ចំណេះដឹងទូទៅ៖ បច្ចេកវិទ្យាអប់រំ Education Technology ឬ EdTech នៅក្នុងសម័យកាលកូវីដបានបង្ហាញឱ្យគ្រប់គ្នាមើលឃើញយ៉ាងច្បាស់ពីសារៈសំខាន់បំផុតសម្រាប់ពិភពលោក។ បច្ចេកវិទ្យាបែប AR, VR និង AI កំពុងបង្កើនសន្ទុះរបស់ខ្លួនដោយអនុញ្ញាតិឱ្យសិស្ស-និស្សិតសិក្សាដោយស្មើភាពគ្នានិងគ្រប់ទីកន្លែង។ ស្របគ្នានេះ វត្តមាន EdTech រាប់ទាំងការសិក្សាអនឡាញ (Online) និងមិនអនឡាញ (Offline) បានជួយឱ្យដំណើរការសិក្សារបស់សិស្សកាន់តែប្រសើរឡើង។
អ្នកស្រាវជ្រាវបច្ចេកវិទ្យារកឃើញថា បច្ចេកវិទ្យាចំនួន 3 អាចជួយឱ្យប្រព័ន្ធអប់រំនៅលើលោកកាន់តែជឿនលឿន និងងាយស្រួល។ បច្ចេកវិទ្យាទាំងនោះ រួមមានបច្ចេកវិទ្យា Augmented Reality (AR) និង Virtual Reality (VR) បច្ចេកវិទ្យា Articial Intelligence (AI) និងបច្ចេកវិទ្យា Wireless Technology ។ ពួកគេជឿជាក់ថា ទោះបីការរាតត្បាតជំងឺកូវីដនឹងត្រូវបញ្ចប់ក្តី ប៉ុន្តែការសិក្សាដោយពឹងផ្អែកទៅលើបច្ចេកវិទ្យាមិនអាចបញ្ចប់ត្រឹមនេះបានឡើយ មានន័យថា ប្រសិនបើពិភពលោកចង់បង្កើនគុណភាពអប់រំឱ្យកាន់តែប្រសើរ ចាំបាច់ត្រូវតែបង្កើនសមត្ថភាពបន្ថែមនៅលើបច្ចេកវិទ្យា។
សម្រាប់បច្ចេកវិទ្យា Augmented Reality (AR) ជាបច្ចេកវិទ្យាដែលប្រើប្រាស់រូបភាពឌីជីថលនៅក្នុងរូបភាពពិតៗផ្ទាល់ ស្តែងតាមរយៈកាមេរ៉ាស្មាតហ្វូន ឬឧបករណ៍បច្ចេកវិទ្យាផ្សេងទៀត។ ចំណែក VR ជាបច្ចេកវិទ្យាដែលអាចផ្តល់ជារូបភាព ឬទិដ្ឋភាពជាក់ស្តែងទាំងស្រុងដូចការពិត តាមរយៈពាក់វែនតា VR ប៉ុណ្ណោះ។
ទន្ទឹមគ្នានេះ បច្ចេកវិទ្យា Artificial Intelligence (AI) ក្រៅតែពីជំនាញខាងការវិភាគទិន្នន័យធំៗនិងច្រើនខ្ទង់ហើយនោះ AI មានការគិតនិងសម្រេចចិត្តបានលឿនជាងខួរក្បាលមនុស្សយើងធម្មតា។ ដូចនេះការប្រើប្រាស់បច្ចេកវិទ្យា AI បញ្ចូលទៅក្នុងការសិក្សាពិតជាអាចជួយយ៉ាងខ្លាំងដល់សិស្ស ជាពិសេសគ្រូបង្រៀនអាចតាមដានពីកម្រិតនៃការបង្រៀននិងការយល់ដឹងរបស់សិស្ស។
មួយវិញទៀតបច្ចេកវិទ្យា Wireless Technology ឬហៅថាបច្ចេកវិទ្យាឥតខ្សែ អាចនិយាយថាសំខាន់ជាងបច្ចេកវិទ្យាទាំងពីរខាងលើ ពិសេសនៅបណ្តាប្រទេសដែលមិនទាន់មានបណ្តាញអ៊ីនធឺណេតគ្រប់គ្រាន់។ ជាក់ស្តែងបច្ចេកវិទ្យាមួយនេះ ត្រូវបានប្រើប្រាស់ដោយវេបសាយ Classcloud.zaya.in ។ ឧទាហរណ៍គ្រូបង្រៀនម្នាក់អាចអនុញ្ញាតឱ្យកំព្យូទ័រសិស្ស 40 គ្រឿងទៀតចូលទៅចែករំលែកនិងទាញយកឯកសារមេរៀនបានយ៉ាងងាយ ដោយមិនចាំបាច់មានការជួបជុំគ្នានៅក្នុងថ្នាក់រៀនឡើយ៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ចាប់តាំងពីឆ្នាំ២០១៤មក ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់វិស័យអប់រំ ដោយបានដាក់ចេញនូវវិធានការណ៍ជាបន្តបន្ទាប់ ដូចជាការពង្រឹងគុណភាពនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្រ្តីអប់រំដាក់ចេញទិសដៅយុទ្ធសាស្រ្តចំនួន ៤ ដើម្បីបន្តកែលម្អប្រព័ន្ធអប់រំកម្ពុជា មានភាពប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ស្ថាបត្យករវ័យក្មេងកម្ពុជាបច្ចុប្បន្ននេះ មានសមត្ថភាពខ្ពស់ ហើយសុទ្ធតែអាចបន្តវេន សម្រាប់ការកសាងប្រទេសជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ សហការជាមួយការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងសមាគមអប់រំសីលធម៌អន្តរជំនាន់ បានរៀបចំពិធីខមាទោស…
ចំណេះជីវិត, ព្រឹត្តិការណ៍
ពោតគឺជាអាហារដែលយើងនិយមទទួលទានបំផុតនៅរដូវក្តៅ ប៉ុន្តែវាតែងតែត្រូវបានគេយល់ច្រឡំថា ជាអាហារ “មិនល្អ” ឬ “សម្បូរស្ករ” ដោយសារវាត្រូវបានគេយកទៅធ្វើជាគ្រឿងផ្សំក្នុងភេសជ្ជៈផ្អែមៗ និងអាហារកែច្នៃ។ ទោះជាយ៉ាង…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអំពាវនាវឱ្យសាលារៀនគំរូ និងសាលារៀនទាំងអស់ បញ្ចូលនូវស្មារតីស្នេហាជាតិ ការយល់ដឹងពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្ត ទៅក្នុងកម្មវិធីសិក្សា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសិស្ស និងពិធីប្រគល់លិខិតតែងតាំងដល់ប្រធាន និងអនុប្រធានក្រុមប្រឹក្សាសិស្សចំនួន ៨០នាក់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ខណៈថ្ងៃទី១៤កុម្ភៈ ដែលមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់ កាន់តែជិតមកដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវ ពិសេសយុវជន ប្រើប្រាស់ទិវានេះ ជាឱកាសក្នុងការធ្វើសកម្មភាពបង្ហាញមនោសញ្ចេតនា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អ្នកស្រាវជ្រាវប្រចាំមជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច ខេត្តមណ្ឌលគីរី បានចុះសួរសុខទុក្ខជនភៀសសឹកមកពីភូមិពង្រ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យជាលើកទី២ នៅឯផ្ទះរបស់គាត់ កាលពីថ្ងៃទី១០ ខែកុម្ភៈ