ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការបណ្តុះបណ្តាលឥតគិតថ្លៃទៅលើជំនាញវិស្វកម្មឧស្សាហកម្ម ដែលជាជំនាញកំពុងមានតម្រូវការខ្ពស់ក្នុងវិស័យឧស្សាហកម្ម។
ការសិក្សាជំនាញវិស្វកម្មឧស្សាហកម្ម នឹងត្រូវផ្តោតទៅលើ ៖ ការកែលម្អប្រព័ន្ធផលិត និងគ្រប់គ្រងរោងចក្រ, ការថែរក្សារោងចក្រ, ការគ្រប់គ្រងគុណភាព និងកាត់បន្ថយទុន, គ្រប់គ្រងសុវត្ថិភាពការងារ (Workplace Safety / Ergonomics), គ្រប់គ្រងស្តុក និងការអនុវត្តជាក់ស្តែងក្នុងរោងចក្រ។
បើតាមការបញ្ជាក់របស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ សិស្សដែលសិក្សាជំនាញវិស្វកម្មឧស្សាហកម្មរួច ពួកគេនឹងទទួលបានឱកាសការងារជាច្រើន ព្រោះតែវិទ្យាស្ថានមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឧស្សាហកម្មនានានៅតំបន់សេដ្ឋកិច្ចខេត្តកំពង់ស្ពឹ។

ដូច្នេះ សម្រាប់សិស្សនិស្សិតដែលមានចំណង់ចំណូលចិត្តខាងបច្ចេកទេស, ចូលចិត្តដោះស្រាយបញ្ហាឱ្យកាន់តែងាយ និងចង់ក្លាយជាមនុស្សដែលធ្វើឱ្យរោងចក្រដំណើរការបានលឿន និងមានប្រសិទ្ធភាព សូមទំនាក់ទំនងទៅកាន់វិទ្យាស្ថានដែលមានអាស័យដ្ឋាន ភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 995 952 / 081 995 952 ៕































