អភិបាលខេត្តកែប ក្រើនរំលឹកសិស្សទើបជាប់បាក់ឌុបត្រូវចាប់យកជំនាញមួយពិតប្រាកដ ហើយយកចំណេះមកអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនវិញ

ភ្នំពេញ – ក្នុងឱកាសសំណេះសំណាលជាមួយសិស្សានុសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីពេលថ្មីៗនេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានផ្តល់អនុសាសន៍ដល់សិស្សានុសិស្សដែលទើបប្រឡងជាប់ទាំងអស់ សូមប្រឹងប្រែងរៀនសូត្រ ដើម្បីចាប់យកនូវមុខជំនាញវិជ្ជាជីវៈមួយពិតប្រាកដ ប្រកបដោយសមត្ថភាពពេលលេញ ដើម្បីបំពេញការងារទទួលប្រាក់កម្រៃ និងមានចំណេះជំនាញមកអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនវិញ។
ឯកឧត្តម សោម ពិសិដ្ឋ មានប្រសាសន៍ថា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាផ្លែផ្កាទទួលបានបន្ទាប់ពីក្មួយៗខិតខំប្រឹងប្រែងសិក្សារៀនសូត្រអស់រយៈពេល ១២ឆ្នាំ កន្លងមក ។ ជាមួយគ្នានេះ ជួសមុខក្មួយៗទាំងអស់ ឯកឧត្តមក៏សូមថ្លែងអំណរគុណចំពោះឪពុកម្តាយ និងអាណាព្យបាលទាំងអស់ ដែលបានខិតខំដោយមិនខ្លាចនឿយហត់ក្នុងការចិញ្ចឹមបីបាច់ និងផ្គត់ផ្គង់ដល់ការសិក្សារៀនសូត្រដល់កូនៗរហូតទទួលបានលទ្ធផលល្អគួជាទីពេញចិត្តនៅជំហ៊ានដំបូងនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់បេក្ខជន ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗ ឯកឧត្តមអភិបាលខេត្តកែប ក៏បានចែកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ ដែលមានការបញ្ជាក់ពីអាជ្ញាធរ ភ្ជាប់ជាមួយច្បាប់ដើម ដើម្បីឱ្យសិស្សានុសិស្សដែលបានប្រឡងជាប់ យកទៅប្រើប្រាស់តាមការចាំបាច់ ជាពិសេសបន្តថ្នាក់ទៅថ្នាក់ឧត្តមសិក្សា។
ឯកឧត្តម សោម ពិសិដ្ឋ មានប្រសាសន៍បញ្ជាក់ថា ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់សិស្សានុសិស្សទូទាំងខេត្តកែប ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ឯកឧត្តមទទួលខុសត្រូវចំណាយលើសេវាបញ្ជាក់ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ ជូនសិស្សានុសិស្សដែលបានប្រឡងជាប់ទាំងអស់ សម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់។

យោងតាមរបាយការណ៍របស់លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកែប បានឱ្យដឹងថា នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ មានបេក្ខជនចំនួន៣១២នាក់បានដាក់ពាក្យប្រឡង ក្នុងនោះមានបេក្ខជនជាប់ ២៨៣នាក់ ហើយនិន្ទេស A មានចំនួន១នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

ឱកាសសម្រាប់និស្សិតកម្ពុជាជំនាញវិចិត្រសិល្បៈទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅ Korea National University of Heritage

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

ជា​ឱកាសសម្រាប់និស្សិតកម្ពុជា​ដែលកំពុងសិក្សាចាប់ពីឆ្នាំទី២ រហូត ដល់ឆ្នាំទី៤ នៃមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយវិទ្យា និងមហាវិទ្យាល័យ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....