កំពង់ឆ្នាំង៖ បន្ទាប់រៀនចប់ថ្នាក់ទី12 ក្នុងដំណើរជីវិតជានិស្សិតសិក្សាជំនាញវិទ្យាសាស្ត្រជលផលនៅសាលាភូមិន្ទកសិកម្មចំការដូង ពាក្យដែលលឺចេញពីមាត់អ្នកជុំវិញខ្លួនជារឿយៗ
“ក្មេងស្រីមកពីស្រែ រៀនកសិកម្ម កសិកម្មស្រែៗ”
សម្តីទាំងនេះបានបំបាក់ទឹកចិត្តយុវតីម្នាក់ដែលប្រាថ្នាចង់ឃើញវិស័យកសិកម្មនៅកម្ពុជារីកចម្រើនឱ្យសមឈ្មោះថា កម្ពុជាជាប្រទេសកសិកម្ម។ តាមរយៈពាក្យពេចន៍មិនផ្តល់តម្លៃដល់ជំនាញកសិកម្មបែបនេះ ធ្វើឱ្យកញ្ញា អ៊ី ស្រីមុំ ជំរុញទឹកចិត្តខ្លួនឯងប្រឹងប្រែងតស៊ូ រហូតបញ្ចប់ការសិក្សាជំនាញវិទ្យាសាស្ត្រជលផលដោយជោគជ័យ និងបានក្លាយជាអ្នកជំនាញបង្កាត់ភ្ញាស់កូនត្រីនៅក្នុងកសិដ្ឋាននៃអង្គការតុកកែញញឹមកម្ពុជា ស្ថិតនៅខេត្តកំពង់ឆ្នាំង។
កញ្ញា អ៊ី ស្រីមុំ
“ទោះបីថាខ្ញុំស្រែៗរៀនកសិកម្ម តែកសិកម្មនេះហើយជួយមនុស្សឱ្យរស់រានមានជីវិត”
កញ្ញា អ៊ី ស្រីមុំ
កញ្ញា អ៉ី ស្រីមុំ បាននិយាយដូច្នេះនៅពេលដែល AMS បានសួរនាំពីប្រវត្តិសិក្សាកាលជានិស្សិតនៅសាកលវិទ្យាកសិកម្ម ខណៈរូបគេជាកូនអ្នកស្រុកស្រែស្រាប់ មានទឹកដីកំណើតនៅខេត្តកំពង់ធំ។
កញ្ញា អ៊ី ស្រីមុំ បានបញ្ជាក់ពីមូលហេតុជំរុញចិត្តសិក្សាជំនាញវិទ្យាសាស្ត្រជលផលថា ៖
“ខ្ញុំយល់ថាកសិកម្មហ្នឹង ជំនាញជលផលហ្នឹង ជួយប្រជាពលរដ្ឋកម្ពុជាបានច្រើនណាស់ ! ជួយទាំងជីវភាពប្រជាជន ជួយទាំងសុខភាព ជួយទាំងស្បៀងអាហារ ជួយបង្រៀនមនុស្សឱ្យចេះផលិតរបស់ហូបចុកដោយខ្លួនឯងក្នុងគ្រួសារ…”
កញ្ញា អ៊ី ស្រីមុំ
សកម្មភាពនៅក្នុងការងារនៅអង្គការតុកកែញញឹមកម្ពុជា
ក្នុងឆ្នាំ 2015 ក្រោយពេលរៀនចប់ភ្លាម កញ្ញា អ៊ី ស្រីមុំ បានចូលបម្រើការងារនៅអង្គការតុកកែញញឹមកម្ពុជា ហើយបច្ចុប្បន្នជាគ្រប់គ្រងការងារបង្កាត់ភ្ញាស់ត្រី និងបង្រៀនកសិករពីបច្ចេកទេសក្នុងការងារផលិតកម្មវារីវប្បកម្ម។ កញ្ញា ស្រីមុំ បានបន្តថា រៀនកសិកម្មបើអត់ការងារសោះ ហោចណាស់ក៏មានការងារធ្វើក្នុងផ្ទះផ្គត់ផ្គង់ជីវភាពគ្រួសារដែរ។
ត្រីដែលចិញ្ចឹមតាមបច្ចេកទេស
កញ្ញា អ៊ី ស្រីមុំ បានបញ្ចប់ការសិក្សានៅវិទ្យាល័យកំពង់ឈើទាល ខេត្តកំពង់ធំ ក្នុងឆ្នាំ 2012 និងបានទទួលអាហារូបករណ៍ជំនាញវិទ្យាសាស្ត្រជលផល នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង រយៈពេលបួនឆ្នាំ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនេះនៅក្នុងឆ្នាំ 2015។ ស្រីមុំ មានគម្រោងក្នុងចិត្តចង់កសិដ្ឋានផលិតកូនត្រីពូជដោយខ្លួនឯង ដែលអាចផ្គត់ផ្គង់កូនត្រីពូជបាននៅក្នុងខេត្តរបស់ខ្លួន៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ចាប់តាំងពីឆ្នាំ២០១៤មក ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់វិស័យអប់រំ ដោយបានដាក់ចេញនូវវិធានការណ៍ជាបន្តបន្ទាប់ ដូចជាការពង្រឹងគុណភាពនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្រ្តីអប់រំដាក់ចេញទិសដៅយុទ្ធសាស្រ្តចំនួន ៤ ដើម្បីបន្តកែលម្អប្រព័ន្ធអប់រំកម្ពុជា មានភាពប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ស្ថាបត្យករវ័យក្មេងកម្ពុជាបច្ចុប្បន្ននេះ មានសមត្ថភាពខ្ពស់ ហើយសុទ្ធតែអាចបន្តវេន សម្រាប់ការកសាងប្រទេសជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ សហការជាមួយការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងសមាគមអប់រំសីលធម៌អន្តរជំនាន់ បានរៀបចំពិធីខមាទោស…
ចំណេះជីវិត, ព្រឹត្តិការណ៍
ពោតគឺជាអាហារដែលយើងនិយមទទួលទានបំផុតនៅរដូវក្តៅ ប៉ុន្តែវាតែងតែត្រូវបានគេយល់ច្រឡំថា ជាអាហារ “មិនល្អ” ឬ “សម្បូរស្ករ” ដោយសារវាត្រូវបានគេយកទៅធ្វើជាគ្រឿងផ្សំក្នុងភេសជ្ជៈផ្អែមៗ និងអាហារកែច្នៃ។ ទោះជាយ៉ាង…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអំពាវនាវឱ្យសាលារៀនគំរូ និងសាលារៀនទាំងអស់ បញ្ចូលនូវស្មារតីស្នេហាជាតិ ការយល់ដឹងពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្ត ទៅក្នុងកម្មវិធីសិក្សា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសិស្ស និងពិធីប្រគល់លិខិតតែងតាំងដល់ប្រធាន និងអនុប្រធានក្រុមប្រឹក្សាសិស្សចំនួន ៨០នាក់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ខណៈថ្ងៃទី១៤កុម្ភៈ ដែលមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់ កាន់តែជិតមកដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវ ពិសេសយុវជន ប្រើប្រាស់ទិវានេះ ជាឱកាសក្នុងការធ្វើសកម្មភាពបង្ហាញមនោសញ្ចេតនា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អ្នកស្រាវជ្រាវប្រចាំមជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច ខេត្តមណ្ឌលគីរី បានចុះសួរសុខទុក្ខជនភៀសសឹកមកពីភូមិពង្រ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យជាលើកទី២ នៅឯផ្ទះរបស់គាត់ កាលពីថ្ងៃទី១០ ខែកុម្ភៈ