អង្គការទស្សនៈពិភពលោកនឹងប្រារព្ធកម្មវិធីអំណានឮៗ នៅថ្ងៃទី២៦ ខែមីនា

ភ្នំពេញ- អំណានឮៗ (READ LOUDER) គឺជាកម្មវិធីក្នុងទិវាអំណានប្រារព្ធឡើងក្នុងទីធ្លា ODOM GARDEN នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៥ រសៀល។ កម្មវិធីនេះ ប្រារព្ធឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌អានសម្រាប់កុមារ យុវជន សិស្សានុសិស្ស និងលើកទឹកចិត្តឱ្យឳពុកម្តាយ ដែលមានកូនតូចៗ ចាប់ផ្តើមអានទៅដល់កូនៗតូចរបស់ខ្លួន ដើម្បីបង្កើតទម្លាប់អានពីកុមារភាពទៅ។ នេះបើតាមការបញ្ជាក់របស់ កញ្ញា ហៀម ចិត្រា អ្នកគ្រប់គ្រងថវិកាក្នុងស្រុកនៃអង្គការទស្សនៈពិភពលោក និងជាអ្នករៀបចំកម្មវិធីអំណានឮៗ។

កញ្ញា ហៀម ចិត្រា អ្នកគ្រប់គ្រងថវិកាក្នុងស្រុកនៃអង្គការទស្សនៈពិភពលោក មានប្រសាសន៍ថា កម្មវិធីអំណានឮៗ ក៏មានបំណងរៃអង្គាសថវិកាដើម្បីសាងសង់បណ្ណាល័យនៅតំបន់ក្រីក្រ ដែលអង្គការទស្សនៈពិភពលោកមានវត្តមានធ្វើការផ្ទាល់នៅទីនោះ។

កញ្ញា ហៀម ចិត្រា បន្តថា កម្មវិធីនេះ នឹងមានការចូលរួមពីវាគ្មិនចំនួន ៣រូប ទី១. លោក អ៊ុង ប៉េងអាន ស្ថាបនិកគេហទំព័រហ្វេសប៊ុក គិតជាមួយប៉េងអាន (Think With Ping Ann) ទី២. សេង ហ្គេកលី ស្ថាបនិកគេហទំព័រហ្វេសប៊ុក Seng Gechly-សេង ហ្គេកលី និងជាអ្នកនិពន្ធសៀវភៅ កូន សិស្សជីវិត និង៣. ព្រះតេជគុណ គូ សុភាព។

កញ្ញា ហៀម ចិត្រា

“អំណានឮៗ ជាកម្មវិធីបើកសេរីឱ្យមានការចូលរួមពីសំណាក់ ឪពុកម្តាយជាមួយកុមារតូចៗ សិស្សានុសិស្ស និងយុវជនឱ្យបានកុះករដើម្បីមកស្តាប់ការចែករំលែកនានាពីវាគ្មិន និងការសំណេះសំណាលអំពីប្រធានបទនៃការអាន”

អ្នកគ្រប់គ្រងថវិកាក្នុងស្រុកនៃអង្គការទស្សនៈពិភពលោក បន្ថែមថា ក្រៅពីការចែករំលែកពីសំណាក់វាគ្មិន និងការជជែកវែកញែកពាក់ព័ន្ធអំពីការអាននេះ កម្មវិធីអំណានឭៗ ក៏មានសកម្មភាពគូមុខឱ្យកុមារតូចៗ ដែលឧត្ថម្ភដោយ ODOM Garden។ ជាពិសេស សកម្មភាពគូរូបភាព ពីក្រុមសិល្បៈគំនូរ DROP KH ដោយមិនមានការបង់ប្រាក់នោះឡើយ។

តាមការបញ្ជាក់របស់ កញ្ញា ហៀម ចិត្រា សប្បុរសជនទាំងអស់ មិនថាជាស្ថាប័នឯកជន និងបុគ្គលឯកជននៅទូទាំងប្រទេសកម្ពុជា អាចចូលរួមបរិច្ចាគជាសៀវភៅ ឬជាថវិការចំនួន ៣ ដុល្លារ មកកាន់អង្គការទស្សៈពិភពលោក តាមរយៈគណនីលេខ ABA: 000 880 848 ។ ក្នុងនោះ ថវិកាទាំងអស់នឹងត្រូវបានបរិច្ចាគទៅកាន់កុមារដែលរស់នៅតំបន់ដាច់ស្រយ៉ាលឱ្យមានឱកាសមានសៀវភៅអានដូចកុមារដទៃទៀតដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...