មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាលនឹងសិក្សាដោយផ្ទាល់នៅប្រទេសសិង្ហបុរី និងសិក្សាតាមបែបចម្រុះ។

លក្ខខណ្ឌនៃការដាក់ពាក្យ ៖ បេក្ខជនជាបុគ្គលិកអប់រំ និងជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស កំពុងបម្រើការងារនៅតាមគ្រឹះស្ថានឧត្ដមសិក្សា និងមធ្យមសិក្សាចំណេះទូទៅរដ្ឋ និងមានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ នៅក្នុងជំនាញរបស់ខ្លួន។ បេក្ខជនត្រូវមានលិខិតបញ្ជាក់ឯកភាពពីប្រធានអង្គភាព ដែលអនុញ្ញាតឱ្យបេក្ខជនចូលរួមវគ្គបណ្ដុះបណ្ដាល។

វគ្គសិក្សាមានចំនួន៨ដូចជា៖ 

១. C111: Advanced Specialist Certificate in Teaching Listening and Speaking ពីថ្ងៃទី ០៦ មករា ២០២៦ – ២៣ មករា ២០២៦។ 

២. វគ្គ C112: Advanced Specialist Certificate in Teaching Reading and Writing ពីថ្ងៃទី ២០ មករា ២០២៦ – ០៦ កុម្ភៈ ២០២៦។

៣. វគ្គ MTESOL: Master of Teaching English to Speakers of Other Languages ពីថ្ងៃទី២៣ កុម្ភៈ ២០២៦ – ០៥ កុម្ភៈ ២០២៧។

៤. វគ្គ C113: Advanced Specialist Certificate in Language Assessment ពីថ្ងៃទី០៧ មេសា ២០២៦ – ២៤ មេសា ២០២៦។

៥. វគ្គ C419: Specialist Certificate in the Professional Development of Teacher Leaders/Supervisors ពីថ្ងៃទី១២ ឧសភា ២០២៦ – ២៩ ឧសភា ២០២៦។

៦. វគ្គ C103 : Postgraduate Diploma in Applied Linguistics ពីថ្ងៃទី០៧ កក្កដា ២០២៦ – ១៨ ធ្នូ ២០២៦។

៧. វគ្គ C423: Specialist Certificate in Technology-Enabled Language Teaching ពីថ្ងៃទី ០១ កញ្ញា ២០២៦ – ១៨ ធ្នូ ២០២៦។

៨. វគ្គ C325: Specialist Certificate in TESOL with cambridge Teaching Knowledge (Foundation) for Secondary/High School Teachers ពីថ្ងៃទី២២ កញ្ញា ២០២៦ – ១៩ តុលា ២០២៦ (In-person) និង ពីខែមករា – កុម្ភៈ ២០២៧ (In-Country Lesson Observation and Summative Assessment)។

សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមន្ត្រីជំនាញការិយាល័យកិច្ចការស៊ីមេអូ នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន តាមរយៈអ៉ីម៉ែល seameo@moeys.gov.kh ឬតាមរយៈលេខទូរស័ព្ទ ០៨៧ ៦៧ ៧៨ ៨៧ ឬចូលទៅកាន់ក្រុមតេលេក្រាម https://t.me/SEAMEORELCScholarshipInfo

កាលបរិច្ឆេទផុតកំណត់នៃវគ្គបណ្ដុះបណ្ដាល C111, C112, MTESOL, C113 និង C419 ត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥។ សម្រាប់វគ្គបណ្ដុះបណ្ដាល C103, C423 និង C325 ត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី