វិទ្យាល័យនេតយ៉ង់បង្កើតកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្តល់ប្រឹក្សា ជំរុញសិស្សឱ្យបន្តរៀនសូត្រ និងចាប់យកជំនាញ

នៅវិទ្យាល័យនេតយ៉ង់ក្នុងខេត្តបាត់ដំបងមានបញ្ចូលកម្មវិធី មគ្គុទ្ទេសក៍អាជីពនិងការផ្តល់ប្រឹក្សាជូនសិស្សានុសិស្សដែលរៀននៅទីនោះ ។ កម្មវិធីនេះ ចាប់ផ្តើមអនុវត្តន៍សកម្មភាពនៅឆ្នាំ២០១៨ ដោយផ្តោតលើបីចំណុចសំខាន់ៗ ដូចជា ប្រឹក្សាទល់មុខ ប្រឹក្សាជាក្រុម និងមគ្គុទ្ទេសក៍អាជីព។

កម្មវិធីមគ្គុទ្ទេសក៍អាជីព របស់វិទ្យាល័យនេតយ៉ង់នេះ មានគោលបំណង ជួយដោះស្រាយបញ្ហារបស់សិស្សានុសិស្ស, បង្រៀនឱ្យពួកគាត់ស្គាល់ជំនាញសិក្សា, កាត់បន្ថយភាពភ័យខ្លាចពេលផ្លាស់ប្តូរថ្នាក់រៀន, ស្វែងយល់ពីជំនាញវិជ្ជាជីវៈ និងបញ្ហាចម្រុះផ្សេងៗគ្នាដទៃទៀតរបស់សិស្ស។ ចំពោះអ្នកដែលចូលរួមដោះស្រាយបញ្ហា ក៏ដូចជាអ្នកផ្តល់ការប្រឹក្សាផ្ទាល់ គឺជាគ្រូៗដែលបង្រៀននៅទីនោះផ្ទាល់តែម្តង។ ហើយកម្មវិធីនេះ ទទួលបន្ទុកដោយ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ  គាំទ្រដោយព្រះវិហារហ្វាំងឡង់ ប្រទេសស៊ុយអែត។ នេះជាការលើកឡើងរបស់លោក គ្រូ ឡាំង សុខឈៀង បង្រៀនផ្នែករូបវិទ្យា និងជាអ្នកប្រឹក្សានៅក្នុងកម្មវិធីមគ្គុទ្ទេសក៍អាជីព។

លោក គ្រូ ឡាំង សុខឈៀង នៅខាងឆ្វេង

កម្មវិធីនេះ ធ្វើឱ្យសិស្សយល់ដឹងច្រើនទៅលើ ជំនាញដែលគាត់ចង់បាន បើគិតកាលពីដើមឡើយ ភាគច្រើសសិស្សរៀនតាមរយៈមិត្តរបស់គាត់ទេ ប៉ុន្តែក្រោយពីគាត់ទទួលការណែនាំមគ្គុទ្ទេសក៍អាជីព គាត់យល់ដឹងច្រើន ថាតើអ្វីទៅជាតម្រូវការដែលគាត់ចង់បាន និងថាតើគួរធ្វើយ៉ាងម៉េច ដើម្បីឱ្យក្ដីស្រមៃរបស់គាត់ក្លាយជាការពិតបាន

លោក គ្រូ ឡាំង សុខឈៀង បង្រៀនផ្នែករូបវិទ្យា និងជាអ្នកប្រឹក្សានៅក្នុងកម្មវិធីមគ្គុទ្ទេសក៍អាជីព

លោក គ្រូ ឡាំង សុខឈៀង ឱ្យដឹងថា កត្តាដែលជំរុញឱ្យលោក បែងចែកពេលវេលាខ្លះមកទទួលភារកិច្ចជាអ្នកប្រឹក្សាអាជីព គឺដោយមើលឃើញអំពីអត្រានៃការបោះបង់ការសិក្សារបស់សិស្ស មានចំនួនច្រើនជាងមុន ទៅតាមសម័យកាល ធ្វើឱ្យលោកមានទស្សនៈថា សម្មភាពនេះសំខាន់ដើម្បីជួយដល់សិស្សៗទាំងឡាយ ហើយតាមរយៈសកម្មភាពផ្តល់ការប្រឹក្សាទៅកាន់ពួកគាត់ គឺបានជួយឱ្យសិស្ស មានការភ្ញាក់រលឹកបានច្រើនជាងមុន និងជំរុញឱ្យសិស្សចាប់អារម្មណ៍អំពីទីផ្សារការងារ ឬការគិតអំពីការរៀនជំនាញនៅថ្ងៃអនាគត។

