ទីក្រុង ៥ ធ្វើឱ្យការប្រើបញ្ញាសិប្បនិម្មិត (AI) កាន់តែមានភាពច្នៃប្រឌិត

បញ្ញាសិប្បនិម្មិត (AI) កំពុងធ្វើបច្ចុប្បន្នភាពរបស់ខ្លួនជាបន្តបន្ទាប់ ជាមួយនឹងវត្តមាន ChatGPT, Dell-E និងបច្ចេកវិទ្យាផ្សេងៗទៀតជាច្រើន។ ក្រោយផ្ទុះការចាប់អារម្មណ៍ត្រឹម ពីរ បីឆ្នាំប៉ុណ្ណោះ ទីក្រុងជុំវិញពិភពលោកកំពុងតែចាប់ផ្ដើម ដំណើរការនៃការប្រើប្រាស់បច្ចេកវិទ្យានេះ។

ប៉ុន្តែទីក្រុងឆ្លាតវៃដែលប្រើប្រាស់ទិន្នន័យ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីសម្រួលសេវាសាធារណៈទទួលបានភាពទាក់ទាញក្នុងមួយរយៈចុងក្រោយ ។ នៅឆ្នាំ២០១៩ សម័ន្ធទីក្រុងឆ្លាតវៃសកល G20 នៃវេទិកាសេដ្ឋកិច្ចពិភពលោកបានស្នើឱ្យមានសំណុំរួមគ្នានៃគោលការណ៍ណែនាំស្នូលសម្រាប់ការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវនៃបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ។

ដូច្នេះ តើបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) អាចបន្ថែមអ្វីខ្លះដល់ទីក្រុងរបស់យើង? យោងតាម City AI Connect ដែលជាវេទិការឌីជីថលថ្មី ដើម្បីភ្ជាប់រដ្ឋាភិបាលក្នុងតំបន់សាកល្បងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានបង្ហាញថា បច្ចុប្បន្នមានករណីប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) រាប់ចាប់តាំងពីការបង្កើនប្រសិទ្ធភាពតារាងពេលវេលាសាធារណៈ រហូតដល់ការបង្កើត Chatbots ពហុភាសាសម្រាប់ការប្រើសេវាកម្មឱ្យកាន់តែប្រសើរ។ បច្ចុប្បន្នមានទីក្រុងចំនួន ៥ នៅជុំវិញពិភពលោក ដែលឈានមុខគេលើការប្រើប្រាស់បច្ចេកវិទ្យានេះ។

១. ទីក្រុង Buenos Aires ៖ ការប្រើប្រាស់ Chatbot, រដ្ឋធានីនៃប្រទេសអាហ្សង់ទីន បានចាប់ផ្ដើមមុនគេក្នុងការប្រើបញ្ញាសិប្បនិម្មិត (AI) ដោយបើកដំណើរការ Chatbot របស់ខ្លួននៅឆ្នាំ២០១៩។ បច្ចេកវិទ្យា Chatbot ដែលមានឈ្មោះថា «Boti» ត្រូវបានប្រើនៅអំឡុងផ្ទុះបញ្ហាកូវីត ដោយប្រើប្រជាពលរដ្ឋក្នុងទីក្រុង អាចជជែកជាមួយ Chatbot នេះ ដើម្បីពិនិត្យបញ្ហាសុខភាពរបស់ខ្លួន ដោយការផ្ដល់ចម្លើយអាចទុកចិត្តបានរហូតដល់ ៨៨ភាគរយ។ នៅក្នុងខែមករា ឆ្នាំ២០២២ មានការជជែករហូតដល់ ១១លានសំឡេង ហើយ Chatbot នេះ បានក្លាយជាទីចាប់អារម្មណ៍របស់ប្រជាជនជាច្រើន។ 

វាបានបម្រើការជាប៉ុស្ដិ៍ផ្លូវការរបស់រដ្ឋាភិបាលសម្រាប់ការធ្វើតេស្ត និងចាក់វ៉ាក់សាំងនៅអំឡុងពេលមានវីរូសរាតត្បាត ខណៈឥឡូវនេះវាបានពង្រីកវិសាលភាពរបស់ខ្លួនទៅក្នុងសេវាកម្មផ្សេងទៀត ដូចជា ការចែករំលែកកង់ និងការថែទាំសង្គម។

២. សិង្ហបុរី ៖ ការបង្កើតថ្មី 100 gen AI, ទីក្រុង-រដ្ឋមួយនេះ គឺជាប្រទេសដំបូងគេរបស់ពិភពលោក ដែលមានបច្ចេកវិទ្យា ឌីជីថលភ្លោះ-Digital Twin ដែលជាគម្រូនិម្មិតរបស់សិង្ហបុរី។ ឥឡូវនេះ ដោយអនុវត្តតាមគំនិតផ្ដួរផ្ដើមរបស់រដ្ឋាភិបាល ដែលបានចាប់ផ្ដើមកាលពីឆ្នាំមុន បច្ចេកវិទ្យានេះ បានបង្កើតដំណោះស្រាយផ្សេងៗបានច្រើនជាង ១០០ ឯណោះ។

ខណៈពេលដែលរដ្ឋាភិបាលប្រទេសជាច្រើនកំពុងចាត់វិធានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) រដ្ឋាភិបាលសិង្ហបុរីចង់ប្រើប្រាស់បច្ចេកវិទ្យានេះឱ្យបានច្រើនបំផុត ដោយបានប្រកាសពីយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវបានកែសម្រួលនៅចុងឆ្នាំ២០២៣ ដោយផ្ដោតលើ «វិធីធ្វើឱ្យសេដ្ឋកិច្ចសិង្ហបុរីទទួលយក និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)»។

៣. ទីក្រុង Amsterdam ៖ ការបង្កើតសម្ភារៈដែលមាននិរន្តរភាព, ដំណើរភាសាធម្មជាតិ (Natural language processing) គឺជាឆ្អឹងខ្នងនៃ Chatbot ជាក់ស្ដែង​ ChatGPT ប្រើប្រាស់ទិន្នន័យពាក្យ ដើម្បីតភ្ជាប់ភាសាថ្មី។ ឥឡូវនេះ គម្រោងស្រាវជ្រាវមួយក្នុងសាកលវិទ្យាល័យ Amsterdam កំពុងផ្លាស់ប្ដូរពាក្យសម្រាប់ម៉ូលេគុល ដើម្បីបង្កើតសម្ភារៈថ្មីប្រកបដោយនិរន្តរភាព។ 

លោក Bernd Ensing សាស្ត្រាចារ្យដឹកនាំនៃគម្រោង Artificial Intelligence for Sustainable Molecules and Materials (AI4SMM) និយាយថា យើងបង្កើតម៉ូលេគុល និងសម្ភារៈថ្មី ដោយប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយយើងក្នុងកិច្ចការនេះ ឬក៏បច្ចេកវិទ្យានេះអាចធ្វើសម្រាប់យើងតែម្ដង។ ដូច្នេះ យើងជាអ្នកវិទ្យាសាស្ត្រ មិនសូវពឹងផ្អែកខ្លាំងលើ «វិចារណញាណគីមី – Chemical intuition»។ ក្រុម AI4SMM គឺកំពុងផ្តោតលើការបង្កើត អំបិលស្តុកថាមពលដែកថែបប្រកបដោយនិរន្តរភាព ប្លាស្ទិកសុវត្ថិភាព និងប្រូតេអ៊ីនរុក្ខជាតិថ្មី។

៤. ទីក្រុង Dallas ៖ យានជំនិះស្វ័យប្រវត្តិកម្រិតបន្ទាប់, រថយន្តបើកបរដោយស្វ័យប្រវត្តិត្រូវបានសាកល្បងរួចហើយ ជាមួយនឹងកម្រិតនៃភាពជោគជ័យផ្សេងៗគ្នា។ ឥឡូវនេះរថយន្តប្រភេទថ្មី ដែលបើកបរដោយខ្លួនឯងកំពុងត្រូវបានសាកល្បងក្នុងទីក្រុង Dallas និង Houston នៃរដ្ឋតិចសាសសហរដ្ឋអាមេរិក។ តើអ្វីជាលក្ខណៈពិសេស និងភាពខុសគេនៃរថយន្តអគ្គិសនីនេះ? គឺវាត្រូវបានបង្វឹកដោយ បញ្ញាសិប្បនិម្មិត (Gen AI)។ រថយន្តជំនាន់ថ្មីនេះ អាចព្យាករណ៍ដឹងមុនអំពីអ្វីដែលអាចកើតឡើងនៅ ១០វិនាទីបន្ទាប់ ដូច្នេះវាអាចប្រម៉ើលមើលពីបញ្ហា និងដោះស្រាយបានមុនបញ្ហាកើតឡើង។

៥. ទីក្រុង Boston ៖ ការស្រមៃអំពីអនាគតនៃទីក្រុងកង់, ទីក្រុង Boston របស់សហរដ្ឋអាមេរិក ចង់ឱ្យបានអ្នកជិះកង់ឱ្យកាន់តែច្រើន ហើយអ្នករៀបចំផែនការកំពុងតែសិក្សា និងយកគម្រូតាមទីក្រុង Copenhagen ក្នុងទ្វីបអឺរ៉ុប។ ប៉ុន្តែអ្នក​រស់នៅទីនេះមានការព្រួយបារម្ភអំពីរបៀបនៃការផ្លាស់ប្ដូរនេះ អាចប៉ះពាល់ដល់ទីក្រុងរបស់ពួកគេ។ ដើម្បីដោះស្រាយបញ្ហានេះ គេកំពុងប្រើបញ្ញាសិប្បនិម្មិត (AI) ឱ្យស្រមៃ និងបង្កើតប្លង់ និងរូបភាព ដែលពួកគេអាចទទួលបាន ក្រោយពេលកែសម្រួលទីក្រុងរួចរាល់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

អាហារូបករណ៍ព័ត៌មានវិទ្យា ៨០កន្លែង នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2026

មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ប្រកាសផ្តល់ឱកាសអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យា រហូតដល់ ៨០កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