ក្បួនរៀនបួនប្រភេទដែលសិស្ស ឬនិស្សិតគួរដឹងដើម្បីឈ្វេងយល់ពីខ្លួនឯង

មិនថារៀននៅក្នុងថ្នាក់ ឬក៏ស្វ័យសិក្សាដោយខ្លួនឯង សិស្សនិស្សិតគួរដឹងពីក្បួន ឬបែបបទនៃការរៀន (Learning  style) ពីព្រោះការឈ្វេងយល់អំពីរបៀបរៀន មិនត្រឹមតែបង្កើនចំណេះឱ្យមានវិសាលភាពទូលាយជាងមុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យអ្នកសិក្សាទាំងឡាយ អាចចាប់ផ្តើមរៀនក្នុងចំណុចមួយដែលសក្តិសមនឹងតម្រូវការ ក៏ដូចជារៀននូវអ្វីដែលឆ្លើយតបនឹងគោលដៅដែលខ្លួនឯងចង់បានផងដែរ។ តាមគេហទំព័រ verywellmind បានរៀបរាប់ក្បួននៃការរៀនជាបួនប្រភេទដូចជា ៖

១. អ្នករៀនតាមរយៈការឃើញរូប  (Visual Learners) ៖ បុគ្គលដែលមានសមត្ថភាពប្រើប្រាស់ ប្រាស្រ័យភ្នែកក្នុងការសិក្សា គឺជាប្រភេទមនុស្ស ដែលរៀនអ្វីមួយបានលឿនតាមរយៈការមើលឃើញព័ត៌មានផ្ទាល់នឹងភ្នែករបស់ពួកគាត់។ អ្វីដែលជំរុញឱ្យកំណត់សម្គាល់បានលឿននៅពេលរៀនគឺ ពេលដែលអានអត្ថបទមានការឌីស្សាញប្រកបដោយរចនាប័ទ្ម ឬមានរូបភាពអមជាមួយការផ្តល់មេរៀន ក៏ដូចជាផ្ទាំងទិន្នន័យបង្ហាញជាដើម ដោយក្រុមមនុស្សដែលមានទំនោររៀនតាមការមើលឃើញ មានការជក់ចិត្តទៅនឹងវិធីរៀនបែបនេះ ជាជាងគ្រាន់តែអានអក្សរធម្មតា។ មិនតែប៉ុណ្ណោះ បុគ្គលប្រភេទនេះក៏មានការដិតអារម្មណ៍ ឬរៀនបានលឿនពីការមើលវីឌេអូ ដូចគ្នាដែរ។ ជារួមបុគ្គលដែលមានទំនោររៀនតាមរយៈការប្រើប្រាស់ក្រសែភ្នែក គឺចូលចិត្តមើលការបង្ហាញព័ត៌មាន ច្រើនជាងអានព័ត៌មានណាដែលគ្រាន់តែតាក់តែងនៅក្នុងទម្រង់សរសេរ។

តើគិតថាបច្ចុប្បន្ននេះ លោកអ្នកកំពុងតែស្ថិតក្នុងជំពូកមនុស្សរៀនសូត្រតាមរយៈការឃើញរូប  (Visual Learners) ដែរឬទេ? ទោះច្បាស់ឬមិនច្បាស់ សាកផ្ទៀងផ្ទាត់ខ្លួនឯងទៅនឹងពីរបីសំណួរនេះសិន  តើសិល្បៈ សម្រស់ និងការបង្កើតសោភ័ណភាពវាសំខាន់សម្រាប់អ្នកដែរឬទេ? តើអ្នកទម្លាប់តែចងចាំអ្វីមួយដោយការមើលឃើញរូបភាព ឬក៏ស្រូបយកព័ត៌មានរូបភាពដែរទេ? តើអ្នកជាមនុស្សយកចិត្តទុកដាក់អំពីភាសាកាយវិការទេ? បើរាល់ចម្លើយទាំងនោះហាក់មានភាពប្រទាក់ក្រឡាគ្នានឹងឧបនិស្ស័យរបស់អ្នកស្ទើរតែទាំងស្រុង នោះក៏បង្ហាញឱ្យឃើញថា លោកអ្នកគឺជាប្រភេទមនុស្សដែលមានបែបបទ នៃការរៀនសូត្រតាមរយៈការមើលរូបភាព។ ហើយវានឹងធ្វើឱ្យអ្នកកាន់តែយល់ច្បាស់ប្រសិនបើអ្នកបានឃើញរូបភាព ឬក្រាហ្វិចឌីហ្សាញ រៀងរាល់ពេលសិក្សាជំនាញថ្មីៗ។

២. រៀនដោយការស្ដាប់ (Aural Learners)  ៖ អ្នកមានជំនាញរៀនដោយការស្ដាប់ ពួកគាត់ងាយនឹងឆាប់ចាប់យល់ អ្វីមួយតាមរយៈ ការឮព័ត៌មានផ្ទាល់ត្រចៀករបស់គេ។ ពួកគេហាក់មានចំណាប់អារម្មណ៍ទៅនឹងការស្ដាប់របៀបពន្យល់មេរៀន ជាជាងទៅអាន ឬសរសេរ។ ការស្ដាប់ជួយឱ្យក្រុមមនុស្សជំពូកនេះ អាចចងចាំព័ត៌មានបានល្អប្រសើរ។ យ៉ាងណាមិញ បើអ្នកចង់ដឹងថា តើខ្លួនឯងស្ថិតនៅក្នុងក្រុមមនុស្សចូលចិត្តស្ដាប់ក្នុងកម្រិតណា សាកផ្ទៀងផ្ទាត់នឹងចំណុចនេះបាន ដែលមានដូចជា៖ តើលោកអ្នកចូលចិត្តបង្កើត ឬយកបទចម្រៀងដើម្បីឱ្យចងចាំអ្វីមួយដែរទេ? តើអ្នកចូលចិត្តអានឮៗ ដើម្បីបង្កើនការចងចាំដែរទេ? តើអ្នកចូលចិត្តស្ដាប់គ្រូនិយាយជាងទៅអានសៀវភៅពុម្ពដែរទេ? តើអ្នកតែងតែចូលចិត្តស្ដាប់ការថតសម្លេងនៅក្នុងថ្នាក់រៀន ឬក៏ស្ដាប់ផតខាសដើម្បីរៀនសូត្របន្ថែមទេ? បើសិនជារាល់ចម្លើយទាំងអស់ពិតជាត្រូវជាមួយនឹងអ្នក នោះគឺមានន័យថា លោកអ្នកជាប្រភេទបុគ្គលដែលចូលចិត្តរៀនតាមរយៈស្ដាប់ច្រើនជាងផ្នែកដទៃ។ ដូច្នេះអ្នកគួរតែស្ដាប់សារសម្លេងជាមេរៀន ស្ដាប់សៀវភៅអានជាសម្លេង ឬក៏ផតខាសជាដើម ដើម្បីពង្រឹងជំនាញ និងការរៀនសូត្រថ្មីៗឱ្យមានប្រសិទ្ធភាព។

៣. រៀនតាមរយៈអាន និងសរសេរ ៖ អ្នកដែលមានជំនាញរៀនតាមរយៈការអាន និងសរសេរ ភាគច្រើនទទួលយកព័ត៌មានថ្មីៗ ឬក៏ផ្តល់ព័ត៌មានតាមរយៈការសរសេរជាពាក្យពេចន៍ ហើយដើម្បីដឹងថា តើអ្នកស្ថិតក្នុងជំពូកនេះដែរឬអត់ លោកអ្នកអាចសាកល្បងកត់សម្គាល់តាមរយៈសំណួរមួយចំនួនដូចជា តើចូលចិត្តធ្វើបញ្ជី អាននិយមន័យអ្វីមួយ ឬការបង្កើតឱ្យមានការធ្វើបទបង្ហាញដែរទេ? តើអ្នកតែងតែអានសៀវភៅក្នុងការទទួលបានព័ត៌មានថ្មីៗទេ? តើអ្នកចូលចិត្តប្រើប៊ិច ឬក៏យកខ្មៅដៃក្នុងការសរសេរកត់ចំណាំកំឡុងពេលអានសៀវភៅដែរឬទេ? តើអ្នកចូលចិត្តការបង្រៀនពីសំណាក់លោកគ្រូ ដោយការប្រើប្រាស់ស្លាយដើម្បីបញ្ចាំងទេ? បើរាល់ការបំផុសសំណួរទាំងនេះ អ្នកពិតជាចូលចិត្ត ដូច្នេះប្រាកដណាស់ថា អ្នកជាប្រភេទមនុស្សដែលចូលចិត្តការរៀនដែលមានលក្ខណៈប្រើប្រាស់ការសរសេរ និងអានជាចម្បង។ ជាកិច្ចបន្ទាប់ ក្រោយពីរកឃើញរបៀបដែលអ្នកពេញចិត្តជាងគេហើយ គួរសរសេរទៅក្នុងសៀវភៅឱ្យបានញឹកញយ និងអានឱ្យបានច្រើន ដើម្បីបង្កើនការចងចាំ ឬងាយស្រួលក្នុងការរៀនមេរៀនថ្មីៗ។

