តើការសរសេរកំណត់ហេតុអំពីការយល់សប្ដិអាចបន្ធូរអាការតានតឹង ?

ការយល់សប្តិគឺជាដំណើរការផ្លូវចិត្តមួយដែលកើតឡើងដោយឯកឯងនៅពេលយើងកំពុងគេងលក់។ ក្នុងកំឡុងពេលយល់សប្តិ យើងជួបប្រទះនូវរូបភាព អារម្មណ៍ គំនិត និងពេលខ្លះការនិទានរឿងមួយ ដែលអាចមើលទៅដូចជារបស់ពិត ប៉ុន្តែវាមិនមែនជាការពិតនោះទេ។ អ្វីដែលយើងយល់សប្តិ អាចជាអ្វីដែលរៀបចំទុកជាមុន ឬអាចជាអ្វីដែលប្លែកៗមិននឹកស្មានដល់។

យ៉ាងណាតាមការសិក្សា​ស្រាវជ្រាវ​មួយ​គេ​បានរកឃើញថា ការសរសេរសអំពីរឿងរ៉ាវដែលចងចាំពាក់ព័ន្ធនឹងការយល់សប្ដិចេញមកក្រៅ មិនត្រឹមតែរួមចំណែកទៅកាន់គុណភាពដំណេកប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន​ដូចជា ការយល់ស៊ីជម្រៅពីខ្លួនឯង, បង្កើនគំនិតច្នៃប្រតិដ្ឋ និងកាត់បន្ថយការយល់សប្ដិអាក្រក់ៗ។

តើគេអាចកត់ត្រារឿងរ៉ាវពីការយល់សប្តិ​យ៉ាងដូចម្តេច? បើតាម​គេហទំព័រ Verywellmind បានអធិប្បាយអំពីបទពិសោធន៍វិជ្ជមាន ដែលបានពីការសរសេរកំណត់ហេតុរៀងរាល់ពេលមានការយល់សប្តិកើតមាន ដូចជា សរសេរពេលក្រោកពីគេងភ្លាម និងសញ្ជឹងគិតឡើងវិញ រួចពិនិត្យនិងអានមើលការសរសេរទាំងនោះឡើងវិញជាដើម ដោយមានលម្អិតអំពីរបៀបនៃការចាប់ផ្តើមសរសេរដូចខាងក្រោម ៖

ចាប់ផ្តើមសរសេរឱ្យបានឆាប់តាមដែលអាចធ្វើបាន ៖ បើអាចក្រោកពីគេងភ្លាមសរសេរភ្លាមជាការល្អ ហើយ​ដើម្បីជៀសវាង​ពីការរំខានពីឧបករណ៍អេឡិចត្រូនិច គួរប្រើប្រាស់ប៊ិក និងក្រដាស។ រឿងរ៉ាវដែលកើតមានតាមរយៈការយល់សប្តិធ្វើឱ្យមនុស្សងាយភ្លេចយ៉ាងឆាប់រហ័ស ដូច្នេះការសរសេរឱ្យបានលឿនក៏ជាការកត់ទុកនូវគោលគំនិតដែលមានសារៈសំខាន់នៅពេលក្រោយ ឬក៏ការបញ្ចេញភាពតានតឹងតាមរយៈសំណេរទាំងនោះ។ ការសរសេរកំណត់ហេតុអំពីការយល់សប្តិទៀតសោត​ គួរតែមានបញ្ជាក់រាល់ព័ត៌មានឱ្យបានជាក់លាក់ដូចគ្នាដែរ​ ដូចជាមានរឿងអ្វីកើតឡើងខ្លះ? មានមនុស្សប៉ុន្មាននាក់ នៅកន្លែងណា ពេលណា និងព័ត៌មានសំខាន់ៗដទៃទៀតដែលកើតមាននៅក្នុងយល់សប្តិ។

ជ្រើសរើសកម្មវិធីដែលមានភាពងាយស្រួលសម្រាប់ខ្លួនឯង ៖ កម្មវិធី ឬក៏វិធីសាស្រ្តក្នុងការសរសេរកំណត់ហេតុនៅត្រង់ចំណុចនេះមិនខុសគ្នាពីរបៀបទូទៅទេ មានច្រើនប្រភេទរាប់មិនអស់ ក្នុងនោះមានទាំងកម្មវិធីក្នុងទូរស័ព្ទ កម្មវិធីក្នុងកុំព្យូទ័រ និងសន្លឹកសៀវភៅ ឬក្រដាសជាដើម។ ដូច្នេះការជ្រើសរបៀបនៃការសរសេរ និងកម្មវិធីដែលត្រូវប្រើប្រាស់វាអាស្រ័យលើបុគ្គលម្នាក់ៗ ដោយឡែកអត្ថន័យ នៃការសរសេរវិញ អាចសរសេរជាចំណុចៗក៏បាន ជាកថាខណ្ឌលម្អិតទាំងមូលក៏បាន​ ធ្វើយ៉ាងណាឱ្យតែមានប្រសិទ្ធភាព។

ការដាក់ចំណងជើង ៖ ចំពោះការដាក់ជាចំណងជើង នៃកំណត់ហេតុក្រោយការយល់សប្តិនេះ លោកអ្នកអាចដាក់មុនសរសេរក៏បាន ឬក៏ពេលសរសេរចប់សព្វគ្រប់ហើយក៏បាន។ ការដាក់ចំណងជើងគួរមានភាពពាក់ព័ន្ធនឹងអារម្មណ៍ មនុស្ស ឬក៏បរិយាកាសណាមួយ ដែលកាន់តែងាយក្នុងការជំរុញការចង់ចាំព័ត៌មានដែលត្រូវការយកមកប្រើប្រាស់នៅពេលក្រោយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *