៥វិធី ជួយ​ការពារ​កូន​នៅលើ​ប្រព័ន្ធអនឡាញ

ក្នុងយុគសម័យ​បច្ចេកវិទ្យាឌីជីថល ការប្រើប្រាស់​អ៊ីនធឺណេតបានក្លាយ​ជាផ្នែក​មួយ​នៃជីវិត​រស់នៅ​ប្រចាំថ្ងៃ ដោយ​ឡែកសម្រាប់កុមារ អ៊ីនធឺណេតអាចជួយ​ពួកគេ​ក្នុងការ​រៀន​សូត្រ ក៏​ដូចជា​ការ​កម្សាន្ត ប៉ុន្តែ​វាក៏​មានហានិភ័យផងដែរ។​​​ ដើម្បីជួយ​ការពារ​សុវត្ថិភាពកូនរបស់លោកអ្នកលើ​ប្រព័ន្ធអនឡាញ អង្គការ UNICEF បានណែនាំវិធីសាស្រ្តចំនួន៥ សម្រាប់ឪពុកម្តាយ​អនុវត្តដើម្បីការពារកូនៗ​នៅ​លើ​ប្រព័ន្ធអនឡាញ។

១. កំណត់វិន័យ ៖ ពិភាក្សា​អំពីមនុស្ស​ដែលពួកគេ​កំពុង​ទាក់ទង​តាមអនឡាញ ហើយ​រំលឹក​ពួកគេ​ឱ្យ​រាយការណ៍​អំពីរឿង និង​ទំនាក់ទំនង​មិន​ប្រក្រតី​នានា។

២. ប្រើមុខងារការពារ ៖ ធ្វើបច្ចុប្បន្នភាព​សូហ្វវែរទៅលើ​ឧបករណ៍​ទាំងអស់ កំណត់​ឯកជន​ភាព​គ្រប់​កម្មវិធី និង​ប្រើប្រាស់​មុខងារ​គ្រប់គ្រង​ដោយ​មាតាបិតា។

៣. ចំណាយពេលជាមួយកូន ៖ ចំណាយ​ពេល​តាមអនឡាញ​ជាមួយពួកគេ និង​ជួយ​ជ្រើសរើស​មាតិកា​ដែល​ល្អ និងមានសុវត្ថិភាព​សម្រាប់ពួកគេ។

៤. ធ្វើជាគំរូ ៖ សូមធ្វើជាគំរូ​វិជ្ជមាន​តាមអនឡាញ​ដល់កូនរបស់អ្នក និង​ពិនិត្យ​មើល​សកម្មភាព​អវិជ្ជមាន​នានា​ដែលអាច​ប៉ះពាល់​ដល់ពួកគេ។

៥. ជំរុញភាពច្នៃប្រឌិត ៖ អនុញ្ញាត​ឱ្យ​ពួកគេ​ស្វែង​រក​អ្វីដែលពួកគេ​ចូលចិត្ត​នៅតាមអនឡាញ ប៉ុន្តែ​សូម​រក្សា​តុល្យភាព​រវាងសកម្មភាព​តាមអ៊ីនធឺណេត និង​សកម្មភាពនៅខាងក្រៅ។

បន្ថែមលើវិធីសាស្រ្តខាងលើ ឪពុកម្តាយ អ្នកអាណាព្យាបាល ក៏​ត្រូវ​ចេះគ្រប់គ្រង​ពេលវេលា​ នៃការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិករបស់កូនៗ, ត្រួតពិនិត្យ​ប្រភពវេបសាយ និង​កម្មវិធី​ដែល​កុមារ​ប្រើប្រាស់ ហើយ​ធ្វើ​ការ​ពន្យល់ពីហានិភ័យ​ដែលអាច​កើតមាន​ ក៏​ដូចជា​ប្រាប់​ពួកគេ​ឱ្យ​ប្រុងប្រយ័ត្ន​លើ​ការ​ប្រើប្រាស់ព័ត៌មានផ្ទាល់​ខ្លួន​នៅលើបណ្តាញសង្គមជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *