វិទ្យាល័យ AUPP High School – Foxcroft Academy រៀបចំប្រារព្ធពិធីប្រគល់សញ្ញាបត្រដល់សិស្សបញ្ចប់ការសិក្សាឆ្នាំ២០២៣

(ភ្នំពេញ) នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៣៖ សិស្សានុសិស្សប្រចាំឆ្នាំសិក្សា ២០២៣ របស់វិទ្យាល័យ AUPP (AUPPHS-FA) បានបញ្ចប់ការសិក្សារបស់ពួកគេដោយជោគជ័យ ទោះបីជាមានបញ្ហាប្រឈមមួយចំនួនដែលបណ្តាលមកពីជំងឺរាតត្បាតក៏ដោយ។ គណៈគ្រប់គ្រងនៃវិទ្យាល័យ AUPP ពិតជាមានមោទនភាពក្នុងការអបអរសាទរការបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យរបស់ពួកគេ។ ពិធីប្រគល់សញ្ញាបត្រនេះ ត្រូវបានប្រារព្វឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣​ ដោយសិស្សានុសិស្សដែលបញ្ចប់ការសិក្សា​សរុបចំនួន ១៨រូប បានទទួលសញ្ញាបត្រចំនួនពីរ ដែលសញ្ញាបត្រមួយផ្តល់ជូនដោយវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិករបស់យើងគឺគ្រឹះស្ថានសិក្សា Foxcroft Academy និងសញ្ញាបត្រមួយទៀត ដែលមានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា។

សិស្សានុសិស្សដែលបញ្ចប់ការសិក្សាឆ្នាំ២០២៣ បោះជំហានឆ្លងកាត់ឆាកកិត្តិយស ដែលជានិមិត្តសញ្ញានៃការបញ្ចប់ការសិក្សា​ និងជាការចាប់ផ្តើមជំពូកថ្មីក្នុងជីវិតរបស់ពួកគេ។ សិស្សានុសិស្សទទួលបានការអប់រំយ៉ាងពិសេស គួបផ្សំនឹងការចូលរួមក្នុងកម្មវិធីបង្ហាត់បង្រៀន បានធ្វើឱ្យពួកគេទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ AUPP។ សិស្សានុសិស្សដែលបញ្ចប់ការសិក្សា ក៏បានបង្ហាញពីជំនាញភាពជាអ្នកដឹកនាំ ភាពប៉ិនប្រសប់ ការលះបង់ និងការខិតខំប្រឹងប្រែង ដែលកើតចេញពីការចូលរួមយ៉ាងសកម្មរបស់ពួកគេក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា ដូចជាគម្រោងការងារសហគមន៍ ក្លឹបកីឡា តន្ត្រី និងសិល្បៈ។ សមិទ្ធផលទាំងនេះបានធ្វើឱ្យសហគមន៍ AUPP មានមោទនភាពក្រៃលែង។

ជាមួយគ្នានោះដែរ ការងារសហគមន៍ និងសកម្មភាពមនុស្សធម៌របស់សិស្សានុសិស្សជាមួយលោកគ្រូអ្នកគ្រូរបស់វិទ្យាល័យ ក៏បានជះផលវិជ្ជមានយ៉ាងខ្លាំង។ ពួកគេបានផ្សព្វផ្សាយ និងរៃអង្គាសការបរិច្ចាគដើម្បីជួយដល់សាលាបឋមសិក្សាចំបក់ ក្នុងឃុំចំបក់ ដោយបានផ្តល់ជាសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅទីនោះចំនួន ៦០នាក់ ហើយថែមទាំងបានចូលរួមចំណែកជាថវិកាសម្រាប់ជួសជុលអគារសិក្សាផងដែរ។

សិស្សានុសិស្សនៃឆ្នាំសិក្សា២០២៣ដែលបានចូលរួមក្នុងសកម្មភាពខាងលើនេះ បាននិយាយថា៖

“វាគឺជាបទពិសោធន៍ដ៏មោទនភាពមួយដែលយើងទាំងអស់គ្នាបានចូលរួមចំណែកដល់ការអប់រំរបស់ក្មេងៗនៅក្នុងសហគមន៍”