៤. រៀនដោយការអនុវត្តជាក់ស្ដែង ៖ អ្នកដែលមានទំនោររៀនដោយការអនុវត្តផ្ទាល់បែបនេះ ប្រសិនបើបានប៉ះផ្ទាល់ ឬក៏អនុវត្តន៍ភ្លាមៗ បន្ទាប់ពីរៀនទ្រឹស្ដី វាគឺជាវិធីសាស្រ្តដ៏ល្អក្នុងការជួយជំរុញរបៀបរៀនសូត្រឱ្យមានប្រសិទ្ធភាព។ ការធ្វើអ្វីមួយ ដែលបង្កើតបានដោយស្នាដៃរបស់ពួកគាត់ផ្ទាល់ គឺជាវិធីនៃការរៀនដែលជួយឱ្យពួកគេងាយយល់ ហើយជាសកម្មភាពមួយដែលមិនអាចខ្វះបាន ចំពោះអ្នកដែលមានទំនោររៀនដោយការអនុវត្តជាក់ស្ដែងបែបនេះ។

ប្រសិនបើអ្នកនៅតែមិនច្បាស់ថា តើអ្នកជាប្រភេទមនុស្សដែលរៀនតាមរយៈការអនុវត្ត ឬអត់ទេ នោះអ្នកអាចផ្ទៀតផ្ទាត់ទម្លាប់ខ្លួនឯងជាមួយនឹងសំណួរដូចជា តើអ្នកពិតជាមនុស្សដែលងាយក្នុងការរៀន ឬធ្វើសកម្មភាពដូចជាគូសគំនូរ ធ្វើម្ហូប ធ្វើគ្រឿងម៉ាស៊ីន លេងកីឡា ឬក៏ការបង្កើតកម្មវិធីបង្គំថ្មីៗដែរទេ? តើអ្នកចូលចិត្តធ្វើការជាមួយនឹងសម្ភារៈនានាដែរទេ ដូចជាការរៀបចំគ្រឿងបង្គំជាដើម? តើអ្នកជារឿយៗតែងតែរកអ្វីមកអនុវត្តន៍ក្នុងការពង្រឹងបាននូវសមត្ថភាពបន្ថែមដែរទេ? ខណៈប្រើរយៈពេលអង្គុយមួយកន្លែង ដែលយូរម៉ោង តើវាពិបាកសម្រាប់អ្នកដែរទេ? បើសិនជាការឆ្លើយតបរបស់អ្នក ពិតជាដូចទៅនឹងសំណួរដែលបានលើកឡើងខាងលើ នោះគឺមានន័យថា អ្នកជាបុគ្គលចូលចិត្តរៀនតាមរយៈការអនុវត្តន៍ ហើយអ្វីដែលអ្នកត្រូវធ្វើបន្ទាប់គឺជ្រើសរើសថ្នាក់រៀន ឬប្រភេទមេរៀនដែលផ្តល់ឱកាសឱ្យអ្នកអាចអនុវត្តន៍សកម្មភាពជារឿយៗ ឬរៀនជាប្រភេទជំនាញដែលអាចជួយឱ្យអ្នកបង្កើតស្នាដៃអ្វីមួយដោយខ្លួនឯង ដែលទាំងនេះហើយជួយឱ្យអ្នកអាចអភិវឌ្ឍសមត្ថភាពនៅក្នុងជំនាញកាន់តែមានប្រសិទ្ធភាព និងមានសក្តានុពល៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...