ឯកឧត្តម សុខ ចិន្តាសោភា ៖ ការវិនិយោគ​លើមូលធន​មនុស្ស​ក្នុង​វិស័យអាទិភាព គឺមូលដ្ឋាន​មិន​អាច​បង្អង់ពេល ក្នុងការ​សម្រេចឆន្ទៈប្រែក្លាយ​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅឆ្នាំ២០៥០

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុង​ឱកាស​ចូលរួម​ជាអធិបតី​ក្នុងទិវា​ជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍​លើកទី៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយលើកឡើងថា វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច​ និងវែងឆ្ងាយរបស់កម្ពុជា ក្នុងការសម្រេចបាននូវឆន្ទៈប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយភាពធន់​ ចីរភាព​ និងបរិយាប័ន្ន គ្រប់ជ្រុងជ្រោយនៅឆ្នាំ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ​ការវិនិយោគលើមូលធនមនុស្សក្នុងវិស័យអាទិភាព ជាមូលដ្ឋានមិនអាចបង្អង់ពេល និងត្រូវយកចិត្តទុកដាក់ខ្ពស់ ដូចជាការបង្កើតចំណេះដឹងតាមរយៈការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថាស្ទែម។

ទិវាជាតិលើកទី៣ ដែលប្រព្រឹត្ត​ទៅកាលពីថ្ងៃទី២៦ មីនា បានធ្វើឡើង ក្រោមមូលបទ “បណ្តុះទេពកោសល្យសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” ដោយ​បានប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ សិស្ស-និស្សិត អ្នកដឹកនាំឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍មកពីទូទាំងតំបន់ រួមមានកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី ចិន ជប៉ុន កូរ៉េ និងអង្គការសហប្រជាជាតិ ដើម្បីជំរុញកិច្ចសហការ និងពន្លឿនបរិវត្តកម្មកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាពុំអាចសម្រេចទៅបាននោះទេ បើគ្មានប្រព័ន្ធអេកូឡូស៊ីមួយសមស្របប្រកបដោយនវានុវត្តន៍ ហើយ​ដើម្បីគាំទ្រប្រព័ន្ធនវានុវត្តន៍នេះ ធនធានមនុស្យដែលមានទេពកោសល្យគឺជាកត្តាចម្បងកំណត់នូវគ្រឹះសម្រាប់ភាពជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា បច្ចេកវិទ្យាមានសក្តានុពលក្នុងការជំរុញការរីកចម្រើនសេដ្ឋកិច្ច លើកកម្ពស់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមដែលសង្គមជាតិបានកំពុងនឹងជួបប្រទះ, ប៉ុន្តែ បច្ចេកវិទ្យា ក៏បានផ្តល់នូវក្តីបារម្ភ និងបញ្ហាប្រឈមដែលមានលក្ខណៈស្មុគស្មាញមួយចំនួនផងដែរ ដូចជាតម្រូវការធនធានហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគធនធានមនុស្ស ក្រមសីលធម៌ និងក្របខណ្ឌគតិយុត្តិមួយចំនួន ដើម្បីធានាបាននូវការអភិវឌ្ឍ សន្តិសុខ សុវត្ថិភាព តម្លាភាព គណនេយ្យភាព និងសមភាព ក្នុងការប្រើប្រាស់បច្ចេកវិទ្យា។

យ៉ាងណាក៏ដោយ បើតាមឯកឧត្តមរដ្ឋមន្រ្តី ពេលនេះក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​និង​កំពុងសហការជាមួយអង្គការ UN-ESCAP កំពុងសិក្សាអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំយុទ្ធសាស្ត្រជាតិស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរួមមួយរបស់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ «The Community of Practice»។ នេះជាអភិក្រមថ្មីមួយ ដែលផ្តល់អាទិភាពដល់ការផ្លាស់ប្តូរចំណេះដឹង និងការបង្កើតរួមគ្នានូវយុទ្ធសាស្ត្រដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមបរិបទប្រទេស តំបន់ និងពិភពលោក។

គួរជំរាបជូនដែរថា នៅ​ក្នុង​ទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍​លើកទី៣ ក៏​មានការ​ជជែកពិភាក្សាពីបញ្ញាសិប្បនិម្មិតសម្រាប់ទាំងអស់គ្នា (AI for All) ដោយ​ផ្តោតលើការអភិវឌ្ឍ និងគ្រប់គ្រងបច្ចេកវិទ្យា AI ប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងកិច្ចពិភាក្សាស្តីពី “ការបណ្តុះទេពកោសល្យសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” ដោយបង្ហាញការអនុវត្តជាក់ស្តែងនៃបច្ចេកវិទ្យាជួរមុខ រួមទាំងបច្ចេកវិទ្យាពិនិត្យវិភាគជំងឺទឹកនោមផ្អែមដោយប្រើ AI បច្ចេកវិទ្យា Blockchain និងសុវត្ថិភាពបច្ចេកវិទ្យា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *