ទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ “ការពារកុមារពីការបំផ្លាញដោយឧស្សាហកម្មថ្នាំជក់”

សម្រាប់ឆ្នាំនេះ ទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា នឹងប្រារព្ធឡើងក្រោមប្រធានបទ “ការពារកុមារពីការបំផ្លាញដោយឧស្សាហកម្មថ្នាំជក់” ស្របជាមួយ​ការ​អំពាវនាវ​របស់​អង្គការ​សុខភាពពិភពលោក ឱ្យរដ្ឋភាគីនីមួយៗចូលរួមការពារកុមារពីការបំផ្លាញដោយឧស្សាហកម្មថ្នាំជក់។

អង្គការសុខភាពពិភពលោក ចាប់តាំងពីឆ្នាំ១៩៨៧ បានប្រារព្ធទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ របស់ផលិតផលថ្នាំជក់មកលើសុខភាព សេដ្ឋកិច្ច បរិស្ថាន សង្គម និងអំពាវនាវដល់រដ្ឋភាគី និងដៃគូពាក់ព័ន្ធ រួមគ្នាជំរុញការលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងទប់ស្កាត់មនុស្សបច្ចុប្បន្ន និងជំនាន់ក្រោយពីការប្រើប្រាស់ផលិតផលថ្នាំជក់។

ការពារកុមារពីការបំផ្លាញដោយឧស្សាហកម្មថ្នាំជក់

បើតាមអង្គការសុខភាពពិភពលោក (WHO) កន្លងមកឧស្សាហកម្មថ្នាំជក់មួយចំនួនបានធ្វើទីផ្សាររបស់ខ្លួន ក្រោមរូបភាពមួយចំនួនដូចជា ការវេចខ្ចប់ផលិតផលឱ្យមានភាពទាក់ទាញជាងមុន ការផ្សាយលក់ផលិតផលនៅកន្លែងដែលកុមារទៅញឹកញាប់ ជាពិសេសនៅតាមសាលារៀន ការជ្រៀតជ្រែកក្នុងការបង្កើតគោលនយោបាយ និងការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គមជាដើម។ ឧស្សាហកម្មថ្នាំជក់បានធ្វើយុទ្ធសាស្ត្រទីផ្សារបែបនេះជាយូរមកហើយ ដើម្បីទាក់ទាញអតិថិជនថ្មីៗ ជាពិសេសកុមារ និងយុវជន សម្រាប់ជំនួសអតិថិជនចាស់ៗដែលបានឈប់ប្រើប្រាស់ និងបានស្លាប់ដោយជំងឺដែលបង្កឡើងដោយថ្នាំជក់។

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) មានប្រសាសន៍ថា ប្រធានបទសំខាន់នៃ ទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា នេះ បង្ហាញឱ្យឃើញថា បច្ចុប្បន្ននេះ​ ឧស្សាហកម្មថ្នាំជក់បានរិះរកយុទ្ធសាស្រ្តទីផ្សារដើម្បីទាក់ទាញឱ្យមានការប្រើប្រាស់ថ្នាំជក់ ក៏ដូចជាបារីអេឡិចត្រូនិចក្នុងចំណោមកុមារ ដែលនឹងនាំឱ្យប៉ះពាល់ដល់សុខភាពកុមារ ព្រមទាំងប៉ះពាល់ដល់ធនធានមនុស្សយ៉ាងខ្លាំង។

ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បញ្ជាក់បន្ថែមថា ដើម្បីការពារកុមារពីឧស្សាហកម្មថ្នាំជក់ ស្របតាមអនុសញ្ញារបស់អង្គការសុខភាពពិភពលោក គឺទី១. រដ្ឋាភិបាលគួរដំឡើងពន្ធថ្នាំជក់ឱ្យបានខ្ពស់ប្រហាក់ប្រហែលប្រទេសជិតខាង ដើម្បីបង្ការកុមារកុំឱ្យចាប់ផ្ដើមជក់ ជក់តិចជាងមុន សុខភាពប្រសើរជាងមុន និងចំណូលពន្ធរដ្ឋកើនឡើង ទី២. រដ្ឋាភិបាលត្រូវមានលិខិតគតិយុទ្ធឱ្យបានរឹងមាំ ដើម្បីគ្រប់គ្រងការហាមឃាត់ ឬរឹតបន្តឹងការហាមឃាត់បារីអេឡិចត្រូនិចចូលមកក្នុងប្រទេសកម្ពុជា និងធ្វើយ៉ាងណាកុំឱ្យមានការផ្សាយពាណិជ្ជកម្មលក់បារីអេឡិចត្រូនិកនៅតាមបណ្ដាញសង្គម។

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH)

«ប្រសិនបើគ្មានបារីអេឡិចត្រូនិកក្នុងប្រទេសយើង អត់មានអ្នកផ្សព្វផ្សាយលក់ក៏អត់មានកុមារដែលប្រើប្រាស់បារីអេឡិចត្រូនិក ហើយក៏អត់មានជនរងគ្រោះបន្ទាប់ដែរ»។

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH)

បើតាម សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) បានបង្ហាញថា កុមារ និងយុវជន ងាយនឹងទទួលរងផលប៉ះពាល់ដែលបណ្តាលមកពីការឃោសនា ផ្សាយពាណិជ្ជកម្មថ្នាំជក់ ដែលធ្វើឱ្យពួកគេមានអាកប្បកិរិយាទោរទន់ចង់ជក់បារីច្រើនឡើង ហើយគិតថាការប្រើប្រាស់ថ្នាំជក់ជារឿងធម្មតា មិនមានផលប៉ះពាល់អ្វីទាំងអស់។ ផ្ទុយទៅវិញ ការប្រើប្រាស់ថ្នាំជក់ដែលមានជាតិនីកូទីន បង្កឱ្យមានផលប៉ះពាល់ដល់សុខភាពកុមារ ដូចជា បញ្ហាផ្លូវដង្ហើម បញ្ហាសួតធ្ងន់ធ្ងរ ធ្វើឱ្យខួរក្បាលរបស់ក្មេងៗដែលកំពុងអភិវឌ្ឍងាយនឹងទទួលរងការបំផ្លាញដោយជាតិនីកូទីន ញៀនក្នុងរយៈពេលវែង និងវិវត្តទៅជាញៀនពេញមួយជីវិត។ លើសពីនេះ អ្នកដែលស្រូបផ្សែងបារីពីគេ ក៏មានផលប៉ះពាល់ដល់សុខភាពដែរ ដូចជា ការឆ្លងមេរោគផ្លូវដង្ហើម មេរោគក្នុងច្រៀក និងជំងឺហឺតជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។