មិនថាស្ថិតក្នុងស្ថានការណ៍បែបណាទេ ឳពុកម្ដាយដើរតួនាទីសំខាន់ណាស់ក្នុងជីវិតរបស់កូនៗគ្រប់រូប ហើយការប្រើប្រាស់ភាសាប្រចាំថ្ងៃបញ្ជាក់ពីក្ដីស្រលាញ់ទៅកាន់កូនៗ ពិតជាមានអត្ថន័យខ្លាំងបំផុតចំពោះកូន។ ពាក្យល្អៗប៉ុន្មានម៉ាត់របស់ឪពុកម្តាយ អាចលើកទឹកចិត្តកូនៗរបស់អ្នកពេញមួយថ្ងៃ។ ឧទាហរណ៍ថាការសួរសុខទុក្ខកូនត្រូវការពេលវេលាតែបន្តិច តែកាយវិការនេះបានបង្ហាញថា អ្នកបានខ្វាយខ្វល់និងយកចិត្តទុកដាក់ពីពួកគាត់។ តើអ្វីទៅជាភាសានៃក្តីស្រលាញ់អ្នកទៅកាន់កូន?
១. តើកូនញ៉ាំបាយហើយឬនៅ? បាយ សម្តៅទៅលើអាហារ ! ហើយអាហារពិតជាដើរតួនាទីសំខាន់ណាស់សម្រាប់ការទ្រទ្រង់និងអភិវឌ្ឍរូបរាងកាយ បញ្ញា និងស្មារតី។ ការសួរសំណួរនេះទៅកាន់កូនអាចឱ្យកូនដឹងថាឳពុកម្ដាយតែងបារម្មណ៍ពីសុខភាព និងការលូតលាស់របស់កូន។

២. ទៅរៀនម៉េចដែរថ្ងៃហ្នឹង? ពេលដែលកូនទៅសាលារៀន ឳពុកម្ដាយមិនបាននៅជាមួយកូនរហូតទេ នៅសាលារៀនមានគ្រូជាអ្នកមើលការខុសត្រូវនិងតំហែទាំ។ យ៉ាងណាម៉ិញ ការសួរបែបនេះអាចឱ្យឳពុកម្ដាយដឹងបានថាតើមានអ្វីកើតឡើងខ្លះនៅពេលដែលកូនមិននៅក្បែរខ្លួន ឬថាតើកូនបានរៀនអ្វីខ្លះនៅសាលាថ្ងៃហ្នឹង (នេះ)។

៣. កូនឆ្លាតណាស់ ! មិនថាកូនធ្វើបានល្អ ឬមិនសូវល្អទេ ការសរសើរកូនថាឆ្លាត ផ្ដល់កំលាំងចិត្តឱ្យកូនខំប្រឹងប្រែងបន្តទៅទៀត។ កូនៗ មានភាពវ័យឆ្លាតរៀងខ្លួន ជាជាងការប្រៀបធៀប ឬបន្ដុះបង្អាប់កូន ការពោលពាក្យសរសើរ លើកទឹកចិត្តកូន បង្រៀនកូនឱ្យចេះប្រើភាសាវិជ្ជមាន គិតពីខ្លួនឯង និងអ្នកដ៏ទៃក្នុងផ្លូវវិជ្ជមាន។

៤. ពុកម៉ែ ឬម៉ាក់ប៉ាស្រលាញ់កូន ! ពាក្យសាមញ្ញតែអាចនឹងពិបាកនិយាយសម្រាប់ឳពុកម្ដាយមួយចំនួន។ ពាក្យសាមញ្ញតែមានន័យណាស់សម្រាប់កូន ជាភាសា ជាពាក្យសម្ដីប្រាប់កូនពីសេចក្ដីស្រលាញ់ដែលឳពុកម្ដាយមានចំពោះកូន។

៥. ពុកម៉ែ ឬម៉ាក់ប៉ាមានមោទនភាពចំពោះកូនណាស់ ! បើទោះបីជាកូនមិនបានធ្វើអ្វីក៏ដោយ ការនិយាយថា
“ម៉ាក់ប៉ាមានមោទនភាពចំពោះកូនណាស់”
បង្ហាញពីភាពរីករាយដែលមានកូន បញ្ជាក់ថាកូនជាមនុស្សដែលសំខាន់សម្រាប់ឳពុកម្ដាយ និងបង្ហាញថាឳពុកម្ដាយស្រលាញ់កូនជាកូន។

