចូលរួមប្រកួតក្នុងកម្មវិធីថ្នាក់ជាតិ Technovation Girls Cambodia x Future Digital Talents 2026 បន្ទាប់ពីបានដាក់ស្នើដោយជោគជ័យ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
យុវជនចំនួន៨នាក់ នឹងត្រូវជ្រើសរើស ដើម្បីតំណាងប្រទេសកម្ពុជា ទៅចូលរួមកម្មវិធី “អ្នកដឹកនាំយុវជនអាស៊ី ២០២៦” នៅប្រទេសជប៉ុន នាចុងខែកក្កដា ខាងមុខ។