ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើង៤ ចំណុចជំរុញឱ្យជោគជ័យលើកំណែទម្រង់វិស័យអប់រំ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កំណែទម្រង់វិស័យអប់រំចំនួនបួនសំខាន់ៗ រួមមានកំណែទម្រង់គ្រប់គ្រងទូទៅទាំងកម្រិតជាតិនិងសាលារៀន កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ កំណែទម្រង់ការគ្រប់គ្រងធនធានមនុស្ស និងកំណែទម្រង់ការគ្រប់គ្រងការសិក្សា។ កំណែទម្រង់ទាំងបួននេះធ្វើឡើងក្នុងគោលបំណងពង្រឹងគុណភាពអប់រំឱ្យកាន់តែប្រសើ​រ​ឡើ​ងនៅកម្ពុជាឆ្លើយតបការអប់រំសតវត្សរ៍ទី២១។ នេះបើតាមប្រសាសន៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីប្រកាសនិងដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងសាលារៀន និងប្រព័ន្ធគ្រប់គ្រងការសិក្សានៅតាមសាលារៀននានានៃក្រុមហ៊ុន Westline Education Group កាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅ។

១. កំណែទម្រង់គ្រប់គ្រងទូទៅទាំងកម្រិតជាតិ និងសាលារៀន៖ ផ្តោតលើការគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងសាលា និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស។ លើកទឹកចិត្តគ្រូបង្រៀន នាយកសាលាឱ្យអនុវត្តការគ្រប់គ្រងតាមសាលារៀននៅតាមគ្រឹះស្ថានសិក្សាដែលមានលក្ខខណ្ឌសមស្រប។ បង្កើតសាលារៀនជំនាន់ថ្មី បណ្ដុះបណ្ដាលគ្រូ គ្រូបន្តបណ្ដុះបណ្ដាលវិជ្ជាជីវៈខ្លួនឯង ទាំងស្វ័យសិក្សា និងកែលំអវិធីសាស្រ្តបង្រៀន។ លើសពីនេះ ធ្វើយ៉ាងណាឱ្យសាលារដ្ឋមានគុណភាពខ្ពស់ ហើយគ្រូបង្រៀនមានឱកាសសិក្សា ពង្រឹងសមត្ថភាពបន្ថែមទៀត។

២. កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ៖ ដាក់ទុនវិនិយោគទៅលើសាលាជំនាន់ថ្មី បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្នាក់រៀនឱ្យបានល្អស្អាត រៀបចំបន្ទប់រៀនទៅតាមមុខវិជ្ជា គ្រូបណ្ដុះបណ្ដាលបន្ថែម ហើយគ្រូត្រូវមានកិច្ចសន្យាការងារ និងការដាក់ចេញគោលដៅពង្រឹងសមត្ថភាពផ្ទាល់ខ្លួន។ ម៉្យាងវិញទៀត វិនិយោគទៅលើបណ្ណាល័យសតវត្សទី២១ ដែលជាបណ្ណាល័យមានសៀវភៅ មានអ៊ីនធឺណេត មានម៉ាស៊ីនត្រជាក់ មានកុំព្យូទ័រ ដើម្បីឱ្យសិស្សស្រាវជ្រាវ និងចង់រៀន។

៣.​ កំណែទម្រង់ការគ្រប់គ្រងធនធានមនុស្ស៖ ផ្ដល់ឱកាសឱ្យយុវជនទទួលបានការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈប្រកបដោយគុណភាពនិងសមធម៌។ លើសពីនេះ លើកទឹកចិត្តសិស្សឱ្យមានគំនិតផ្ដួចផ្ដើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតីសហគ្រិនភាព។ ម៉្យាងវិញទៀត ផ្ដល់ឱកាសឱ្យសិស្សមានការចូលរួមបញ្ចេញមតិ ទស្សនៈ និងចេះសម្រេចចិត្តប្រកបដោយចំណេះដឹង។

៤. កំណែទម្រង់ការគ្រប់គ្រងការសិក្សា៖ ជាការផ្លាស់ប្ដូរពីវិធីសាស្រ្ដបង្រៀនពីវិធីសាស្រ្ដបង្រៀនមួយដែលគ្រូគ្រាន់តែសូត្រឱ្យសិស្សស្ដាប់ ទៅជាវិធីសាស្រ្ដបង្រៀនតាមបែបស្ថាបនានិយម។ លើសពីនេះ ការផ្លាស់ប្តូរវិធីសាស្រ្តបង្រៀនបង្រៀនឱ្យសិស្សចេះធ្វើសកម្មភាពស្វ័យសិក្សាដោយខ្លួនឯង ជួយឱ្យសិស្សមានការផ្លាស់ប្ដូរឥរិយាបទដែលមិនសូវចេះនិយាយ មានភាពក្លាហានហ៊ានឡើងនិយាយក្នុងថ្នាក់រៀន បណ្ដុះបណ្ដាលឱ្យសិស្សមានទាំងចំណេះដឹង មានទាំងបំណិនទន់ និងបំណិនបច្ចេកវិទ្យា បំណិនសតវត្សទី២១ ជាបំណិនត្រិះរិះពិចារណា ដោះស្រាយបញ្ហា ប្រាស្រ័យទាក់ទង និងការធ្វើបទបង្ហាញជាដើម។

គួររំលឹកថា ពិធីប្រកាសនិងដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងសាលារៀន និងប្រព័ន្ធគ្រប់គ្រងការសិក្សានៅតាមសាលារៀននានានៃក្រុមហ៊ុន Westline Education Group ធ្វើឡើងដើម្បីរៀបចំប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រងការសិក្សា និង Mobile App ដើម្បីជាប្រយោជន៍ដល់ការងារគ្រប់គ្រង ការបង្រៀន និងរៀន និងបង្កើនទំនាក់ទំនងជាមួយនឹងមាតាបិតាសិស្សសម្រាប់សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍។ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីខាងលើនឹងចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យអប់រំ នាំយកថ្នាក់រៀនទៅដល់ផ្ទះ និងគ្រប់ទីកន្លែងក្នុងសតវត្សទី២១ ពន្លឿនការបង្រៀន និងរៀនប្រកបដោយភាពជឿនលឿន មានការច្នៃប្រឌិត និងប្រសិទ្ធភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។