អាហារូបករណ៍៖ អាហារូបករណ៍រដ្ឋាភិបាលបារាំង BGF សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ផ្តល់ដល់អ្នកសិក្សាកម្ពុជា ចាប់ផ្តើមទទួលពាក្យពីផ្សាយដំណឹងនេះតទៅ និងផុតកំណត់ទទួលពាក្យ នៅថ្ងៃទី26 មីនា 2021។
តាមរយៈអាហារូបករណ៍នេះភាគីបារាំងនឹងរ៉ាប់រងប្រាក់ខែក្នុងមួយខែប្រហែល 700 អឺរ៉ូ សម្រាប់ថ្នាក់អនុបណ្ឌិត (រយៈពេល 10ខែ) និង 1.415 អឺរ៉ូ សម្រាប់ថ្នាក់បណ្ឌិត (រយៈពេល 18ខែ) បង់ថ្លៃសាលា ថ្លៃសំបុត្រយន្តហោះ ប្រាក់ធានារ៉ាប់រងសុខភាព និងការចំណាយផ្សេងៗទៀត។
អាហារូបករណ៍នេះផ្តោតលើជំនាញសិក្សា មានដូចជា ៖
- International and Public Law
- Economy
- Linguistics
- History and Archaeology
- Anthropology
- Agroecology
- Vulnerabilities and Inequalities in Access to uses Natural Resources
- Engineering Sciences
- Mechatronics
- Network and Telecommunications
- Energy Engineering
- Industrial Engineering
- Food Engineering
- Water and Environmental Engineering ។
បេក្ខជនត្រូវដាក់ពាក្យសុំចូលរៀន (Admission) ទៅសាកលបារាំងណាមួយដែលអ្នកចង់រៀនហើយរៀបចំពាក្យអាហារូបករណ៍ដាក់ទៅស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ។ របៀបដាក់ពាក្យនិងព័ត៌មានលម្អិតចូលទៅកាន់អាស័យដ្ឋាន https://bit.ly/2U6r44f ។
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុគសម័យឌីជីថលនេះ យុវជនចាំបាច់ណាស់ក្នុងពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយទំនួលខុសត្រូវ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីសប្តាហ៍កន្លងទៅនេះ បានសម្ពោធជាផ្លូវការ នូវការអនុវត្តកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល ទៅកាន់សាលារៀនគោលដៅចំនួន១៨បន្ថែមទៀត ដែលជាការអនុវត្តជំហានទី២…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការអប់រំ និងអភិវឌ្ឍមូលធនមនុស្ស។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងស្មារតីជំរុញការប្រើប្រាស់ថាមពលប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមតំបន់ជនបទ ក្រសួងរ៉ែ និងថាមពល រួមជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) បានប្រកាសបិទបញ្ចប់គម្រោងលើកកម្ពស់…
ចំណេះជីវិត, ព្រឹត្តិការណ៍
តើអ្នកធ្លាប់ជួបដូចជារកសោផ្ទះមិនឃើញ ឬភ្លេចបញ្ជីទិញទំនិញ ក៏ដូចជានឹកឈ្មោះមនុស្សដែលទើបនឹងស្គាល់មិនឃើញដែរឬទេ? ការភ្លេចភ្លាំងបន្តិចបន្តួចអាចកើតមានចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែការថែរក្សាសុខភាពខួរក្បាល និងការចងចាំ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សម្រាប់លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា ចង់ឃើញបុរសចេះចែករំលែកបន្ទុកគ្រួសារក្នុងការចិញ្ចឹមកូន ដោយមិនដាក់បន្ទុកទៅលើតែស្រ្តីនោះ
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម
ជាក្មេងស្រីដែលត្រូវបានរៀបចំឱ្យរៀបការតាំងពីអាយុ១៧ឆ្នាំ កាណាដា បានជួបនឹងបញ្ហាជីវភាពក្រោយរៀបការរួច ព្រោះតែគ្មានជំនាញ ពិបាករកការងារធ្វើ និងមិនអាចរកប្រាក់ចំណូលបាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា របស់ប្រទេសកម្ពុជា និងក្រសួងអប់រំរបស់ប្រទេសចិន ទើបតែបានបញ្ចប់ការបណ្តុះបណ្តាលគ្រូជំនាញភាសាចិនចំនួន ២០នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃការជំរុញការសិក្សាភាសាបរទេស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
នៅក្នុងយុគសម័យនៃឧស្សាហកម្ម ៤.០ បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងការសិក្សា ការធ្វើអាជីវកម្ម និងការបំពេញកិច្ចការងារ ដែលធ្វើឱ្យវាក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ទ្រទ្រង់…