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២​ នេះ សិស្សថ្នាក់ទី១២ របស់វិទ្យាល័យ AUPP ចំនួន ៣រូប រួមជាមួយនឹងគ្រូបង្រៀន បានធ្វើដំណើរទៅកាន់ទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់ ដើម្បីតំណាងឱ្យប្រទេសកម្ពុជានៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រអន្តរជាតិនៃកម្មវិធីប្រកួតមនុស្សយន្តអូឡាំព្យាដពិភពលោកឆ្នាំ២០២២ (World Robot Olympiad 2022) ជាមួយនឹងក្រុមចំនួន ៣៦៥ មកពី ៧៣ ប្រទេសជុំវិញពិភពលោក។ លើសពីនេះទៅទៀត នៅពេលបញ្ចប់ការសិក្សា សិស្សានុសិស្សនៃវិទ្យាល័យ AUPP ចំនួន ៥រូប នឹងបន្តការសិក្សារបស់ពួកគេនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ខណៈដែលសិស្សានុសិស្សផ្សេងទៀតត្រូវបានទទួលឱ្យបន្តការសិក្សាជាមួយនឹងអាហារូបករណ៍នៅសាកលវិទ្យាល័យល្បីៗនៅសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ចក្រភពអង់គ្លេស និងអ៊ីតាលី។

លោក William E. Thomas នាយកវិទ្យាល័យ AUPP បានមានប្រសាសន៍នៅក្នុងកំឡុងពេលកម្មវិធីទទួលសញ្ញាបត្រថា៖

“ច្រើនជាង ៧៥%នៃសិស្សរបស់យើង បានបញ្ចប់ការសិក្សាប្រចាំឆ្នាំ២០២៣ ជាមួយនឹងរង្វាន់សិស្សឆ្នើម Summa Cum laude, Magna Cum Laude និង Cum Laude។ សមិទ្ធិផលនេះគ្រាន់តែជាឧទាហរណ៍មួយនៃសមិទ្ធិផលឆ្នើមជាច្រើនផ្សេងទៀតរបស់សិស្សានុសិស្សយើង និងឆន្ទៈរបស់ពួកគេលើសពីការរំពឹងទុក។​ វិទ្យាល័យ AUPP មានមោទនភាពយ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់ពួកគេ ហើយទន្ទឹងរង់ចាំមើលពីភាពជោគជ័យបន្តបន្ទាប់ទៀតរបស់ពួកគេ ក្នុងនាមជាអ្នកដឹកនាំជំនាន់ក្រោយនៃព្រះរាជាណាចក្រកម្ពុជា”

សិស្សានុសិស្សដែលបញ្ចប់ការសិក្សា ក៏បានសម្តែងការដឹងគុណចំពោះក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ បុគ្គលិក និងមិត្តភក្តិរបស់ពួកគេ សម្រាប់ការគាំទ្រក្នុងពេលកន្លងមក។

សម្រាប់ព័ត៌មានបន្ថែមអំពីវិទ្យាល័យ AUPP សូមចូលទៅកាន់គេហទំព័រ https://www.aupphs-fa.edu.kh/

__________________________________________

ព័ត៌មានទូទៅអំពីវិទ្យាល័យ AUPP

វិទ្យាល័យ AUPP គឺជាវិទ្យាល័យឯកជនអន្តរជាតិមួយដែលផ្ដល់ជូននូវកម្មវិធីសិក្សាពេញម៉ោងពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដែលត្រូវបានរៀបចំឡើងស្របតាមកម្មវិធីអប់រំថ្នាក់មធ្យមសិក្សានៅសហរដ្ឋអាមេរិក។ បន្ថែមពីលើកម្មវិធីសិក្សាត្រៀមសម្រាប់ថ្នាក់ឧត្តមសិក្សា (College Preparatory Courses) វិទ្យាល័យ AUPP ក៏ផ្ដល់ជូននូវកម្មវិធី STEAM ដែលជាកម្មវិធីអប់រំលំដាប់អន្តរជាតិ រួមមាន៖ មុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ គោលបំណងចម្បងនៃកម្មវិធីនេះ គឺផ្ដោតទៅលើការអភិវឌ្ឍ និងបង្ហាត់បង្រៀនសិស្សានុសិស្សឲ្យមានភាពក្លាហានក្នុងការបង្កើតថ្មី ជាពិសេសចូលរួមក្នុងការពិសោធន៍ដោយផ្ទាល់ ចេះដោះស្រាយបញ្ហា និងជំរុញឲ្យសិស្សចេះធ្វើការសហការ ក្នុងការច្នៃប្រឌិត។ ទីតាំងថ្មីរបស់វិទ្យាល័យ AUPP បច្ចុប្បន្នកំពុងត្រូវបានសាងសង់នៅទីតាំងសំខាន់មួយនៅចំណុចកណ្តាលរាជធានីភ្នំពេញ ដោយមានបំពាក់នូវសម្ភារៈបរិក្ខារទំនើបៗដូចជា ថ្នាក់រៀនឌីជីថល បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM/Robotics) និងបណ្ណាល័យធំទូលាយ។

ទំនាក់ទំនង៖

កញ្ញា អិប សុផល

បុគ្គលិកព័ត៌មាន និងរដ្ឋបាល

០២៣ ៩០២ ១១១ / ០៧៧ ៥៨៤ ៧៩៧ (តេឡេក្រាម)

info@hs.aupp.edu.kh




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។