ឯកឧត្តមបណ្ឌិត វុទ្ធី មុនីរ័ត្ន ៖ គោលដៅសិក្សាច្បាស់លាស់ជាចំណុចសំខាន់នៃអាហារូបករណ៍ប្រទេសជប៉ុន

ភ្នំពេញ – នៅក្នុងសិក្ខាសាលាអនឡាញមួយក្រោមប្រធានបទ គន្លឹះរៀបចំ​ផ្លូវដើម្បី​ទទួល​បានអាហារូបករណ៍ជប៉ុន កាល​ព្រឹកថ្ងៃអាទិត្យកន្លងទៅ ឯកឧត្តមបណ្ឌិត វុទ្ធី មុនីរ័ត្ន សមាជិកគណៈប្រឹ​ក្សា​​យោបល់វិទ្យាសាស្ត្រ បច្ចេ​ក​​វិទ្យា និងនវានុវត្តន៍​របស់​ក្រុម​ប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងបានបញ្ចប់ការសិ​ក្សា​​ថ្នាក់​បណ្ឌិតជំនាញធនធានទឹកក្រោមដីពីសាក​ល​វិទ្យាល័យឈីបា ប្រទេស​ជ​ប៉ុ​ន​ កាល​ពី​ឆ្នាំ​២០១០ មានប្រសាសន៍ថា គោលដៅសិក្សាច្បាស់លាស់ជាចំណុចសំខាន់បំផុត​ជួយឱ្យនិស្សិតទទួលបានអាហារូបករណ៍បន្ត​ការសិ​ក្សា​នៅប្រទេ​ស​ជប៉ុន ។ ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិត បានចែករំលែកបទពិសោធន៍ប្រាំមួយចំណុចចម្បងៗ ជួយឱ្យសិស្សនិស្សិតស្គាល់ច្បាស់ពីបរិយាកាសសិក្សាអាហារូបករណ៍នៅ​ប្រ​ទេ​ស​ជប៉ុន ។

១. ឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅជប៉ុនទូលំទូលាយ និងមានច្រើនជំនាញសម្រាប់និស្សិត​ជ្រើសរើស ។ អាហារូបករណ៍​មានសម្រាប់វគ្គបណ្តុះបណ្តាល​ខ្លី អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់ ថ្នាក់ក្រោយបរិញ្ញាបត្រជាន់ខ្ពស់ (កម្រិតបណ្ឌិត) និងថ្នាក់ស្រាវជ្រាវជំនាញផ្សេងៗ ។ អាហា​​​រូបករណ៍ទៅជប៉ុន​មិនចាំបាច់ទាមទារ​ឱ្យ​ចេះភាសាជប៉ុនខ្លាំងនោះទេ​ គ្រាន់តែ​ប្រើ​ប្រាស់ភាសា​អង់គ្លេសសម្រាប់ការសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ​ ហើយភាសាជប៉ុន​អាច​ភាគច្រើនប្រើសម្រាប់ការសិ​ក្សា​​​ថ្នាក់​ជំនា​ញ​បច្ចេក​ទេស ឬការបណ្តុះបណ្តាលក្នុងពេលខ្លីជាដើម​ ។

. ឱកាសទទួលបានការងារច្រើនជំនាញ (អាចជ្រើសរើសបាន) នៅប្រទេសជប៉ុន ដើម្បីរកចំណូលបន្ថែម ។ ក្រៅពីឱកាសទទួល​បាន​សិក្សានៅប្រទេសជឿនលឿន ប្រទេសជប៉ុនមានការងារជាច្រើនត្រូវការប្រជាជនចំណូលស្រុកជួយធ្វើ  ឬរកចំណូលបន្ថែម មានទាំងវិស័យកសិកម្ម វិស័យឧស្សាហ៍កម្ម និងផ្នែកផ្សេងៗទៀត ។ និស្សិតអាចធ្វើការបណ្តើររៀនបណ្តើរ ។ លើសពី​នេះ ការងារនៅជប៉ុនអាចទទួលបានកម្រៃខ្ពស់ ហើយចំណាយតិចសម្រាប់ការរស់នៅ ។

