ការធ្វើល្អជាមួយខ្លួនឯងជាគន្លឹះដើម្បីពង្រឹងសុខភាពផ្លូវចិត្ត និងសុខុមាលភាព

យើងតែងឮគេនិយាយអំពីសារៈសំខាន់នៃការធ្វើល្អចំពោះអ្នកដទៃ ប៉ុន្តែជួនកាលយើងបែរជាភ្លេចគិតពីខ្លួនឯងទៅវិញ។ ការធ្វើល្អជាមួយខ្លួនឯងគឺជាទម្លាប់ដ៏សំខាន់មួយដែលអាចជួយពង្រឹងសុខភាពផ្លូវចិត្ត និងសុខុមាលភាពទាំងមូលរបស់យើង។

តាមពិតទៅ ការថែរក្សាខ្លួនឯងប្រៀបបាននឹងការផ្តល់ក្តីស្រឡាញ់ ភាពអាណិតអាសូរ និងការយល់ចិត្តដែលយើងតែងផ្តល់ឱ្យអ្នកដទៃ។ នៅពេលយើងចាប់ផ្តើមធ្វើល្អចំពោះខ្លួនឯង យើងមិនត្រឹមតែបង្កើតថាមពលវិជ្ជមានសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងអាចបាចសាចថាមពលនេះទៅកាន់មនុស្សជុំវិញខ្លួនផងដែរ។

តាមរយៈគេហទំព័រ Calm បានបង្ហាញអំពីមូលហេតុចំនួន៣ នៃការធ្វើល្អជាមួយខ្លួនឯង ថា តើវាមានភាពសំខាន់បែបណា ដោយមានរៀបរាប់ដូចតទៅ ៖​

១. ឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ខ្លួនឯង ៖ ការកត់សម្គាល់ និងការឆ្លុះបញ្ចាំងពីអ្វីទៅជាគុណតម្លៃរបស់ខ្លួនឯង គឺជាសកម្មភាពមួយក្នុងការស្វែងរកខ្លួនឯង និងជាការបង្កើនភាពច្នៃប្រតិដ្ឋថ្មី រួមទាំងបង្រៀនឱ្យខ្លួនឯងចេះទទួលស្គាល់ទាំងចំណុចខ្លាំងនិងខ្សោយ ដែលធ្លាប់ឆ្លងកាត់កន្លងមក។ បន្ថែមពីនោះ ការទុកចន្លោះដើម្បីពិនិត្យខ្លួនឯងបានទៀងទាត់ក៏បានរួមចំណែកកាត់បន្ថយការវិនិឆ្ឆ័យបែបអវិជ្ជមានទៅកាន់ខ្លួនឯងដូចគ្នា។ ដូច្នេះនៅរៀងរាល់ពេលអ្នក​បង្កើតកំហុស គួរជៀសវាងការបន្ទោសខ្លួនឯង ហើយជំនួសមកវិញនូវការអភ័យទោស ក៏ដូចជាកត់ទុកអំពីអ្វីដែលត្រូវកែប្រែនៅពេលក្រោយៗ, កាលដែលមិនបន្ទោសខ្លួនឯងមិនមែនមានន័យថា ជាការគេចវេសពីការបង្កើតកំហុសនោះទេ ប៉ុន្តែជាការទទួលយក និងស្វែងយល់បន្ថែមរាល់សកម្មភាពដែលបានប្រព្រឹត្ត។

២. ស្វែងយល់ពីតម្រូការផ្ទាល់ខ្លួន ៖ ជំហានបន្ទាប់ក្នុងការធ្វើល្អជាមួយខ្លួនឯងគឺការដឹងអំពីអ្វីដែលខ្លួនពិតជាត្រូវការ ហើយគិតទុកមុនអំពីដំណើរបន្ទាប់ដើម្បីសម្រេចឱ្យបាននូវអ្វីដែលខ្លួនត្រូវការ។ កាលដែលស្វែងរកឃើញនូវអ្វីដែលខ្លួនត្រូវការហើយកត់ទុក អាចជាផ្នែកមួយជួយបង្កើនអារម្មណ៍ឱ្យមានភាពល្អប្រសើរ និងការបង្កើតសកម្មភាពដែលឆ្លើយតបនឹងចំណូលចិត្ត ក៏ដូចជាផ្តល់ពេលវេលាឱ្យខ្លួនឯងមានឱកាសពិនិត្យផ្ទៀងផ្ទាត់ ហើយស្រូបយកថាមពលត្រឡប់មកវិញ។

៣. ប្រើប្រយោគបំផុសសក្តានុពល ៖ ការធ្វើល្អជាមួយខ្លួនឯង គឺត្រូវការឱ្យនិយាយពាក្យល្អៗជាមួយខ្លួនឯងដូចគ្នាដែរ, សម្លេងពីខាងក្នុងជាកត្តាដែលផ្តល់ការគាំទ្រ និងភាពស៊ីជម្រៅនៃការគិតពិចារណា និងជះផលវិជ្ជមានទៅកាន់ការសម្រេចចិត្ត ក៏ដូចជាការអនុវត្តសកម្មភាពផ្ទាល់ៗ “ឧទាហរណ៍ នៅពេលបង្កើតកំហុស ពុំគួរនិយាយថា ខ្ញុំធ្វើអ្វីក៏មិនត្រូវ បែរជាត្រឡប់មកប្រាប់ខ្លួនឯងថា ខ្ញុំបង្កើតកំហុស ប៉ុន្តែខ្ញុំកែប្រែនិងរៀនពីកំហុសឱ្យបាន“ កាលដែលទម្លាប់ប្រើប្រយោគវិជ្ជមានទៅជំនួសឱ្យការប្រើពាក្យបង្អាប់បន្ទោសខ្លួនឯង បានរួមចំណែកបង្កើនថាមពល ក៏ដូចជាបំផុសទឹកចិត្តឱ្យបន្តក្ដីស្រមៃ។ ហើយការអាន និងបង្កើតពាក្យល្អៗជាមួយខ្លួនឯង ប្រៀបដូចជាការកសាងបរិយាកាស ដែលពោរពេញដោយថាមពលក្នុងរយៈពេលវែង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *