Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ភ្នំពេញ – កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសហរដ្ឋអាមេរិក ។

អាហារូបករណ៍លើកទឹកចិត្តដល់និស្សិតដើម្បីដាក់ពាក្យសិក្សាក្នុងវិស័យថាមពល ទឹក កសិកម្ម សុខភាព ការអប់រំ បរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ លើកលែងតែឱសថស្ថានឱសថសាស្ត្រ ។ បេក្ខជនដែលមានបំណងចង់ដាក់ពាក្យសិក្សា ត្រូវមានប្រវត្តិការសិក្សាល្អ សម្រាប់និស្សិតស្នើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬមានប្រវត្តិការសិក្សា១៦ឆ្នាំ(រាប់តាំងពីរៀនថ្នាក់ដំបូង) ។ សម្រាប់បេក្ខជនថ្នាក់បណ្ឌិតត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬមានប្រវត្តិការសិក្សា១៨ឆ្នាំ(រាប់តាំងពីរៀនថ្នាក់ដំបូង) ដែលមានការទទួលស្គាល់ពីគ្រឹះស្ថានសិក្សាទទួលស្គាល់ពីក្រសួងអប់រំ ។

លក្ខខណ្ឌសម្រាប់បេក្ខជនដែលមិនអាចស្នើពាក្យបានដូចជា មានគ្រួសារឬមានសញ្ជាតិអាមេរិក និងរស់នៅសហរដ្ឋអាមេរិក ជាបុគ្គលិក នៃ Fulbright Organization, ឬធ្វើការនៅក្រសួងការបរទេសសហរដ្ឋអាមេរិក ឬ USAID ឬអ្នកដែលធ្លាប់បានសិក្សានៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍នឹងបិទទទួលពាក្យទៅតាមប្រទេសនីមួយៗដូចនេះសូមចូលទៅកាន់គេហទំព័រផ្ទាល់របស់អាហារូបករណ៍ Fulbright៖ https://foreign.fulbrightonline.org/about/foreign-student-program

និស្សិតដាក់ពាក្យត្រូវមានពាក្យសុំចូលរៀនមួយច្បាប់ លិខិតយោងពីសាស្ត្រាចារ្យចំនួន ៣ រួច Scan transcripts និងរបាយការណ៍ផ្ទាល់ខ្លួន ។ បេក្ខជនដែលទទួលបានអាហារូបករណ៍នឹងទទួលបានការគាំទ្រពីអាហារូបករណ៍ដូចជា ថ្លៃសិក្សាឥតគិតថ្លៃ ថ្លៃស្នាក់នៅនិងកន្លែងស្នាក់នៅ ថ្លៃទិដ្ឋាការរស់នៅ ថ្លៃសំបុត្រយន្តហោះ ប្រាក់ខែប្រចាំខែ និងថ្លៃធ្វើការសិក្សាស្រាវជ្រាវ ដែលទទួលបានពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ https://b4unew.com/fulbright-usa-scholarship-program-fully-funded-american-idol-success/ ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ចុងខែកុម្ភៈឆ្នាំ២០២៣ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។