គន្លឹះចាកចេញពីការសន្ទនាដោយកិច្ចគួរសម

ក្នុងដំណើរជីវិតប្រចាំថ្ងៃ ជាពិសេសកិច្ចការទំនាក់ទំនង យើងអាចនឹងជួបនូវបទពិសោធន៍មួយ គឺស្ថិតក្នុងកិច្ចសន្ទនាដែលគួរឱ្យធុញក្នុងរយៈពេលយូរៗ ប៉ុន្តែមិនដឹងថា ត្រូវប្រើវិធីសាស្រ្តបែបណា ដើម្បីបញ្ចប់ការជជែកដោយមិនធ្វើឱ្យភាគីម្ខាងទៀតអាក់អន់ចិត្ត ឬក៏ចប់ដោយភាពគួរសម។ តាមរយៈគេហទំព័រ Indiatimes បានបង្ហាញ វិធីសាស្រ្ត៥ចំណុច ក្នុងការបញ្ឈប់កិច្ចពិភាក្សាមួយបង្កប់ដោយការគោរព និងអាកប្បកិរិយាល្អ។

១. កំណត់ពេលវេលា ៖ វិធីដ៏សាមញ្ញ ក្នុងការបញ្ចប់កិច្ចសន្ទនា ដែលមិនចាំបាច់ គឺការបង្ហាញអំពីដែនកំណត់នៃពេលវេលារបស់អ្នក ដោយព្យាយាមក្រឡេកមើលម៉ោង ហើយប្រាប់ដៃគូសន្ទនាថា លោកអ្នកត្រូវមានកិច្ចការធ្វើបន្ត។ ប្រើប្រាស់វិធីសាស្រ្តបែបនេះ ក្នុងករណី ការជជែកមិនមានលទ្ធផល រួមទាំងបង្កបានតែភាពធុញទ្រាន់ក្នុងរយៈពេលយូរ។

ឧទាហរណ៍ ៖ ខ្ញុំអាចដឹងបានទេថាម៉ោងប៉ុន្មានហើយ? រួចបន្តថា ខ្ញុំស្ទើរតែមិនជឿសោះថា យើងបាននិយាយគ្នាយ៉ាងយូរម៉ោងមកហើយ។ ខ្ញុំគិតថាប៉ុណ្ណឹងសិនចុះ ចាំបន្តពេលក្រោយទៀត។


២. និយាយលាគ្នាលក្ខណៈផ្លូវការ ឬបែបវិជ្ជាជីវៈ ៖ នៅក្នុងកិច្ចសន្ទនា ដែលបានកំណត់អំពីការជជែកគ្នាបែបហ្មត់ចត់មួយ ហាក់ដូចជាពិបាកបន្តិចក្នុងការរកច្រកដើម្បីចាកចេញពីកិច្ចសន្ទនាទាំងនោះ ជាពិសេសជាមួយមនុស្សដែលលោកអ្នកមិនសូវស្និទ្ធស្នាល ប៉ុន្តែមានកាតព្វកិច្ចបន្តការងារជាមួយ។ ក្នុងករណីនេះ ត្រូវប្រើប្រាស់ប្រយោគ និយាយលាគ្នា ប្រកបដោយវិជ្ជាជីវៈ និយាយបែបផ្លូវការ រួមទាំងបង្ហាញសេចក្ដីពេញចិត្តចំពោះការចំណាយពេល ទៅកាន់មនុស្សដែលមានវត្តមាននៅទីនោះ។

ឧទាហរណ៍ ៖ សូមអរគុណ សម្រាប់ការ ផ្តល់កិត្តិយស ចំពោះកិច្ចសន្ទនាដ៏មានអត្ថន័យ ខ្ញុំពិតជាពេញចិត្ត និងបានរៀនសូត្របន្ថែមជាច្រើន អំពីបទពិសោធន៍របស់អ្នកទាំងអស់គ្នា ខ្ញុំសង្ឃឹមថានឹងមានឱកាសជជែកគ្នាក្នុងកិច្ចប្រជុំខាងមុខទៀត។

