ភ្នំពេញ៖ ក្រៅពីមានសោភ័ណ្ឌស្រស់ស្អាត និងមើលដើម្បីកម្សាន្តអារម្មណ៍ គំនូរអាចជួយបំបាត់ភាពតានតឹងក្នុងចិត្ត បង្កើតរូបភាពស្រមើស្រមៃ ព្រមទាំងផ្តល់គំនិតច្នៃប្រឌិតដល់អ្នកទស្សនា។ ទន្ទឹមគ្នានេះ គំនូរជួយឱ្យកុមារមានចិត្តស្ងប់ និងគំនិតច្នៃប្រឌិតនៅក្នុងដំណើរជីវិតរបស់ពួកគេ។ កុមារមួយចំនួនចូលចិត្តគូរគំនូរតាំងពីកំណើត ហើយចាប់ផ្តើមហ្វឹកហាត់គូរតាមរយៈការបង្រៀន និងការជំរុញពីលើកទឹកចិត្តពីឪពុកម្ដាយ។ នេះជាការចែករំលែកបទពិសោធន៍របស់និស្សិតមកពីសាកលវិទ្យាល័យផ្សេងៗ ដែលសុទ្ធសឹងជាអ្នកស្រឡាញ់និងចូលចិត្តគូរគំនូរ។
លោក សុខ ភក្ដី ជានិស្សិតសិក្សាជំនាញស្ថាបត្យកម្មនៃសាកលវិទ្យាល័យន័រតុន បាននិយាយថា ឪពុកម្ដាយអាចបណ្ដុះក្ដីស្រមៃរបស់កូនតាមរយៈការគូរគំនូរ។ គំនូរជួយឱ្យកុមារមានគំនិតច្នៃប្រឌិត និងចេះឈោងចាប់ក្ដីស្រមៃដោយខ្លួនឯងបាន។
លោក សុខ ភក្ដី
“ពីក្មេងខ្ញុំមិនសូវពូកែគូរគំនូរទេ តែដោយសារឪពុកម្ដាយជំរុញឱ្យខ្ញុំចាប់កាន់ខ្មៅដៃនិងសៀវភៅ ទើបធ្វើឱ្យខ្ញុំមើលឃើញរូបភាពជាច្រើន។ ពេលនោះខ្ញុំចាប់ផ្ដើមស្រឡាញ់ ហើយក៏គូររូបភាពទាំងនោះចេញមក”
លោក ភក្តី បានបន្ថែមទៀតថា ធម្មជាតិរបស់កុមារចូលចិត្តនិងចាប់អារម្មណ៍ខ្លាំងលើពណ៌ផ្សេងៗ ទោះបីពួកគេជាមិនចេះគូរគំនូរ ក៏ចង់ផាត់ពណ៌គំនូរដែរ។ ប្រសិនបើអាណាព្យាបាលចេះលើកទឹកចិត្តកូនឱ្យស្រឡាញ់គំនូរ មិនយូរមិនឆាប់ពួកគេនឹងលះបង់ការលេងទូរស័ព្ទ ហើយត្រឡប់មកគូរគំនូរជាក់ជាពុំខាន។ អាណាព្យាបាលគួរជួយចំណាយពេលបង្ហាត់កូនឱ្យចូលចិត្តគូរគំនូរ។
ចំណែកឯ កញ្ញា សុខ គីមលី និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា ការគូរគំនូរជួយឱ្យចិត្តកុមារស្ងប់ល្អ និងជួយឱ្យក្មេងមានគំនិតច្នៃប្រឌិតទៅតាមអារម្មណ៍ស្រមើស្រមៃរបស់ពួកគេ។ កញ្ញាបានបន្ថែមទៀតថា កុមារជាវ័យដែលពោរពេញទៅដោយភាពស្រមើស្រមៃ។
កញ្ញា សុខ គីមលី
“ពួកគេអាចបង្កើតពិភពស្រមើស្រមៃ និងច្នៃប្រឌិតដោយខ្លួនគេផ្ទាល់ តែពួកគេគ្មានសមត្ថភាពនិយាយប្រាប់មនុស្សធំនោះទេ។ ហេតុនេះតាមរយៈគំនូរ ពួកគេអាចបកប្រែនូវអ្វីដែលគេគិតឱ្យក្លាយជារូបភាពប្រកបដោយភាពរស់រវើក”
គួររំលឹកផងដែរថា កុមារឈ្លាសវៃ និងមានគំនិតច្នៃប្រឌិត អាស្រ័យដោយការជំរុញនិងលើកទឹកចិត្តពីឪពុកម្ដាយ ឬអាណាព្យាបាល ព្រមទាំងផ្ដល់ឱកាសឱ្យកូនប្រើប្រាស់ទេព្យកោសល្យរបស់ខ្លួនដើម្បីធ្វើអ្វីដែលពួកគេស្រឡាញ់ពេញចិត្ត និងគ្មានការបង្ខិតបង្ខំ។ ការអប់រំដ៏ល្អពីម្តាយឪពុកទៅកាន់កូន អាចជួយឱ្យពួកគេមានគំនិតអភិវឌ្ឍកាន់តែប្រសើរ៕
កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ចាប់តាំងពីឆ្នាំ២០១៤មក ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់វិស័យអប់រំ ដោយបានដាក់ចេញនូវវិធានការណ៍ជាបន្តបន្ទាប់ ដូចជាការពង្រឹងគុណភាពនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្រ្តីអប់រំដាក់ចេញទិសដៅយុទ្ធសាស្រ្តចំនួន ៤ ដើម្បីបន្តកែលម្អប្រព័ន្ធអប់រំកម្ពុជា មានភាពប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ស្ថាបត្យករវ័យក្មេងកម្ពុជាបច្ចុប្បន្ននេះ មានសមត្ថភាពខ្ពស់ ហើយសុទ្ធតែអាចបន្តវេន សម្រាប់ការកសាងប្រទេសជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ សហការជាមួយការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងសមាគមអប់រំសីលធម៌អន្តរជំនាន់ បានរៀបចំពិធីខមាទោស…
ចំណេះជីវិត, ព្រឹត្តិការណ៍
ពោតគឺជាអាហារដែលយើងនិយមទទួលទានបំផុតនៅរដូវក្តៅ ប៉ុន្តែវាតែងតែត្រូវបានគេយល់ច្រឡំថា ជាអាហារ “មិនល្អ” ឬ “សម្បូរស្ករ” ដោយសារវាត្រូវបានគេយកទៅធ្វើជាគ្រឿងផ្សំក្នុងភេសជ្ជៈផ្អែមៗ និងអាហារកែច្នៃ។ ទោះជាយ៉ាង…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអំពាវនាវឱ្យសាលារៀនគំរូ និងសាលារៀនទាំងអស់ បញ្ចូលនូវស្មារតីស្នេហាជាតិ ការយល់ដឹងពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្ត ទៅក្នុងកម្មវិធីសិក្សា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសិស្ស និងពិធីប្រគល់លិខិតតែងតាំងដល់ប្រធាន និងអនុប្រធានក្រុមប្រឹក្សាសិស្សចំនួន ៨០នាក់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ខណៈថ្ងៃទី១៤កុម្ភៈ ដែលមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់ កាន់តែជិតមកដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវ ពិសេសយុវជន ប្រើប្រាស់ទិវានេះ ជាឱកាសក្នុងការធ្វើសកម្មភាពបង្ហាញមនោសញ្ចេតនា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អ្នកស្រាវជ្រាវប្រចាំមជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច ខេត្តមណ្ឌលគីរី បានចុះសួរសុខទុក្ខជនភៀសសឹកមកពីភូមិពង្រ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យជាលើកទី២ នៅឯផ្ទះរបស់គាត់ កាលពីថ្ងៃទី១០ ខែកុម្ភៈ