ស្រ្តីឆ្នើមកម្ពុជា ឈ្នះពានរង្វាន់ផ្នែក «សមភាពយេនឌ័រ និងការលើកកម្ពស់សេដ្ឋកិច្ចអាស៊ាន» ក្នុងឱកាស​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ឆ្នាំ២០២៦

ស្រ្តីឆ្នើកម្ពុជា គឺលោកស្រី ហ៊ាង អូមួយ បានទទួលជ័យលាភីពានរង្វាន់ពិសេសផ្នែក «សមភាពយេនឌ័រ និងការលើកកម្ពស់សេដ្ឋកិច្ចអាស៊ាន» (ASEAN Gender Equality & Economic Empowerment Award) ពីកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ASEAN Best Business Awards (ABA) ឆ្នាំ២០២៦ នៃកិច្ចប្រជុំកំពូលអាស៊ាន នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ។

ក្រោយឆ្លងកាត់ការវាយតម្លៃយ៉ាងហ្មត់ចត់ពីក្នុងចំណោមបេក្ខភាពឆ្នើមសរុប ២០០ រូប មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ជ័យលាភីដ៏មានកិត្យានុភាពនេះ គឺជាការផ្តល់តម្លៃដល់ការលះបង់ និងស្នាដៃជាក់ស្តែងរបស់លោកស្រី ក្នុងការជំរុញសមភាពយេនឌ័រ ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច និងការបណ្តុះបណ្តាលយុវជន កុមារី និងស្ត្រី លើវិស័យបច្ចេកវិទ្យា និងការអប់រំ ទាំងនៅក្នុងតំបន់អាស៊ាន និងឆាកអន្តរជាតិ អស់រយៈពេលជាង ១៤ឆ្នាំមកនេះ។

លោកស្រី ហ៊ាង អូមួយ ឈ្នះពានរង្វាន់ពិសេសផ្នែក «សមភាពយេនឌ័រ និងការលើកកម្ពស់សេដ្ឋកិច្ចអាស៊ាន» ពីកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ២០២៦

ដំណើរឆ្ពោះទៅកាន់ភាពជាអ្នកដឹកនាំ និងការបង្កើតប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា

មុនពេលឈានជើងចូលប្រឡូកជាសហគ្រិន និងអ្នកអប់រំផ្នែកបច្ចេកវិទ្យាដូចបច្ចុប្បន្ន លោកស្រី ហ៊ាង អូមួយ បានចាប់ផ្តើមអាជីពដំបូងជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ (Software Programmer) ដែលជាវិស័យមួយពោរពេញដោយបុរស។ តាមរយៈបទពិសោធការងាររយៈពេល ៦ឆ្នាំ នៅស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក្រៅពីការពង្រឹងជំនាញបច្ចេកទេស លោកស្រីបានសង្កេតឃើញផ្ទាល់ភ្នែកនូវឧបសគ្គរបស់ស្ត្រីក្នុងវិស័យនេះ ជាពិសេសកង្វះខាតឱកាស និងប្រព័ន្ធគាំទ្រ ដែលជាហេតុធ្វើឱ្យស្ត្រីមានសមត្ថភាពជាច្រើនបោះបង់អាជីពបច្ចេកវិទ្យា។ ចំណុចរបត់នេះហើយ ដែលបានជំរុញឱ្យលោកស្រីបង្កើតបរិយាកាសអំណោយផល និងឱកាសសិក្សាថ្មីៗ ដើម្បីឱ្យស្ត្រី និងយុវជនជំនាន់ក្រោយអាចចាប់យក និងរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យា។

ស្នាដៃ និងផលជះក្នុងតំបន់ និងសកលលោក

ជាមួយនឹងបទពិសោធជាង ១៤ឆ្នាំ ក្នុងវិស័យបច្ចេកវិទ្យា ការអប់រំ និងការប្រឹក្សាណែនាំ (Mentorship) លោកស្រី ហ៊ាង អូមួយ បានបង្កើត និងដឹកនាំស្ថាប័នសំខាន់ៗជាច្រើន រួមមានក្រុមហ៊ុន ADITI, ADITI Academy, Nironcare ព្រមទាំងជាសហស្ថាបនិកនៃ Tech for Kids Academy។ បន្ថែមពីនេះ ក្នុងតួនាទីជាទូតសុឆន្ទៈប្រចាំតំបន់ (Regional Ambassador) និងទីប្រឹក្សាប្រចាំតំបន់នៃកម្មវិធី Technovation លោកស្រីបានរួមចំណែកបណ្តុះបណ្តាល និងគាំទ្រដល់កុមារីជាង ១០,០០០ នាក់ ព្រមទាំងប្រមូលផ្តុំអ្នកជំនាញណែនាំផ្នែកបច្ចេកវិទ្យា និងធុរកិច្ចជាង ៦០០ នាក់ឱ្យចូលរួមក្នុងកម្មវិធីនេះ។