ចំណែក លោក ឈាង សុកាយ៉ា ជាគ្រូបង្រៀនផ្នែកប្រវត្តិវិទ្យា និងអ្នកប្រឹក្សាក្នុងកម្មវិធីមគ្គុទ្ទេសក៍អាជីពនិងការផ្តល់ប្រឹក្សាផងដែរ ក៏បានឱ្យដឹងដែរថា  លើសពីការងារស្នូលរបស់ក្រុមប្រឹក្សាជាតិចំនួនបីដូចជា ប្រឹក្សាទល់មុខ ប្រឹក្សាជាក្រុម​ និងមគ្គុទេសក៍អាជីព ក្នុងនោះមានប្រឹក្សាសិស្សដែលគាត់មានវិបត្តិ មានបញ្ហា ហើយនឹងជួយតម្រង់ទិសនៅក្នុងកម្មវិធីសិក្សា ដើម្បីបង្ហាញឱ្យសិស្សគាត់យល់អំពីបទពិសោធន៍ថ្មីៗ នៅពេលដែលសិស្សចប់ពីការសិក្សា ដែលការពិភាក្សាទាំងនេះ គឺផ្តល់ជូនឱ្យសិស្ស ដោយមិនគិតកម្រៃឡើយ។ 

ចំពោះការប្រឹក្សា គឺផ្តល់ភាពសម្ងាត់ និងសុវត្តិភាពបំផុត។ ហើយយើងផ្សព្វផ្សាយទៅក្នុងសហគមន៍ ដើម្បីឱ្យបានដឹងទាំងអស់អំពីសេវាកម្មនេះ

លោក ឈាង សុកាយ៉ា ជាគ្រូបង្រៀនផ្នែកប្រវត្តិវិទ្យា និងអ្នកប្រឹក្សាក្នុងកម្មវិធីមគ្គុទ្ទេសក៍អាជីព
លោកគ្រូ ឈាង សុកាយ៉ា

លោក សុខឈៀង បន្តថា ជាក់ស្ដែងទៅ ចំពោះសកម្មភាពប្រឹក្សាអាជីពមានសកម្មភាពចំនួនរហូតទៅដល់២០ចំណុច ពាក់ព័ន្ធនឹងការជ្រើសរើសជំនាញ។ ប៉ុន្តែដោយហេតុថាសាលាទើបចាប់ផ្តើម  ទើបបានជាអនុវត្តន៍បានត្រឹមតែបីសកម្មភាពធំៗប៉ុណ្ណោះ។  ចំណែកឯលទ្ធផលដែលទទួលបាន និងមើលឃើញតាមរយៈការអនុវត្តន៍សកម្មភាពទាំងនេះមានដូចជា ៖ ពិព័រណ៍ស្នាដៃសិស្ស ដោយជំរុញឱ្យសិស្សកែឆ្នៃរបស់របរ តាមរយៈជំនាញស្ទែម ដែលមុននឹងចេញអនុវត្តសកម្មភាព សិស្សានុសិស្សបានមកប្រឹក្សាជាមួយនឹងកម្មវិធីដែលមានអ្នកប្រឹក្សាជាមុនសិន និងមានគ្រូៗដែលមានជំនាញនៅក្នុងនេះដែរ ។

អ្នកប្រឹក្សារូបនេះបន្ថែមថា នៅពេលខាងមុខគម្រោងឬកម្មវិធីនេះ នឹងអនុវត្តន៍សកម្មភាពបន្តនូវចំណុចមួយចំនួនដូចជា ជួយបន្សាំសិស្សថ្មីកុំឱ្យមានភាពភ័យខ្លាចរាល់ពេលជួបបរិយាកាសសិក្សាថ្មីៗ និងបង្កើនទំនុកចិត្ត។ បើជារួមទៅមិនត្រឹមតែប្រឹក្សាលើការសិក្សាជំនាញនោះទេ ប៉ុន្តែក៏ផ្តោតអំពីជំនាញទន់ដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...