ក្រសួងអប់រំប្រកាសជ្រើសរើស នាយកសាលាល្អ គ្រូបង្រៀនល្អ សាលារៀនល្អ ដើម្បីផ្ដល់ពានរង្វាន់
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនាយកសាលាល្អ គ្រូបង្រៀនល្អ សាលាស្អាតនៅទូទាំងរាជធានី-ខេត្ត ដើម្បីផ្ដល់ពានរង្វាន់សម្ដេចតេជោសែនក្នុងអង្គសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា 2019 -2020។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី 22 ខែកុម្ភៈ។
សម្រាប់ឆ្នាំនេះក្រសួងអប់រំនៅតែបន្តជ្រើសរើសនាយកសាលាល្អ គ្រូបង្រៀនល្អ និងសាលាស្អាតពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២ ដោយផ្អែកតាមគោលការណ៍វិនិច្ឆ័យនិងនីតិវិធីដែលបានកំណត់។ ទន្ទឹមគ្នានេះ ក្រសួងស្នើរឱ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្តទាំងអស់ រៀបចំយន្តការនិងនីតិវីធីជ្រើសរើសយកនាយកសាលាល្អ១រូប គ្រូបង្រៀនល្អ១រូប និងសាលាស្អាត១។
ដំណើរការជ្រើសរើសនេះ ក្រសួងវាយតម្លៃផ្អែកលើកំណត់ហេតុចុះវាយតម្លៃ បញ្ជីបេក្ខភាព របាយការណ៍ លក្ខណវិនិច្ឆ័យឯកសារពាក់ព័ន្ធក្នុងដំណើរការវាយតម្លៃ វីឌីអូសកម្មភាពរយៈពេលសាមសិបនាទី បទបង្ហាញផ្អែកលើសូចនាករវាយតម្លៃរយៈពេលសាមសិបនាទី ដោយភ្ជាប់ឯកសារគាំទ្រ រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡា (អគ្គាធិការដ្ឋាន) ឱ្យបានមុនថ្ងៃទី 15 ខែមីនា ឆ្នាំ 2021 ដើម្បីវាយតម្លៃជ្រើសរើស និងឈានដល់ដំណាក់កាលចុះវាយតម្លៃដោយផ្ទាល់។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បង្កើតកម្មវិធីប្រកួតប្រជែងនេះឡើង ក្នុងន័យជំរុញនិងលើកទឹកចិត្តដល់នាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅក្នុងសាលារៀននីមួយៗ ឱ្យមានស្មារតីចូលរួមថែរក្សាបរិស្ថានសាលារៀន រៀបចំ និងគោរពវិន័យទាំងក្នុងនិងក្រៅសាលារៀនរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស៕
ព័ត៌មានទៅផ្សេងទៀត
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍និស្សិតបញ្ចប់ការសិក្សាពី DMC ប្រហែល ១៥% កំពុងបម្រើការងារក្នុងវិស័យសារព័ត៌មាន
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមក្រុមបេក្ខជនសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានសមាជិក ៣នាក់សុទ្ធសឹងតែជានារី បានជាប់ជ័យលាភីលេខ១ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតវោហារស័ព្ទជាក្រុម ស្ដីពី «ឥទ្ធិពលនៃគ្រឿងស្រវឹង»
ព័ត៌មានជាតិ, ព្រឹត្តិការណ៍រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតប្រចាំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ មិថុនា បានប្រគល់អាហារូបករណ៍ដល់និស្សិតជ័យលាភីកម្ពុជា សរុបចំនួន៤១នាក់ ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍កម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិពង្រឹងការអនុវត្តច្បាប់អន្តរជាតិ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ ខណៈបានជម្រាបទៅកាន់វេទិកាអង្គការសហប្រជាជាតិថា កុមារជាង ៦,៤០០នាក់ នៅកម្ពុជានៅតែស្ថិតក្នុងស្ថានភាព…
ចំណេះជីវិត, ព្រឹត្តិការណ៍លោកអ្នកប្រាកដជាធ្លាប់បានឮដំបូន្មានជាញឹកញាប់មកហើយថា ត្រូវញ៉ាំទឹកឱ្យបានយ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃ ដើម្បីឱ្យខួរក្បាល និងរាងកាយដំណើរការបានល្អ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» នាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅសាលមហោស្រពកោះពេជ្រ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន …
ព័ត៌មានជាតិ, ព្រឹត្តិការណ៍កម្ពុជាបានបោះជំហានថ្មីមួយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍធនធានមនុស្ស ដោយដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០» ក្នុងគោលបំណងបណ្តុះក្មេងស្រីឱ្យក្លាយជា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ស្របពេលមានការជជែកវែកញែកយ៉ាងក្តៅគគុកជុំវិញការចែករំលែកមាតិកាមិនសមហេតុផលពីសំណាក់អ្នកផលិតមាតិកា (Content Creator) មួយចំនួននៅលើបណ្តាញសង្គម អ្នកជំនាញកិច្ចការសង្គម បានដាស់តឿនដល់អ្នក…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍ការមានសញ្ញាបត្របរិញ្ញាបត្រ ៤ ឆ្នាំ មិនមែនជាលក្ខខណ្ឌចាំបាច់សម្រាប់ទទួលបានការងារដែលមានប្រាក់ខែខ្ពស់នៅសហរដ្ឋអាមេរិកទៀតឡើយ ខណៈទិន្នន័យថ្មីបង្ហាញថា មានការងាររហូតដល់ ៣០ ប្រភេទ ដែលអាចរកចំណូលបាន…