កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន​តាមអ៊ីនធឺណិត ជាស្ពានដល់យុវជន​បោះបង់ការសិក្សា ឱ្យទទួលការបណ្តុះបណ្តាលជំនាញ

ភ្នំពេញ – រាជរដ្ឋាភិបាលកម្ពុជា​បាន​ចាត់ទុក​ការ​អភិវឌ្ឍយុវជន​ជាអាទិភាព​មួយ ដើម្បីកសាងធនធាន​មនុស្ស ដែល​បំពាក់​ដោយ​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ត្រឹមត្រូវ​សម្រាប់​បំពេញ​តម្រូវការ​ទីផ្សារ​ការងារ​ដែល​កំពុងវិឌ្ឍន៍ ។ ទោះ​ជា​យ៉ាងណាក៏ដោយ អត្រាបោះបង់ការ​សិក្សា​ខ្ពស់​ជាបន្តបន្ទាប់ ជាពិសេស​នៅ​កម្រិតមធ្យមសិក្សា​បឋមភូមិ ដែលមាន​ន័យថា យុវជន​មួយ​ភាគធំកំពុង​ស្ថិត​នៅ​ក្រៅប្រព័ន្ធអប់រំផ្លូវការ ដោយ​ពួកគេ​មិន​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ចុះឈ្មោះ​ចូល​រៀន​ក្នុង​ការ​អប់រំបន្ថែម និង​ការ​អភិវឌ្ឍជំនាញ​នៅ​តាម​វិទ្យាស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ និង​វិទ្យាល័យ​ចំណេះទូទៅ និង​បច្ចេកទេស​ឡើយ។

ឆ្លើយតបទៅនឹង​បញ្ហា​ខាងលើនេះ អង្គការ​យូណេស្កូ រួមជាមួយ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និង​ក្រសួងអប់រំ យុវជន និង​កីឡា កាលពីឆ្នាំ២០១៩ បានដាក់​ឱ្យដំណើរការ​កម្មវិធី​សមមូល​អប់រំកម្រិតមូលដ្ឋាន​តាមអ៊ីនធឺណិត (ប៊ីប) ដើម្បីជាស្ពាន​ដល់​យុវជន​ដែល​បោះបង់​ការ​សិក្សា ឱ្យ​ចូល​ការ​បណ្តុះបណ្តាលជំនាញ និង​មាន​ឱកាស​ទទួលបាន​ការងារសមរម្យ ដែលពួកគេ​អាចរួមចំណែក និង​ដើរ​តួនាទី​ក្នុងអនាគត នៃសេដ្ឋកិច្ច និង​សង្គម​កម្ពុជា។

តាមរយៈកម្មវិធី ប៊ីប យុវជនដែល​នៅ​ក្រៅ​សាលា​ត្រូវ​បាន​ផ្តល់​ឱកាស​ដើម្បីសិក្សា​មុខ​វិជ្ជាផ្សេងៗ​ដូចជា​សហគ្រិន​ភាព ជំនាញឌីជីថល ជំនាញ​នៅ​កន្លែង​ធ្វើការ​ និង​ជំនាញសតវត្សទី២១ ដែលត្រៀម​ឱ្យ​ពួកគេ​ចូល​សិក្សា​ក្នុង​កម្មវិធី​បណ្តុះបណ្តាលជំនាញផ្លូវការ ។ នៅពេល​បញ្ចប់ការសិក្សា​តាមកម្មវិធីប៊ីប អ្នក​សិក្សា​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​ស្មើ​នឹង​ថ្នាក់ទី៩ ដែលទទួលស្គាល់ដោយ​ក្រសួងអប់រំ យុវជន និង​កីឡា និង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

សូមបញ្ជាក់ថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន​តាមអ៊ីនធឺណិត (ប៊ីប) គឺជា​ផ្នែក​មួយ នៃកម្មវិធី​ការងារ និង​មុខ​របរ​សមរម្យ​សម្រាប់យុវជន​នៅ​កម្ពុជា ដំណាក់​កាលទីពីរ ។ តាមរយៈ​ការ​សិក្សា​បែប​ឌីជីថល ដែលអាច​បត់បែន​បាន និង​អាច​ឱ្យ​អ្នក​សិក្សា​បញ្ចប់វគ្គ​សិក្សា​បានគ្រប់ពេលវេលា គ្រប់ទីកន្លែង និង​តាមល្បឿន​របស់ពួកគេ ដើម្បីធានាថា យុវជន​កម្ពុជា​ទាំងអស់​ ជាពិសេស​អ្នកដែល​មក​ពី​មជ្ឈដ្ឋានលំបាក និង​នៅក្រៅប្រព័ន្ធអប់រំផ្លូវការ មានលទ្ធភាព​ទទួលបាន​ជំនាញ និង​ការងារ​សមរម្យ។

ចាប់តាំងពីមមណ្ឌលសិក្សា ប៊ីប ដំបូងត្រូវ​បានបង្កើត​ឡើង​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៩ កម្មវិធីនេះ បានបង្កើត​ភាពជាដៃគូយុទ្ធសាស្រ្តថ្មី​ជាមួយ​ដៃគូក្នុងវិស័យ​ឯកជន ដើម្បីផ្តល់នូវដំណោះស្រាយ​បច្ចេកវិទ្យាឌីជីថល ដើម្បីឈានទៅ​ដល់​យុវជន​កាន់តែច្រើន​នៅ​ទូទាំងប្រទេស​កម្ពុជា។ សព្វថ្ងៃនេះ ប៊ីប បាននិងកំពុងដំណើរការមជ្ឈមណ្ឌល​សិក្សា​ចំនួន ២៧ នៅ​ក្នុង​ខេត្ត​ចំនួន​១៦​នៅទូទាំងប្រទេស។ យុវជន​កម្ពុជាជាង ២០០០នាក់​បានទទួល​អត្ថប្រយោជន៍​ពីកម្មវិធីនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....