លើសពីកិច្ចការក្នុងស្រុក និងតំបន់ លោកស្រី ហ៊ាង អូមួយ ក៏បានពង្រីកសកម្មភាពទៅកាន់ឆាកអន្តរជាតិ រួមមាន៖
-ដឹកនាំបង្កើតកម្មវិធីសិក្សាផ្នែកបញ្ញាសិប្បនិម្មិត (AI) សម្រាប់យុវតីនៅប្រទេសប្រេស៊ីល ម៉ិកស៊ិក ឥណ្ឌា និងនីហ្សេរីយ៉ា ព្រមទាំងចូលរួមលើកកម្ពស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យានៅប្រទេសជប៉ុន កូរ៉េ បារាំង និងបណ្តាប្រទេសនៅតំបន់ពិភពលោកខាងត្បូង (Global South)។
-ក្នុងនាមជាបេក្ខជនថ្នាក់បណ្ឌិតផ្នែកអភិបាលកិច្ច AI នៅទីក្រុងតូក្យូ លោកស្រីបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមអ្នកស្រាវជ្រាវជប៉ុន និងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍអភិបាលកិច្ច AI នៅតំបន់អាស៊ាន និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
-ទទួលបានការទទួលស្គាល់ និងពានរង្វាន់ជាច្រើន ដូចជាពានរង្វាន់លំដាប់ពិភពលោកសម្រាប់អ្នកដឹកនាំបច្ចេកវិទ្យាដើម្បីយុវតី (ជ្រើសរើសពី ១០០ ប្រទេស), ការកោតសរសើរពីកម្មវិធី ASEAN of the Future ព្រមទាំងពានរង្វាន់ថ្នាក់ជាតិពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

តាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ីដែលផ្សារភ្ជាប់បច្ចេកវិទ្យា នវានុវត្តន៍ ការអប់រំ សុខភាពសាធារណៈ បច្ចេកវិទ្យាសុខាភិបាល និងអភិបាលកិច្ច AI លោកស្រី ហ៊ាង អូមួយ បានបង្កើតផលជះជាវិជ្ជមានដល់សង្គមកម្ពុជា តំបន់អាស៊ាន និងពិភពលោក។

ពានរង្វាន់ផ្នែក «បច្ចេកវិទ្យា និង AI សម្រាប់សមភាពយេនឌ័រ»

គួរជម្រាបជូនថា ក្នុងរយៈពេលជិត ២០ ឆ្នាំកន្លងមកនេះ កម្មវិធីពានរង្វាន់ធុរកិច្ចឆ្នើមអាស៊ាន ASEAN Best Business Awards (ABA) បានក្លាយជាវេទិកាថ្នាក់តំបន់ដ៏សំខាន់បំផុតមួយ ក្នុងការស្វែងរក និងលើកទឹកចិត្តដល់សហគ្រាស និងបុគ្គលឆ្នើម ដែលមានភាពលេចធ្លោលើការដឹកនាំ នវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដើម្បីរួមចំណែកជំរុញសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ សម្រាប់ឆ្នាំ២០២៦ កម្មវិធីនេះបានបែងចែកពានរង្វាន់ជា ៣ ប្រភេទធំៗ គឺពានរង្វាន់ឧត្តមភាពវិស័យសមាហរណកម្មអាទិភាព (Priority Integration Sector Excellence – PIS), ពានរង្វាន់ឧត្តមភាពសហគ្រាសធុនតូច និងមធ្យម (SME Excellence) និងពានរង្វាន់ពិសេស (Special Awards)។

ដោយឡែក ពានរង្វាន់ ASEAN Gender Equality & Economic Empowerment Award (ដែលពីមុនត្រូវបានគេស្គាល់ថាជាពានរង្វាន់សហគ្រិនស្ត្រី ឬ Women Entrepreneur Award) ត្រូវបានរៀបចំឡើងក្នុងផ្នែកពានរង្វាន់ពិសេស ដើម្បីទទួលស្គាល់ជាផ្លូវការនូវស្ថាប័ន សហគ្រាស និងអ្នកដឹកនាំ ដែលបានបង្កើតផលជះវិជ្ជមានពិតប្រាកដ ក្នុងការលើកកម្ពស់តួនាទីស្ត្រី និងការចូលរួមរបស់ស្ត្រីក្នុងសេដ្ឋកិច្ចតំបន់។

គួររំលឹកថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងនាមជាស្ថាបនិកក្រុមហ៊ុន ADITI លោកស្រី ហ៊ាង អូមួយ ក៏ទើបតែទទួលបានពានរង្វាន់ UN Women Women’s Empowerment Principles (WEPs) Award ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៦ ក្នុងផ្នែក «បច្ចេកវិទ្យា និង AI សម្រាប់សមភាពយេនឌ័រ» (Tech and AI for Gender Equality) ផងដែរ ដែលជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីបេសកកម្មឥតឈប់ឈររបស់លោកស្រី ក្នុងការបើកទ្វារឱកាសជូនដល់ស្ត្រី និងកុមារីកម្ពុជាក្នុងយុគសម័យឌីជីថល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។