ឫសគល់បញ្ហាទាំង៦ ធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ

សុខភាពផ្លូវចិត្តរបស់មនុស្សអាចគ្រប់គ្រង ឬដោះស្រាយបាន គឺអាស្រ័យទាំងស្រុងលើការស្វែងរកប្រភពបញ្ហាដែលនាំឱ្យចិត្តមានសម្ពាធកើតឡើង ។ បច្ចុប្បន្នភាពមមាញឹកពីការងារ បរិយាកាសការងារ និងរបៀបធ្វើការងារមួយចំនួនកំពុងបង្កឱ្យមនុស្សមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ។ បុគ្គលដែលមានស្ថានភាពផ្លូវចិត្តតានតឹងនៅកន្លែងការងារនេះ តែងសម្រេចចិត្តធ្វើការងារទាំងស្ទាក់ស្ទើរ បាត់បង់ចំណង់ធ្វើការ និងបោះបង់ការងារទាំងស្រុងផងក៏មាន ។

អង្គការសុខភាពពិភពលោក (WHO) និងអង្គការពលកម្មអន្តរជាតិ (ILO) បានបង្ហាញឫសគល់បញ្ហា ៦ចំណុចដែលជាកត្តាធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់បុគ្គលិកនៅកន្លែងធ្វើការ រួមមាន ការរើសអើង ឬវិសមភាព, បរិយាកាសការងារមិនល្អ, បញ្ហាប្រាក់ឈ្នួលមានកម្រិតទាប, ការបៀតបៀន ឬមាក់ងាយផ្សេងៗ, សម្ពាធការងារខ្ពស់, និងការគ្រប់គ្រងការងារមិនល្អ ។ ការងារមានឥទ្ធិពលដល់សុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់មនុស្សគ្រប់គ្នា។

១. ការរើសអើង ឬវិសមភាព ៖ មិនថានៅប្រទេសអភិវឌ្ឍ ឬប្រទេសកំពុងអភិវឌ្ឍន៍នោះទេ វិសមភាពនៃការប្រាស្រ័យទាក់ទងនៅកន្លែងការងារតែងតែមាន គឺតិច ឬច្រើនអាស្រ័យលើកម្រិតចំណេះដឹងរបស់បុគ្គល ។ ហេតុនេះ ទើបការកាត់បន្ថយវិសមភាពនៅកន្លែងការងារផ្នែកមួយដ៏សំខាន់ស្ថិតនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG8) ដែលគ្រប់គ្នាត្រូវចូលរួមអនុវត្ត ។ ការរើសអើងអាចធ្វើឱ្យមនុស្សបង្កើតក្រុម និងអាចនាំគ្នារង់ចាំចាប់កំហុសនរណាម្នាក់។

២. បរិយាកាសការងារមិនល្អ ៖ គ្រប់ទីកន្លែងការងារទាំងអស់សុទ្ធសឹងតែផ្តល់បរិយាកាសការងារល្អប្រសើរសម្រាប់មនុស្ស ប៉ុន្តែការរៀបចំទីកន្លែងការងារឱ្យឆ្លើយតបនឹងសុខុមាលភាពផ្លូវចិត្តអាស្រ័យលើទេពកោសល្យរបស់ថ្នាក់នាំការងារនីមួយៗ ។ បរិយាកាសការងារល្អប្រសើរ ត្រូវតែរៀបចំឆ្លើយតបទៅនឹងច្បាប់ការងារជាសកល និងច្បាប់ការងារនៅក្នុងប្រទេសណាមួយ ។ បរិយាកាសការងាររាប់បញ្ចូលពីរបៀបធ្វើការងារ សីលធម៌ សុជីវធម៌ ព្រមទាំងឥរិយាបថនៃការប្រាស្រ័យទាក់ទងគ្នាផងដែរ ។

៣. បញ្ហាប្រាក់ឈ្នួលមានកម្រិតទាប ៖ ប្រាក់ឈ្នួលសមរម្យជាភាសកលមួយដែលបង្ហាញពីការលើកកម្ពស់គុណភាពជីវិតរបស់និយោជិត ឬអ្នកធ្វើការ ។ កាលណាមនុស្សមិនទទួលបានប្រាក់បៀវត្ស និងការគាំទ្រផ្សេងៗស៊ីនឹងសមត្ថភាព និងទេពកោសល្យការងារ គឺងាយឱ្យមនុស្សបោះបង់ការងារ ឬបំពេញការងារពុំមានផលិតភាពពេញលេញ ។ ជាក់ស្តែងនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំណុចដៅទី៨.៤ បានបង្ហាញពីការលើកកម្ពស់ការងារសមរម្យជាមួយនឹងប្រាក់កម្រៃស្មើគ្នា ។ ប្រសិនបើបញ្ហាប្រាក់កម្រៃពុំឆ្លើយតបនឹងកម្លាំងពលកម្ម នោះនឹងធ្វើឱ្យបុគ្គលិក ឬនយោជិតមានសម្ពាធផ្លូវចិត្តជាក់ជាពុំខាន ។