៣. យល់ពី​របៀបរស់នៅក្នុងប្រទេសជប៉ុន និងឱកាសអភិឌ្ឍន៍សមត្ថភាពនៅសង្គមជប៉ុន ។ ទីនេះទំនង​ជា​ប្លែកបន្តិច​ត្រង់​​ឥរិយាបថ​រស់​នៅរ​បស់​​ប្រ​ជា​ជនទើបធ្វើដំណើរដល់ទឹកដីជប៉ុន​ដំបូង ។ ក្រៅពីសិក្សានៅសាលារៀន ឬសាកលវិទ្យា​ល័យ ​សិស្ស​​​និស្សិត​អាចមានពេលវេលាស្វែងយល់ពីរបៀបរស់នៅរបស់ប្រជាជនជប៉ុន វប្បធម៌ជប៉ុន និងរបៀ​ប​ធ្វើការ​ងាររប​ស់​ជន​ជាតិ​ជប៉ុន ។ ជន​ជាតិនេះតែងមានទម្លាប់គោរពពេលវេលាទៀងណាស់ ហើយអ្នកសិក្សាអាច​រៀនសូត្រ​បាន​យ៉ាង​ច្រើន​ពី​ប្រ​ជាជនជប៉ុន ។ ជប៉ុន​បង្រៀនមនុស្សឱ្យមានភាពក្លា​ហាន និងមានទំនួនខុសត្រូវលើកិច្ចការ ព្រមទាំងប្រើយុទ្ធសាស្ត្រខាយ​ហ្ស៊ិ​ន – Kaizen ដើម្បីដឹកនាំខ្លួន​នៅក្នុងការងារ ។

“ពេលខ្លះការងារត្រូវធ្វើ ៨ម៉ោង គេមិនចាំបាច់ត្រូវការមានអ្នកទៅត្រួតពិនិត្យឡើយ អ្នកធ្វើការមានទំនួនខុសត្រូវ​ដោយខ្លួនឯង ៨ម៉ោងគឺ ៨ម៉ោងច្បាស់លាស់ នេះជាទម្លាប់មួយរបស់ជនជាតិជប៉ុន”

ឯកឧត្តមបណ្ឌិត វុទ្ធី មុនីរ័ត្ន

. ការយល់ឃើញមួយចំនួនដែលផ្ទុយពីការពិតចំពោះប្រទេសជប៉ុន ជាកត្តាមួយបង្អាក់ឱកាសសិក្សារបស់យុវជនកម្ពុជា ។ កង្វល់ និងក្តីបារម្ភនានាតែងកើតមានចំពោះយុវជនកម្ពុជាមួយចំនួន ដោយខ្លាចគ្រោះធម្មជាតិកើតឡើងនៅពេលកំពុងសិក្សា ខ្លាចរញ្ជួយដី ឬក៏ទឹកជំនន់ផ្សេងៗ ប៉ុន្តែការពិតមិនបែបនេះទាំងស្រុង​ឡើយ ។ ជប៉ុនបានត្រៀមខ្លួនជាស្រេចទប់ទល់នឹងបញ្ហាគ្រោះថ្នាក់ធម្មជាតិនានា ហើយបានកសាងហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ច្រើន​ឆ្លើយតបទៅនឹងឥទ្ធិពលធម្មជាតិដែរ ។ ចំណុចនេះជប៉ុនបានប្រមើលដឹងមុនថា នឹងមានរឿងអ្វីកើតឡើង ហើយបានត្រៀមខ្លួនជាស្រេចចំពោះបញ្ហាទាំងឡាយ​ ។   

