អាហារូបករណ៍៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ចំនួន 150 កន្លែងដល់សិស្សានុសិស្សសម្រាប់ឆ្នាំសិក្សា 2020-2021 ។ អាហារូបករណ៍នេះ សិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ចំនួន 100កន្លែង និងវិទ្យាស្ថានអាស៊ីសច្ចៈ ចំនួន 50កន្លែង។ នេះបើតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ធ្វើនៅថ្ងៃទី29 ខែមករានេះ។
បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬធ្លាក់មធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ (សម្រាប់ថ្នាក់បរិញ្ញាបត្ររង)។ ចំណែកសិស្សទើបជាប់សញ្ញាបត្រទុតិយភូមិឆ្នាំ 2021 ត្រូវមានឯកសារបញ្ជាក់ពីមន្ទីរអប់រំ យុវជន និងកីឡា។
បេក្ខជន-បេក្ខនារី ត្រូវស្នើសុំនិងបំពេញទម្រង់បែបបទស្នើសុំអាហារូបករណ៍នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (អាគារខេមរានី)។ អាស័យដ្ឋាន វិថីវិចិត្រសិល្បៈ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬទាក់ទងតាមលេខទូរស័ព្ទ 016 831 397, 012 906 006 ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ 2021៕
អាហារូបករណ៍ផ្សេងៗទៀត
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមក្រុមបេក្ខជន 新睦途队 (Xin Mu Tu Dui) បានដណ្តើមជ័យលាភីលេខ១ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី «ការប្រកួតប្រជែងចំណេះដឹងថ្មីផ្ទះយុវជន ២០២៦»
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមស្រ្តីឆ្នើកម្ពុជា លោកស្រី ហ៊ាង អូមួយ បានទទួលជ័យលាភីពានរង្វាន់ពិសេសផ្នែក «សមភាពយេនឌ័រ និងការលើកកម្ពស់សេដ្ឋកិច្ចអាស៊ាន» (ASEAN Gender Equality
បទយកការណ៍, ព័ត៌មានជាតិ, ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍គរុនិស្សិតជាង ២ពាន់នាក់ បានបញ្ចប់ការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតឧត្តម(បរិញ្ញាបត្រ+២) ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ប្រតិភូវិទ្យាសាស្ត្រប្រមាណ ២០០រូប មកពីបណ្តាប្រទេសក្នុងតំបន់ កំពុងជួបជុំគ្នានៅលើទឹកដីខេត្តសៀមរាប ក្នុងសន្និសីទក្រុមប្រឹក្សាវិទ្យាសាស្ត្រអាស៊ីលើកទី២៥ (SCA)
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងផ្អាករាល់ការហោះហើរឡើង និងចុះចតរបស់យន្តហោះនៅទូទាំងប្រទេសរយៈពេល ៣៥នាទី ដើម្បីកាត់បន្ថយសំឡេងរំខាន និងបង្កលក្ខណៈ
ព្រឹត្តិការណ៍, អប់រំកុមារតូចបន្ទប់ដែលមានប្រដាប់ប្រដាក្មេងលេងច្រើនពេក អាចធ្វើឱ្យកុមារបែកអារម្មណ៍ និងពិបាកផ្តោតអារម្មណ៍ ហើយជាមួយគ្នាបើគ្មានកន្លែងទុកដាក់ច្បាស់លាស់ទេ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍វិទ្យាស្ថាន Italian Academy របស់សាកលវិទ្យាល័យ Columbia ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវលំដាប់អន្តរជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍សិស្សវិទ្យាល័យ និងអនុវិទ្យាល័យនៅជនបទប្រមាណជាង១ម៉ឺននាក់ ក្នុងនោះ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា កម្ពុជាកំពុងកសាងប្រព័ន្ធ TVET ដ៏ទំនើបមួយដែល
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍អគ្គិសនីកម្ពុជា (EDC) នឹងរួមចំណែកថវិកាបន្ថែមចំនួន ១លានអឺរ៉ូ (ប្រមាណ ១.១ លានដុល្លារអាម៉េរិក) ទៅក្នុងកម្មវិធី Choose Europe for Science