អតីតសិស្សនិទ្ទេស A មុខវិជ្ជាប្រវត្តិវិទ្យា និងភាសាអង់គ្លេស ចែករំលែកបទពិសោធន៍ដើម្បីយកនិទ្ទេសល្អលើមុខវិជ្ជាទាំងពីរនេះ​ក្នុងពេលប្រឡងបាក់ឌុប

កញ្ញា អ៊ុំ ធីតា ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ មកពីវិទ្យាល័យ១០ មករា ១៩៧៩ ខេត្តសៀមរាប, នាងជាសិស្សឆ្នើម​ដែលទទួលបាននិទ្ទេសល្អ​សម្រាប់មុខវិជ្ជាប្រវត្តិវិទ្យា និងភាសាអង់គ្លេស ។ ក្នុងអត្ថបទនេះ ធីតា នឹងចែករំលែកបទពិសោធន៍របស់នាងដើម្បីប្រឡងមុខវិជ្ជាប្រវត្តិវិទ្យា និងភាសាអង់គ្លេសឱ្យទទួលបាននិទ្ទេសល្អ សម្រាប់បេក្ខជនដែលនឹងត្រូវប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប នាពេលខាងមុខ។

ជាគន្លឹះ សម្រាប់កញ្ញា ធីតា នៅមុនប្រឡងបាក់ឌុបមួយខែទៅ២ខែ កញ្ញាបានជ្រើសរើសឯកសារប្រវត្តិវិទ្យា ដែលដកស្រង់ចេញពីការបង្រៀនក្នុងយូធូបរបស់ក្រសួងអប់រំ យុវជន និងកីឡា។ បន្ទាប់ពីរកបានឯកសារកញ្ញាបានថតចម្លងទុកសម្រាប់ទន្ទេញចម្លើយនៅពេលព្រឹក។ ក្នុងមួយថ្ងៃកញ្ញា ធីតា ទន្ទេញម្ដងមួយសម័យកាល ហើយមុននឹងទន្ទេញចូលដល់សម័យកាលថ្មីបន្ទាប់ កញ្ញាត្រូវទន្ទេញសម័យកាលចាស់ដែលបានទន្ទេញជាមុនសិន បើសម័យកាលចាស់ណាមួយមិនទាន់ចាំ ត្រូវទន្ទេញឱ្យចាំអស់សិនទើបបន្តទៅសម័យកាលថ្មីមួយទៀត។

កញ្ញា អ៊ុំ ធីតា អតីតសិស្សនិទ្ទេសA ឆ្នាំ២០២១ នៃវិទ្យាល័យ១០ មករា ១៩៧៩ ខេត្តសៀមរាប

អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ បន្ថែមថា កញ្ញាក៏បានយកសៀវភៅប្រវត្តិវិទ្យារបស់ក្រសួងអប់រំ យុវជន និងកីឡា មកផ្ទៀងផ្ទាត់ជាមួយសៀវភៅប្រវត្តិវិទ្យាដែលធ្លាប់រៀន ភាគច្រើនដូចគ្នាស្ទើតែមួយរយភាគរយ ។ ហើយជារៀងរាល់ថ្ងៃ កញ្ញាតែងតែរំលឹកពីសំណួរចាស់ៗដែលធ្លាប់បានមើល ដើម្បី​កុំឱ្យ​ភ្លេច។

នៅពេលរំលឹកពីសំណួរចាស់ៗរួចហើយ នៅពេលសល់ម៉ោង កញ្ញា ធីតា គឺតែងយកសៀវភៅជំនួយមុខវិជ្ជាប្រវត្តិវិទ្យាមកមើលបន្ថែមទៀត ដែលមានដូចជា ទី១. កម្រងវិញ្ញាសាប្រវត្តិវិទ្យា ដែលរៀបតាមឆ្នាំនីមួយៗ ទី២. ប្រជុំកម្រងវិញ្ញាសាពិសេសៗ ប្រវត្តិវិទ្យា ថ្នាក់ទី១២ និងទី៣. សៀវភៅសំណួរ-ចម្លើយប្រវត្តិវិទ្យា។ កញ្ញាបន្តថា ទោះជាយើងមិនចាំសំណួរក្នុងសៀវភៅទាំងអស់ ប៉ុន្តែនៅពេលប្រឡងប្រសិនបើប៉ះចំសំណួរដែលមានក្នុងសៀវភៅនេះ ខួរក្បាលយើងធ្លាប់អាន ធ្លាប់ឃើញ នោះយើងនឹងអាចសរសេរបាន។ រាល់សំណួរនៅក្នុងសៀវភៅមួយចំនួន ពេលបានស្វ័យសិក្សារួច គឺមិនទុកពេលចោលឡើយ ត្រូវរិះរកវិញ្ញាសាថ្មីៗ។ « ឧទាហរណ៍ ខ្ញុំគិតថា ប្រធានបទស្ដីពីនយោបាយឈ្នះឈ្នះអាចចេញប្រឡង បន្ទាប់មកខ្ញុំក៏រកឯកសារដែលទាក់ទងនឹងនយោបាយឈ្នះឈ្នះ នៅក្នុងហ្វេសប៊ុកផេកមួយ ហើយយកទៅថតចម្លង និងទន្ទេញ»។

អតីតសិស្សនិទ្ទេស A មកពីខេត្តសៀមរាប រូបនេះបញ្ជាក់ថា នៅពេលជិតដល់ថ្ងៃប្រឡងប្រហែល ២សប្ដាហ៍ កញ្ញាក៏តែងបើកវីដេអូស្ដាប់ការពន្យល់មេរៀនសំណួរចម្លើយប្រវត្តិវិទ្យានៅក្នុងយូធូបរបស់ក្រសួងអប់រំ ដែលអាចជួយដល់ការចងចាំបន្ថែម។

សម្រាប់មុខវិជ្ជាភាសាអង់គ្លេសវិញ កញ្ញា អ៊ុំ ធីតា ប្រើប្រាស់កម្មវិធីជំនួយឈ្មោះថា App បាក់ឌុប។ កញ្ញាប្រើប្រាស់កម្មវិធីនេះ ដើម្បីថតចម្លងវិញ្ញាសាភាសាអង់គ្លេសធ្លាប់ចេញប្រឡងឆ្នាំចាស់ៗ ក្នុងកម្មវិធីនោះ យកមករៀនធ្វើដោយខ្លួនឯង កែនិងដាក់ពិន្ទុខ្លួនឯង កន្លែងណាខុស កន្លែងណាខ្វះខាតអាចកែតម្រូវ។ កញ្ញាបន្តថា សម្រាប់ផ្នែកវេយ្យាករណ៍ភាសាអង់គ្លេស ត្រូវពឹងលើការចេះដឹងរបស់ខ្លួន ខំរៀន ខំមើល ខំបកប្រែ សម្រាប់សំណេរ អាចរកមើលនៅក្នុងហ្វេសប៊ុក ឬតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីធ្វើយ៉ាងណាឱ្យយើងមានគំនិតក្នុងការសរសេរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។