កម្មវិធីរដូវវប្បធម៌ឆ្នាំ២០២៣ នឹងប្រារព្ធពេញ​មួយ​ខែកុម្ភៈ បំណងឱ្យ​យុវជន​ស្គាល់អំពីវប្បធម៌ និងទំនៀមទម្លាប់

ភ្នំពេញ – កម្មវិធីរដូវវប្បធម៌ឆ្នាំ២០២៣ ក្រោមប្រធានបទ «តែឯងតែយើង» ដែលជាគំនិតផ្ដួចផ្ដើមរបស់អង្គការសិល្បៈខ្មែរអមតៈ និងគាំទ្រថវិកាដោយទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិនៃប្រទេសស៊ុយអែត (SIDA) នឹងប្រារព្ធធ្វើឡើងរយៈពេលមួយខែពេញចាប់ពីថ្ងៃទី០៣ ខែកុម្ភៈ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ខាងមុខ។

កញ្ញា យ៉ុន សុខខន នាយកកម្មវិធីនៃអង្គការសិល្បៈខ្មែរអមតៈ បានឱ្យដឹងថា ក្នុងមួយឆ្នាំៗសិល្បៈខ្មែរអមតៈ មានរៀបចំជាកម្មវិធីរដូវវប្បធម៌លើប្រធានបទផ្សេងៗគ្នា។ ដោយឡែកសម្រាប់ឆ្នាំ២០២៣ កម្មវិធីរដូវវប្បធម៌លើកទី៤ នឹងមានដៃគូសហការណ៍ចំនួន ៤ទីតាំងផ្សេងៗគ្នារួមមាន វិទ្យាស្ថានបារាំងសម្រាប់កម្មវិធីសិល្បៈទស្សនីយភាព, សាកលវិទ្យាល័យជាតិគ្រប់គ្រង, Friends Futures Factory និង The Acting Academy ដែលមានសកម្មភាពសិក្ខាសាលាក៏ដូចជាការច្នៃប្រឌិតផ្សេងៗ។

នាយកកម្មវិធីនៃអង្គការសិល្បៈខ្មែរអមតៈ បន្តថា កម្មវិធីរដូវវប្បធម៌លើកទី៤ មានគោលបំណងពីរធំៗ ទី១.ចង់ឱ្យរដូវវប្បធម៌ក្លាយជាវេទិកាសិល្បៈករសម្ដែង ក៏ដូចជាបង្ហាញគំនិតច្នៃប្រឌិត ដោយស្នាដៃទាំងនោះជាស្នាដៃប្រកបទៅដោយអត្ថន័យ និងប្រាប់ពីរឿងរ៉ាវសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ ទី២. ចង់បង្កើតឱ្យមានជាកន្លែងមួយសម្រាប់ឱ្យមានការជជែក ក៏ដូចជាធ្វើការឆ្លុះបញ្ចាំងបែបស៊ីជម្រៅ ទាក់ទងនឹងប្រធានបទផ្សេងៗ ផ្ដោតទៅលើប្រធានបទដោយផ្ទាល់របស់កម្មវិធីរដូវវប្បធម៌ ឬប្រធានបទជុំវិញកម្មវិធីរដូវវប្បធម៌។

កញ្ញា យ៉ុន សុខខន នាយកកម្មវិធីនៃអង្គការសិល្បៈខ្មែរអមតៈ

“កម្មវិធីរដូវវប្បធម៌មិនមែនមានតែសិល្បៈសម្ដែងជាផ្ទាំងទស្សន័យភាព ប៉ុន្តែយើងមានជាកិច្ចពិភាក្សា សិក្ខាសាលាជាដើម ដើម្បីវិភាគវែកញែកគ្នាស្វែងយល់ពីការយល់ឃើញរបស់សិល្បៈករ និងអ្នកចូលរួមផ្សេងៗ”

កញ្ញា ណម ណារីម អ្នកសម្របសម្រួលក្រុមសិល្បករល្ខោនបុរាណ ក៏បានលើក​ឡើងដែរថា កម្មវិធីរដូវវប្បធម៌ មានសារៈសំខាន់សម្រាប់វិស័យសិល្បៈ សម្រាប់សិល្បៈករ ឬក៏ប្រជាជនផ្សេងៗ ។ កញ្ញាបន្តថា ប្រសិនបើគ្មានទម្រង់ទស្សនីយ៍ភាពនោះប្រជាជននឹងមិនស្គាល់ពីសិល្បៈ កូនខ្មែរក៏មិនស្គាល់នូវវប្បធម៌របស់ខ្លួនឯងដែរ។  ស្របគ្នានេះ វាជាការចែករំលែករបស់កម្មវិធីរដូវកាលវប្បធម៌ គឺដើម្បីឱ្យសិល្បៈករ និងប្រជាជនទាំងមូលស្គាល់អំពីវប្បធម៌ និងទំនៀមទម្លាប់របស់ខ្លួនឯង។

