ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់សម្រាប់សិក្សានៅក្នុងកម្មវិធីនេះ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនសិក្សារួមមាន ផ្នែកវិស្វកម្មយានយន្ត និងដឹកជញ្ជូនកម្រិតខ្ពស់ (A2TE) ផ្នែកវិស្វកម្មថាមពល និងធនធានប្រកបដោយនិរន្តរភាព (SERE) និង ផ្នែក Artificial Intelligence and Internet of Things (AIoT)។

បេក្ខជនដែលមានបំណងក្នុងការដាក់ពាក្យ ត្រូវមានបទពិសោធន៍សិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្ម ឬវិទ្យាសាស្ត្រក្នុងមុខវិទ្យាទាក់ទងដូចជា រថយន្ត មេកានិច អគ្គិសនី ការត្រួតពិនិត្យលោហធាតុ អេឡិចត្រូនិច គីមីវិទ្យា រូបវិទ្យា បរិស្ថាន ឧស្សាហកម្ម កសិឧស្សាហកម្ម កុំព្យូទ័រ ឬផ្នែកដែលពាក់ព័ន្ធ។ ជាមួយគ្នានេះ បេក្ខជនត្រូវមានពិន្ទុ GPA ថ្នាក់បរិញ្ញាបត្រយ៉ាងតិច ២.៧៥/៤.០០ ឬសមមូល ឬមានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ។

រូបភាពពីFacebook Page: Mahidol University

លក្ខខណ្ឌក្នុងការដាក់ពាក្យ ៖ បេក្ខជនត្រូវភ្ជាប់ឯកសារកម្មវិធី (ក្នុងទម្រង់ File pdf, doc, docx, ppt, pptx, xls, xlxs, zip, rar ដែលមានទំហំអតិបរមា ៥MB) រូបថតទើបថតថ្មី (ក្នុងរយៈពេល៦ខែចុងក្រោយ) ប្រតិចារិកផ្លូវការ (ថ្នាក់បរិញ្ញាបត្រដែលមានពិន្ទុ) សេចក្ដីថ្លែងការណ៍ នៃគោលបំណង (ដែលសង្ខេបគោលបំណងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់  ឬថ្លែងការណ៍សម្រាប់ការលើកទឹកចិត្តក្នុងការសិក្សា ឬសេចក្តីថ្លែងការណ៍នៃចំណាប់អារម្មណ៍ស្រាវជ្រាវ)។ ជាមួយគ្នានេះ បេក្ខជនត្រូវភ្ជាប់ជាមួយលិខិតណែនាំ (មានទម្រង់គំរូ) លិខិតណែនាំពីសាស្ត្រាចារ្យ ឬប្រធាននាយកដ្ឋាន ឬថ្នាក់លើរបស់បេក្ខជនស្នើពាក្យអាហារូបករណ៍ ។ សម្រាប់សញ្ញាបត្របញ្ជាក់ភាសាអង់គ្លេស បេក្ខជនត្រូវភ្ជាប់រួមមាន TOEFL(PBT) ៤៧៥, TOEFL(IBT) ៥៣, TOEFL(CBT) ១៥៣, IELTS ៤.៥, TOEIC៥៥០, TU-GET(PBT)៥០០, CU-TEP ៦០, KU-EPT ៥០, SIIT-EPT ៦៥, TETET ៤.៥, KMITL-TEP​ B1។ ចំពោះបេក្ខជនដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រក្នុងថ្នាក់ភាសាអង់គ្លេស និងមកពីប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេសមិនត្រូវបានតម្រូវឯសារភាសាអង់គ្លេសឡើយ។

បេក្ខជនជ័យលាភីអាហារូបករណ៍ នឹងត្រូវទទួលបាន អាហារូបករណ៍សិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ ឱកាសចូលរួមកម្មវិធីសិក្សាផ្សេងៗ និងការផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុន។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសូមចូលទៅកាន់ https://zebra.nstda.or.th/nstdascholarship_v2/index.php/site/login?scholartype=taist ។ សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់ https://www.nstda.or.th/taist_tokyo_tech/ ឬអាចទំនាក់ទំនងទៅកាន់ taist@nstda.or.th ។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។