៥ ជំហាន ជៀសវាងភាពតានតឹងផ្លូវចិត្ត ដោយសារបណ្ដាញសង្គម

ប្រព័ន្ធផ្សព្វផ្សាយសង្គម បានក្លាយជាផ្នែកមួយ ដែលស្ទើរតែមិនអាចខ្វះបាននៅក្នុងជីវភាពរស់នៅរបស់មនុស្សបច្ចុប្បន្ន ។ រឿងដំបូងនាពេលព្រឹក និងរឿងចុងក្រោយនាពេលយប់ ដែលមនុស្សភាគច្រើន គិតដល់គឺទូរស័ព្ទដៃ ព្រោះនេះគឺជាឧបករណ៍ដ៏សំខាន់ ក្នុងការបង្កើតបណ្ដាញទំនាក់ទំនង, ការផ្សព្វផ្សាយពីអាជីវកម្ម, ការសន្ទនាជាមួយមនុស្សជាទីស្រឡាញ់ និងការតាមដានអំពីព្រឹត្តិការណ៍សង្គម និងស្ថានភាពនយោបាយជាដើម។ ទន្ទឹមនឹងអត្ថប្រយោជន៍ជាច្រើន ប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ជាប្រភព​ដែលធ្វើឱ្យមនុស្សមានបញ្ហាផ្លូវចិត្ត សតិអារម្មណ៍ និងភាពតានតឹងផងដែរ ។ ដូច្នេះ យើងគួរស្វែងយល់ពីវិធីសាស្ត្រ ដើម្បីការពារខ្លួនពីអារម្មណ៍តានតឹង ដែលបណ្ដាលមកពីការប្រើប្រាស់បណ្ដាញសង្គម។ ខាងក្រោមនេះគឺជាជំហានសាមញ្ញចំនួន ៥ ដែលអ្នកអាចអនុវត្ត៖

១. សរសេររឿងចំនួន ៥ ដែលអ្នកដឹងគុណ ជារៀងរាល់ថ្ងៃ ៖ នេះជាការអនុវត្តដ៏អស្ចារ្យមួយ ដែលធ្វើឱ្យអ្នកដឹងថា អ្នកមានរបស់ជាច្រើន ដែលអ្នកត្រូវរីករាយ និងពេញចិត្តក្នុងជីវិត។ នៅពេលដែលអ្នកមានទំនោរគិតដល់រឿងលំបាក និងភាពអវិជ្ជមានក្នុងជីវិត អ្នកអាចបង្វែការគិតទៅដល់រឿងល្អៗ និងភាពវិជ្ជមាន ដែលអ្នកទទួលបាន។ ការផ្ដោតលើរឿងល្អៗ អ្នកនឹងទទួលបានថាមពលវិជ្ជមាន ព្រមទាំងមានកម្លាំងចិត្តរស់នៅ។

២. ជៀសរៀងការមើលបណ្ដាញសង្គមមួយម៉ោងមុនចូលគេង ៖ ការស្រាវជ្រាវជាច្រើន បានបង្ហាញថា ការបិទកុំព្យូទ័រ ថេប្លេត និងទូរស័ព្ទ មុនចូលគេង អាចជួយអ្នកឱ្យគេងលក់លឿនជាងមុន។ ដូច្នេះ អ្នកអាចអនុវត្តវិធីសាស្ត្រនេះ ដើម្បីជួយឱ្យសុខភាពរបស់អ្នកប្រសើរ និងទទួលបានភាពវិជ្ជមានច្រើន។ លើសពីនេះ អ្នកនឹងមានពេលវេលា ដើម្បីធ្វើកិច្ចការក្នុងជីវិតជាក់ស្ដែង ដូចជា ចំណាយពេលអានសៀវភៅ ជជែកជាមួយមនុស្សជាទីស្រឡាញ់ ហាត់ប្រាណ ឬធ្វើរឿងដែលអ្នកចូលចិត្តជាដើម។

៣. កុំផ្ដោតអារម្មណ៍លើរូបភាពល្អឥតខ្ចោះនៅលើបណ្ដាញសង្គម ៖ រាល់រូបភាពមិត្តភក្ដិ ឬតារាល្បីៗនៅលើបណ្ដាញសង្គមរបស់អ្នក បង្ហាញពីភាពល្អឥតខ្ចោះនៃដំណើរកម្សាន្ត ឬសម្ភារៈប្រើប្រាស់របស់ពួកគេ ជួនកាលគឺមិនដូចទៅនឹងអ្វីដែលអ្នកបានឃើញនោះឡើយ។ មានរឿងនៅពីក្រោយនោះជាច្រើន ដែលអ្នកមិនបានដឹង។ ជាទូទៅ បណ្ដាញសង្គម គឺគ្រាន់តែជាក្របរូបភាព និងជាកន្លែងដែលមនុស្សអាចបង្ហាញពីភាពល្អឥតខ្ចោះប៉ុណ្ណោះ។ ម្យ៉ាងទៀត យើងគ្រប់គ្នាក៏បានដឹងដែរថា គ្មានជីវិតនរណាម្នាក់ល្អឥតខ្ចោះនោះទេ។

៤. យល់ពីតម្លៃខ្លួនឯង អ្នកសមនឹងទទួលបានសុភមង្គល ៖ យើងគ្រប់គ្នាសុទ្ធតែមានលក្ខណៈពិសេស តម្លៃ និងចំណុចខ្លាំងរៀងៗខ្លួន។ សូមបំភ្លេចនូវអ្វីដែលបណ្ដាញសង្គមបានបង្ហាញប្រាប់អ្នក អ្វីជាភាពអស្ចារ្យរបស់បុគ្គល ឬជនដែលទទួលបានការកោតសរសើរ។ ប៉ុន្តែត្រូវផ្ដោតលើចំណុចខ្លាំងខ្លួនឯង ហើយបន្តអភិវឌ្ឍចំណុចនោះឱ្យបានល្អ។ ជៀសវាងការប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃ ព្រោះអ្នកក៏ជាបុគ្គលដែលអស្ចារ្យ និងមានលទ្ធភាពទទួលបានការកោតសរសើរដូចគ្នា។

៥. កំណត់អំពីអត្តសញ្ញាណរឿងរ៉ាវដែលអ្នកចង់ដឹង ៖ សូមកុំខ្លាចនឹង Unfollow នូវរឿងរ៉ាវ ដែលធ្វើឱ្យអ្នកមានអារម្មណ៍គ្មានសុវត្ថិភាព គ្មានផាសុកភាព និងមានអារម្មណ៍ច្របូកច្របល់ ឬតានតឹង។ ជាទូទៅ នៅលើបណ្ដាញសង្គម នៅពេលដែលអ្នកចូលចិត្តមើលរឿងអ្វីមួយ អ្នកនឹងឃើញអត្ថបទ ឬវីដេអូ ដែលអ្នកតាមដាននៅលើអេក្រង់ជាប្រចាំ។ ដូច្នេះ ត្រូវប្រុងប្រយ័ត្ន ចំពោះវីដេអូ ឬអត្ថបទ ដែលអ្នកតាមដាន ព្រោះរឿងរ៉ាវទាំងនោះ នឹងមានឥទ្ធិពលមកលើការគិត ផ្នត់គំនិត និងការរស់នៅប្រចាំថ្ងៃរបស់អ្នក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....