កញ្ញា ណម ណារីម អ្នកសម្របសម្រួលក្រុមសិល្បករល្ខោនបុរាណ

“សម្រាប់ខ្ញុំតែម្ដងកម្មវិធីរដូវវប្បធម៌ជាអត្ថប្រយោជន៍មួយដ៏ធំបំផុតសម្រាប់សិល្បៈក៏មិនមែនមានន័យថាសិល្បៈករទាំងក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ គាត់អាចនឹងមានអាទិភាពមួយនៅក្នុងការបញ្ចេញនូវគំនិតរបស់គាត់ និងស្នាដៃ”

ដោយឡែកកញ្ញា អឿន រ៉ូហ្សា តំណាងក្រុមយុវជនរីកសាយ និងជាទូតកម្មវិធីរដូវវប្បធម៌ បានបន្ថែមថា កញ្ញាបានត្រឡប់មកចូលរួមការងារសិល្បៈនេះ ដើម្បីចូលរួមផ្សព្វផ្សាយ ក៏ដូចជាលើកទឹកចិត្តដល់សិល្បៈករដែលគាត់មានគំនិតច្នៃប្រឌិត ក៏ដូចជាបានបង្ហាញនូវស្នាដៃរបស់គាត់ទៅដល់ទស្សនិកជន ។ កញ្ញា អឿន រ៉ូហ្សា ក៏បានលើកទឹកចិត្តឱ្យយុវជនចូលរួមទស្សនាសិល្បៈបុរាណនេះឱ្យបានច្រើន ពីព្រោះសិល្បៈករ សិល្បៈការិនីបានខិតខំប្រឹងប្រែងថែរក្សាក្បាច់បុរាណរបស់យើងដែលស្ទើរតែបាត់បង់។

កញ្ញា អឿន រ៉ូហ្សា តំណាងក្រុមយុវជនរីកសាយ និងជាទូតកម្មវិធីរដូវវប្បធម៌

“ខ្ញុំសង្ឃឹមថា នឹងមានការចូលរួមពីយុវជនរបស់យើងជាច្រើន ដើម្បីទស្សនានូវសិល្បៈជាច្រើន ដូចជា ល្ខោន របាំបុរាណ របាំសហ័សសម័យ និងរបាំផ្សេងៗដែលយកមកសម្ដែងនៅក្នុងរដូវវប្បធម៌នេះ”

អ្នកស្រី ថន សីម៉ា អ្នកដឹកនាំរៀបចំដំណើរទស្សនាចររដូវវប្បធម៍ បន្ថែមថា គោលបំណងនៃការដឹកនាំការសម្ដែងនៅតាមសហគមន៍គឺចង់បង្កលទ្ធភាពឱ្យប្រជាជនដែលនៅក្នុងសហគមន៍ទទួលបានឱកាសឃើញ និងទស្សនាស្នាដៃសិល្បៈថ្មី ក៏ដូចជាទទួលនូវចំណេះដឹង ពីព្រោះនៅក្នុងការសម្ដែងស្នាដៃនីមួយៗ គឺបានបង្កប់នូវអត្ថន័យដែលទាក់ទងទៅនឹងបរិបទសង្គមបច្ចុប្បន្ន។

អ្នកស្រី ថន សីម៉ា បន្តថា សម្រាប់កម្មវិធីរដូវវប្បធម៌ កាលពីឆ្នាំ២០២២ ទទួលបានអ្នកចូលរួមប្រហែលជា ៨ពាន់នាក់ ទៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ និងខេត្តសៀមរាប ហើយការដែលដឹកនាំទៅមិនមែនគ្រាន់តែជាការសម្ដែង គឺមានកម្មវិធីចែករំលែកចំណេះដឹងផងដែរ។ សម្រាប់ឆ្នាំ២០២៣នេះ ក្នុងអំឡុងខែមីនា កម្មវិធីរដូវវប្បធម៌នឹងនាំយកសិក្ខាសាលាក៏ដូចជាស្នាដៃមួយចំនួនទៅសម្ដែងនៅខេត្តចំនួន៤ទីតាំងផ្សេងគ្នា រួមមាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង និងខេត្តប៉ៃលិន។ គួរជម្រាបជូនផងដែរថា កម្មវិធីរដូវវប្បធម៌បានដំណើរការចាប់ពីឆ្នាំ២០១៨ ដោយ​មានបំណងជំរុញការបញ្ចេញមតិ និងភាពច្នៃប្រឌិដ្ឋទៅដល់ក្រុមយុវជន ជាពិសេសនិសិ្សតសាកលវិទ្យាល័យ តាមរយៈការសម្ដែង សិក្ខាសាលា ការតាំងពិព៍រណ៌ និងកិច្ចពិភាក្សា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...