យុវជន ៖ ចូលរួមក្នុងពិព័រណ៍ការងារទទួលបានទាំងឱកាសការងារ ជំនាញពិត និងភាពរីករាយ

នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣នេះ យុវជន សិក្សានុសិស្ស ជាច្រើននាក់បានមកចូលរួមស្វែងយល់អំពីព័ត៌មានមួយចំនួនទាក់ទងនឹង ជំនាញសិក្សា ឱកាសការងារ ជាច្រើនកន្លែង។ ក្នុងនោះ យុវជនបានលើកឡើងថា ការចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ធ្វើឱ្យពួកគេទទួលបានទាំងឱកាសការងារ ជំនាញពិត និងភាពរីករាយផងដែរ។

យុវតី ចេង លីហេង ជានិស្សិតឆ្នាំទី១ សិក្សាជំនាញវិស្វករអគ្គិសនី នៃវិទ្យាស្ថានបណ្តុះបណ្ដាលបច្ចេកទេស (NTTI) បាននិយាយថា រូបគេមកចូលរួមនៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣នេះ ក្នុងគោលបំណងស្វែងរកការងារធ្វើ ដើម្បីអាចទទួលបានបទពិសោធន៍ការងារ ក៏ដូចជាប្រាក់ចំណូលផ្គត់ផ្គង់ចំណាយលើការសិក្សាផងដែរ។

យុវតី ចេង លីហេង ជានិស្សិតឆ្នាំទី១ សិក្សាជំនាញវិស្វករអគ្គិសី នៃវិទ្យាស្ថានបណ្តុះបណ្ដាលបច្ចេកទេស (NTTI)

និស្សិតឆ្នាំទី១ រូបនេះ បញ្ជាក់បន្ថែមថា ការចូលរួមពិព័រណ៍ការងារលើកនេះ រូបគេបានដឹងព័ត៌មានតាមរយៈការផ្សព្វផ្សាយលើបណ្ដាយសង្គម។ លីហេង បន្តថា រូបគេចាប់អារម្មណ៍លើផ្នែកលក់ ដែលត្រូវប្រើជំនាញក្នុងការនិយាយទំនាក់ទំនង ភាពរួសរាយរាក់ទាក់ជាមួយអតិថិជន។

យុវតី ចេង លីហេង បញ្ជាក់បន្ថែមថា ការរៀបចំឱ្យមានពិព័រណ៍ការងារនិងផលិតភាពជាតិ ពិតជាមានសារៈសំខាន់ខ្លាំង ពីព្រោះអាចផ្ដល់ឱកាសដល់យុវជន សិស្សានុសិស្ស ស្វែងរកជំនាញបន្តការសិក្សាស្រមតាមទីផ្សារការងារ ឬស្វែងការងារធ្វើ ហើយក៏ទទួលបានបរិយាកាលសប្បាយរីករាយផងដែរ។

“ខ្ញុំគិតថាបើសិនជាយើងស្វែងរកការងារ នោះនឹងមានសង្ឃឹមថាទទួលបានការងារ ពីព្រោះការងារមិនរត់មករកយើងទេ គឺយើងជាអ្នករតទៅរកការងារដោយខ្លួនឯង”។

យុវតី ចេង លីហេង ជានិស្សិតឆ្នាំទី១ សិក្សាជំនាញវិស្វករអគ្គិសី នៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស (NTTI)

យុវតី ចេង លីហេង ក៏បានលើកទឹកចិត្តដល់យុវជនទាំងអស់គ្នាឱ្យមកចូលរួមក្នុងពិព័រណ៍ការងារនិងផលិតផលជាតិឱ្យបានច្រើន ដើម្បីទទួលបានបទពិសោធន៍ស្វែងរកឱកាសការងារបានច្រើនកន្លែង និងចម្រុះទៅដោយក្រុមហ៊ុន និងស្ថាប័នការងារជាច្រើន។

យុវជន ជា ម៉េងហួរ ជាសិស្សិតឆ្នាំទី១ សិក្សាជំនាញវិស្វកម្មអភិវឌ្ឍកម្មវិធី នៃសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)

យុវជន ជា ម៉េងហួរ ជាសិស្សិតឆ្នាំទី១ សិក្សាជំនាញវិស្វកម្មអភិវឌ្ឍកម្មវិធី នៃសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) បាននិយាយថា ខ្លួនបានដឹងអំពីកម្មវិធីពិព័រណ៍ការងារ និងផលិតផលជាតិ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏មានបំណងចង់ស្វែងរកបទពិសោធន៍ថ្មី ដើម្បីដាក់ពាក្យសុំបម្រើការងារទាក់ទងនឹងជំនាញដែលរូបគេកំពុងសិក្សានៅសាកលវិទ្យាល័យ ក៏ដូចជាដើម្បីផ្គត់ផ្គង់ការចំណាយលើថ្លៃសិក្សា។

សិស្សិតឆ្នាំទី១ រូបនេះ បញ្ជាក់ថា ដោយសាររូបគេរៀនជំនាញទាក់ទងនឹងជំនាញសូហ្វែរ ដូច្នេះរូបគេរំពឹងទុកថាមកចូលរួមពិព័រណ៍ការងារនឹងជួបច្រើនចំពោះឱកាសការងារដែលទាក់ទងនឹងជំនាញសិក្សារបស់ខ្លួន។ ម៉េងហួរ បន្តថា ការមកចូលរួមនេះ ពិតជាដូចការរំពឹងទុករបស់ខ្លួន ដោយសារជំនាញទាក់ទងនឹងសូហ្វែរបច្ចុប្បន្នកំពុងមានតម្រូវការទីផ្សារការងារ ហើយក៏ជាឱកាសល្អ និងត្រឹមត្រូវមួយសម្រាប់រូបគេផងដែរ។

“ខ្ញុំមានបំណងចង់រៀនបណ្ដើរ និងធ្វើការបណ្ដើរ ទើបមកចូលរួមក្នុងពិព័រណ៍ការងារនេះ ដើម្បីស្វែងរកឱកាសការងារក្នុងអំឡុងពេលសិក្សា”

យុវជន ជា ម៉េងហួរ ជាសិស្សិតឆ្នាំទី១ សិក្សាជំនាញវិស្វកម្មអភិវឌ្ឍកម្មវិធី នៃសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)

យុវជន ជា ម៉េងហួរ ក៏បានលើកទឹកចិត្តទៅដល់យុវជនដទៃទៀត ប្រសិនជាចង់រៀនបណ្ដើរ និងធ្វើការបណ្ដើរ គឺមកចូលរួមក្នុងពិព័រណ៍ការងារនេះ ពិតជាល្អ ព្រោះមានឱកាសការងារជាច្រើនជំនាញ មិនមែនមានតែផ្នែកសូហ្វែរនោះទេ។ ដូច្នេះ យុវជន សិស្សានុសិស្ស អាចទទួលបានឱកាសល្អទាំងនោះដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែមបាន។

គួរជម្រាបជូថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ ធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលផ្ដល់ឱកាសការងារជាង ២ម៉ឺន៤ពាន់កន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៨យប់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...