៤. ការបៀតបៀន ឬមាក់ងាយផ្សេងៗ ៖ ការបៀតបៀន ឬការប្រើប្រាស់សកម្មភាពមាក់ងាយនរណាម្នាក់ ងាយកើតឡើងតាមរយៈរូបភាពផ្សេងៗ អាចជាសម្ពាធមួយរុញឱ្យមនុស្សភ័យខ្លាច ឈានទៅការបោះបង់ការងារ ។ ពេលខ្លះ ការបៀតបៀន ឬមាក់ងាយផ្សេងៗ ធ្វើឱ្យបុគ្គលរងគ្រោះមានសម្ពាធផ្លូវចិត្ត បាក់ទឹកចិត្ត ភ័យខ្លាច និងគេចចេញពីទំនាក់ទំនងនៅក្នុងការងារ ។ បន្តិចម្តងៗ រូបភាពនៃការបៀតបៀននេះ ធ្វើឱ្យមនុស្សមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ហើយជម្លោះការងារ ឬការបោះបង់ការងារនឹងកើតឡើង ។

៥. សម្ពាធការងារខ្ពស់ ៖ ស្ថានភាពការងារនីមួយៗមានស្ថានទម្ងន់ខុសគ្នា និងការទទួលខុសត្រូវខុសៗគ្នា ។ សម្ពាធការងារខ្ពស់អាចកើតឡើងពីររូបភាព ទី១ ការងារទាមទារឱ្យអ្នកមានសមត្ថភាពខ្ពស់ទៅបំពេញ និងទី២ ការងារខ្ពស់ត្រូវដាក់ឱ្យបុគ្គលមានសមត្ថភាពមានកម្រិតត្រូវបំពេញ ។ ទន្ទឹមគ្នានេះ មានការងារមួយទៀតដែលបង្កើតសម្ពាធសម្រាប់បុគ្គល គឺការផ្តល់ការងារធម្មតា ប៉ុន្តែច្រើនហួសហេតុនាំឱ្យមនុស្សធុញទ្រាន់ អាចនាំឱ្យបុគ្គលមានជំងឺផ្លូវចិត្តកើតឡើង (Job burnout) ។ ជំងឺផ្លូវចិត្ត (Burnout) កើតឡើងពីសម្ពាធការងារកើតមានច្រើននៅប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន និងបុគ្គលដែលទទួលខុសត្រូវការងារច្រើន ។

៦. ការគ្រប់គ្រងការងារមិនល្អ ៖ មិនពេញចិត្តនឹងសម្ពាធការងារជារឿងមួយដែលងាយឱ្យមនុស្សមានសម្ពាធផ្លូវចិត្តកើតឡើង ប៉ុន្តែការទទួលឥទ្ធិពលពីរបៀបដឹកនាំការងារមិនត្រូវចិត្ត ឬមិនសមទំនង ក៏អាចឱ្យបុគ្គលកើតមានអាការៈធុញថប់ មិនសប្បាយចិត្ត ហើយផលិតភាពការងារធ្លាក់ចុះ ។ ជាក់ស្តែង ដើម្បីបញ្ជៀសបញ្ហានេះ រាល់ពេលក្រុមហ៊ុន ឬស្ថាប័នការងារជ្រើសរើសបុគ្គល គេតែងប្រើប្រាស់វិធីសាស្ត្រសម្ពាសន៍បុគ្គលផ្ទាល់ មុននឹងឱ្យអ្នកស្នើសុំការងារចូលបំពេញការងារ ។ គុណសម្បត្តិនៃការសម្ភាសន៍ការងារជាមុន គឺអាចឱ្យស្ថាប័នការងារដឹងពីកម្រិតវប្បធម៌បុគ្គលិក និងអាចយល់ពីរបៀបធ្វើការដែលបុគ្គលម្នាក់ៗចង់បាននៅអង្គភាពងារ ។

គួរបញ្ជាក់ថា ដើម្បីបញ្ជៀសបញ្ហាសម្ពាធផ្លូវចិត្តទាំង ៦ខាងលើនេះ បច្ចុប្បន្នស្ថាប័នការងារ ឬកន្លែងការងារតែងជ្រើសរើសវិធីសាស្ត្រធ្វើការងារដែលឆ្លើយតបនឹងតម្រូវការរបស់បុគ្គលិក ។ ជាមួយគ្នានេះ ការផ្តល់ចំណេះដឹងថ្មីៗពីរបៀបធ្វើការ ការគ្រប់គ្រងការងារ ប្រសិទ្ធភាពការងារ និងការគាំទ្រសុខុមាលភាពផ្លូវចិត្តរបស់ក្រុមការងារ ឬបុគ្គលិក តែងរៀបចំនិងបង្កើតឡើងជាហូរហែរ ដើម្បីបញ្ជៀសសម្ពាធផ្លូវចិត្តពីការងារកើតឡើង ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀន ដើម្បីបណ្តុះបណ្តាលជំនាញអប់រំពិសេស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាស​ជ្រើសរើសបុគ្គលិកអប់រំ ចំនួន៣០រូប មក​ពីរាជធានីខេត្តទាំង១០ រួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...