ទីក្រុងញូវយ៉ក – ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលស្តីពីបរិវត្តកម្មប្រព័ន្ធអប់រំ (GPE) ក្រោមប្រធានបទ តួនាទីរបស់អ្នកផ្តល់មូលនិធិក្នុងការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ “Philanthropy’s Role in Transforming Education” នៅទីស្នាក់ការអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៨ កញ្ញា កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) បន្តជួយគាំទ្រដល់អនុវិស័យអប់រំកុមារតូច។
ក្នុងកិច្ចប្រជុំកំពូលនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានធ្វើបទអន្តរាគមន៍ដោយលើកឡើងអំពីបទពិសោធន៍ដ៏មានសារៈសំខាន់ក្នុងការកសាងភាពជាដៃគូអប់រំជាមួយដៃគូអភិវឌ្ឍ អង្គការជាតិ អង្គការអន្តរជាតិសម្រាប់រៀបចំគម្រោង និងកម្មវិធីនានាដើម្បីលើកកម្ពស់គុណភាពអប់រំ តាមរយៈការបង្កើតសាលារៀនជំនាន់ថ្មី ការគ្រប់គ្រងតាមសាលារៀនមានប្រសិទ្ធភាព ដោយមានការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មរបស់អាណាព្យាបាលសិស្ស គ្រូបង្រៀន និងសិស្សខ្លួនឯងផ្ទាល់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
“ការរៀបចំគោលនយោបាយផ្អែកលើសក្ខីកម្មដើម្បីធ្វើបរិវត្តកម្មសាលារៀន តាមរយៈការអនុវត្តកម្មវិធីនានាតាមសាលារៀន ក្នុងគោលដៅបង្កើនគុណភាពអប់រំ ប្រកបដោយសមធម៌ និងបរិយាបន្ន”
រដ្ឋមន្រ្តីក្រសួងអប់រំ បញ្ជាក់បន្ថែមថា ក្រសួងអប់រំបានធ្វើសុខដុមនីយកម្មគោលនយោបាយអប់រំ និងកំណត់អាទិភាពសំខាន់ៗ ដើម្បីបង្ករឱកាសដល់ដៃគូអភិវឌ្ឍ អង្គការជាតិ អង្គការអន្តរជាតិ និងវិស័យឯកជន ចូលរួមគាំទ្រអាទិភាពដែលបានដាក់ចេញ។ ក្រសួងក៏បានប្រើប្រាស់យន្តការក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ (JTWG-Edu) ក្នុងការគៀរគរធនធាន ការពិនិត្យតាមដានរួមគ្នា និងការវាយតម្លៃសាលារៀន ការដាក់ចេញជាវិធានការគោលនយោបាយ ដើម្បីគាំទ្រសាលារៀនឱ្យមានដំណើរការល្អប្រសើរ។

គួរជម្រាបជូនថា មូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) បានជួយគាំទ្រយ៉ាងច្រើនដល់វិស័យអប់រំសម្រាប់អនុវិស័យអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំមធ្យមសិក្សា និងការបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀននៅកម្ពុជា៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2025
ជាឱកាសសម្រាប់សិស្សនិស្សិតដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសប្រឡងជ្រើសរើសមន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញការងារនៅរដ្ឋសភាជាតិ។

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/06/2026
នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើកទទួលពាក្យឱ្យចូលសិក្សា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

NIEI ជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ «មិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ» សម្រាប់វគ្គថ្មី ខែសីហា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2026
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស-និស្សិត និងប្រជាពលរដ្ឋឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (C1 -1.5M)

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រី...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2025
តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/02/2023
សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