៥. ឱកាសទទួលបានការងារនៅកម្ពុជា បន្ទាប់ពីបញ្ចប់ការសិក្សាពីប្រទេសជប៉ុន ។ ឯកឧត្តមបណ្ឌិត វុទ្ធី មុនីរ័ត្ន មាន​ប្រសាសន៍​ថា​ ជំនាញដែលបានសិក្សានៅប្រទេសជប៉ុន​បានចូលរួមចំណែកពង្រឹងសមត្ថភាពធនធានមនុស្សកម្ពុជា ហើយ​បន្ទាប់​ពី​បញ្ចប់​​ការសិក្សាជំនាញអ្វីមួយ និស្សិតងាយទទួលឱកាសការងារជាច្រើនទាំងក្នុងស្ថាប័នរដ្ឋ និងស្ថានប័ន​ឯកជន ។

“ខ្ញុំជឿថា មិន​អត់ការធ្វើនោះទេ រៀនចប់មានទំនាក់ទំនងជាមួយជនជាតិដែលមានបំណងចង់មកវិនិយោគនៅកម្ពុជា ពេលនោះមានការ​ងារ​ជា​ច្រើន​ដែលត្រូវធ្វើ ។ បុគ្គលធ្វើការងារយូរទៅនៅក្រុមហ៊ុនជប៉ុន នោះនឹងក្លាយជាអ្នកគ្រប់គ្រងឬតំណាងក្រុមហ៊ុនជប៉ុន​នៅ​កម្ពុជា ។ ចំណែកអ្នករៀនពីជប៉ុនចង់ចូល​បម្រើការងារជាមន្ត្រីរាជការក៏បាន គេប្រាកដជាចង់បាន គេ​ដឹង​និង​ស្គាល់​ច្បាស់ណាស់ ហោចណាស់ក៏ដឹងថាជាមនុស្សច្បាស់លាស់ក្នុងការងារ និងគោរពពេលវេលាដែរ”

ឯកឧត្តមបណ្ឌិត វុទ្ធី មុនីរ័ត្ន

   

. វិធីសាស្ត្រទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន សំខាន់បំផុតកំណត់គោលដៅឱ្យបានច្បាស់លាស់ ​។​ អ្នកមានបំណង​បន្តការសិក្សា​ត្រូវសួរខ្លួនឯងថា ចង់សិក្សា​ជំនា​ញអ្វី​ ? និងចង់ឃើញខ្លួនឯងធ្វើអ្វីបន្ទាប់បីបញ្ចប់ការសិក្សា​ ? យុវជនត្រូវសម្រួចគោលដៅ និងស្វែងរកព័ត៌មានអាហារូបករណ៍ ខំប្រឹងភាសាអង់គ្លេស​សម្រាប់​​ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ ឬបណ្ឌិត ហើយសិក្សាភាសាជប៉ុនបន្ថែមដើម្បីកសាងទំនាក់ទំនង​ ។ ពេល​សម្ភាស​ន៍អា​​ហារូបករណ៍ត្រូវក្លាហាន បង្ហាញគោលបំណងឱ្យបានច្បាស់លាស់ និងមានភាពម្ចាស់ការ​លើខ្លួ​ន​​​​ឯង​ទើប​ប្រសើរ​បំផុត​ ។ កុំភ្លេចថា ចំណេះជំនាញទទួលបានពីអាហារូបករណ៍នៅជប៉ុន នឹងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ។

សូមជម្រាបថា សិក្ខាសាលាអនឡាញក្រោមប្រធានបទ “គន្លឹះរៀបចំផ្លូវដើម្បីទទួលបានអាហារូបករណ៍ជប៉ុន” រៀបចំ​ឡើង​ក្នុង​គោល​បំណ​ងស្វែង​យល់​បន្ថែម​អំពីអាហារូបករណ៍ និងការសិក្សានៅប្រទេសជប៉ុន និងស្វែងយល់ពីគន្លឹះ និងបទពិសោធន៍នៃ​ការ​ត្រៀម​ខ្លួន​ក្នុងការ​បំ​ពេ​ញ​​បែបបទឲ្យមានភាពទាក់ទាញ និងត្រៀមសម្ភាសន៍ឲ្យបានពិន្ទុខ្ពស់ ។ សិក្ខាសាលាអនឡាញនេះ រៀបចំឡើងដោយ​ក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម – YVSD សហការដោយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន​


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
No active slides found There is nothing to show here!

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
No active slides found There is nothing to show here!

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)