ភាសាស្រលាញ់របស់ឳពុកម្ដាយទៅកាន់កូន អាចមានច្រើនទម្រង់ណាស់។ ត្រូវបង្ហាញក្ដីស្រលាញ់របស់អ្នក ដោយប្រើភាសាស្រលាញ់របស់ឳពុកម្ដាយទៅកាន់កូន ដើម្បីឱ្យកូនបានដឹងទំហំនៃដួងចិត្តឪពុកម្តាយ។ នេះបើតាមការស្រាវជ្រាវបង្ហាញដោយអង្គការយូនីសេហ្វកម្ពុជា៕
ជីវប្រវត្តិ: កញ្ញា សៅ សុធារ៉ា កំពុងសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាធ្លាប់ជាអ្នកសរសេរអត្ថបទជាភាសាខ្មែរ និងបកប្រែឲ្យស្ថាប័នឯកជនមួយកន្លែង។ បច្ចុប្បន្ន សុធារ៉ា ជាអ្នកយកការព័ត៌មានអប់រំឲ្យសារព័ត៌មាន AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញជំនឿថា បេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ អាចមានចំនួនជាប់ច្រើនជាងបេក្ខជនប្រុស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យុវជនកម្ពុជា ៧រូប នឹងតំណាងឱ្យកម្ពុជាចូលរួមកម្មវិធី World Youth Festival 2026 ដែលជាព្រឹត្តិការណ៍យុវជនអន្តរជាតិមួយ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរកឃើញយុវជន ៣រូប និង៣ក្រុម ជាប់ជ័យលាភីក្នុងការប្រកួតប្រជែងសន្តិសុខសាយប័រ គឺកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦ និងការប្រកួតសាយប័រអារីណា ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ខាងមុខ, កំឡុងរង់ចាំលទ្ធផលនេះ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យោងតាមការសិក្សាស្រាវជ្រាវជាសកលមួយរបស់ stopbullying.gov គេបានរកឃើញថា សកម្មភាពហិង្សា សម្លុត គំរាម ការមាក់ងាយ ការបៀតបៀន ឬហៅថា Bullying ភាគច្រើនកើតមាននៅសាលារៀន…
ព្រឹត្តិការណ៍, អប់រំកុមារតូចការភ្ញាក់ពីព្រលឹមរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ឬដល់ថ្ងៃសៅរ៍ ដើម្បីប្រញាប់ប្រញាល់ទៅសាលា គឺជាទម្លាប់រស់នៅទូទៅរបស់សិស្សានុសិស្ស និងយុវវ័យនៅប្រទេសយើង។ បរិបទនៃការសិក្សាដ៏មមាញឹក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ក្រោមការសហការជាមួយក្រុមហ៊ុន «អេមរុ រ៉ាយស៍ ខេមបូឌា» (Amru Rice Cambodia) សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម«មានពិការភាពដៃទាំងពីរ មិនមែនពិការចំណេះដឹង និងឆន្ទៈនោះទេ», នេះជាស្មារតីដែលយុវជន ទ្រី វិចិត្រ អាយុ២៦ឆ្នាំ មកពីស្រុកកងមាស ខេត្តកំពង់ចាម កំពុងបង្ហាញតាមរយៈការតស៊ូក្នុងជីវិត
ព័ត៌មានជាតិ, ព្រឹត្តិការណ៍នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦…
ជំនាញ, ព្រឹត្តិការណ៍ការប្រែប្រួលនៃបរិបទសកលភាវូបនីយកម្ម និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល កំពុងធ្វើឱ្យរចនាសម្ព័ន្ធទីផ្សារការងារនៅកម្ពុជាមានការផ្លាស់ប្តូរ។ ការផ្លាស់ប្តូរនេះ បាននិងកំពុងរំកិលចេញពីឧស្សាហកម្មផលិតកម្មធុនស្រាលបែបប្រពៃណី…