៣. ជម្រាបលាដោយកិរិយារាក់ទាក់ ៖ ប្រសិនបើអ្នកស្ថិតក្នុងការជជែកគ្នាជាមួយមិត្ត ក្នុងរយៈពេលយូរម៉ោងមកហើយ ស្របពេលជាមួយគ្នានោះ អ្នកក៏ត្រូវបែងចែកពេលវេលាទៅធ្វើការងារជាច្រើនទៀតសម្រាប់ខ្លួនឯង។ ប៉ុន្តែយើងក៏មិនដឹងថា ត្រូវបញ្ចប់បែបណាដើម្បីកុំឱ្យភាគីម្ខាងៗមិនទទួលបានអារម្មណ៍ក្រៀមក្រំ ឬយល់ច្រឡំថា អ្នកមិនផ្តល់តម្លៃចំពោះទំនាក់ទំនង។ អ្វីដែលគួរធ្វើក្នុងចំណុចនេះ គឺ ប្រាប់ពីផែនការជួបគ្នាបន្ទាប់ និងនិយាយលាគ្នាដោយភាសារួសរាយរាក់ទាក់។

ឧទាហរណ៍ ៖ ​ការចំណាយពេលជាមួយគ្នារបស់យើងពិតជាមានន័យណាស់ ដូច្នេះគួរតែបង្កើតវានៅពេលបន្ទាប់ឱ្យបានញឹកញាប់។ ប៉ុន្តែឥឡូវខ្ញុំត្រូវទៅ  ហើយយើងនឹងជួបគ្នាទៀតនៅពេលក្រោយ។

៤​. ត្រៀមខ្លួនទុកមុន ៖ ពេលខ្លះ យើងបានដឹងរួចមកហើយថា កិច្ចសន្ទនាមួយនោះនឹងមានស្ថានភាពបែបណា ប៉ុន្តែអ្នកមានកាតព្វកិច្ចត្រូវតែចូលរួម។ ក្នុងករណីនេះ ការរិះរកវិធីក្នុងការគ្រប់គ្រងអារម្មណ៍ អាចនឹងមានភាពប្រទាញប្រទង់បន្តិច ឬពិបាកក្នុងការចាកចេញដោយមិនបន្សល់អារម្មណ៍ល្អក់ចិត្តទៅកាន់ភាគីណាមួយ។  ក្នុងស្ថានភាពបែបនេះ ការត្រៀមខ្លួនទុកមុន ការរៀបប្រយោគពាក្យពេចន៍ដើម្បីនិយាយលាគ្នា ក្នុងគោលដៅបញ្ចៀសអាកប្បកិរិយាអវិជ្ជមាន។

ឧទាហរណ៍ ៖ ឱ្យខ្ញុំសុំទោសទុកជាមុន ដោយសារតែថ្ងៃនេះ ខ្ញុំមានកិច្ចការសំខាន់ និងត្រូវក្រោកពីព្រលឹមនៅថ្ងៃស្អែក ដូច្នេះខ្ញុំអាចនឹងទៅមុន ឬក៏ជជែកមិនសូវបានច្រើនទេ។

៥. ប្រាប់អំពីភារកិច្ចបន្ទាន់ដែលត្រូវទទួលបន្ទុក ៖ ប្រសិនបើអ្នកពិតជាធុញទ្រាន់ខ្លាំង ក្នុងកិច្ចសន្ទនា អ្នកគួរតែហ៊ាននិយាយកាត់ និងសុំអធ្យាស្រ័យ ដោយប្រាប់អំពីកិច្ចការបន្ទាប់ដែលអ្នកត្រូវទទួលខុសត្រូវជាចាំបាច់។ ឧទាហរណ៍ ៖ សុំទោសដែលខ្ញុំត្រូវកាត់សម្តីភ្លាមៗបែបនេះ ប៉ុន្តែខ្ញុំពិតជាមានកិច្ចការសំខាន់ដែលត្រូវបំពេញ ខ្ញុំនឹងនិយាយជាមួយអ្នកនាពេលក្រោយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។