ព្រហ្មវិហារធម៌ទាំងបួន រំលេចអត្ថន័យតាមរយៈពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ភ្នំពេញ៖ នៅពេលនឹកដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ប្រជាជនខ្មែរតែងនឹកដល់ឱកាសនៃការជួបជុំក្រុមគ្រួសារ ឪពុកម្ដាយ បងប្អូនញាតិមិត្ត និងការធ្វើដំណើរទៅលេងស្រុកកំណើត ជាពិសេសទិដ្ឋភា​ព​​លេងល្បែងប្រជាប្រិយកម្សាន្តសប្បាយ។ បើពិចារណាឱ្យបានលម្អិតទៅលើអត្ថន័យពីធីបុណ្យចូលឆ្នាំខ្មែរ គេអាចទាញជាគុណតម្លៃអប់រំពីព្រហ្មវិហារធម៌ទាំងបួន ដែលមនុស្សគ្រប់មជ្ឈដ្ឋានអាចយកមកប្រើក្នុងជីវិតរស់ប្រចាំថ្ងៃ។ នេះបើតាមការយល់ឃើញរបស់លោក យូ សុភា សាស្រ្តាចារ្យវប្បធម៌ខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

តាមរយៈរឿងព្រេងទាក់ទងនឹងពីធីបុណ្យចូលឆ្នាំខ្មែរ ត្រង់ចំណុចកបិលមហាព្រហ្មបានហៅទេពធីតាទាំងប្រាំពីរអង្គមកប្រាប់ថា “បិតាត្រូវកាត់ព្រះកេសបូជាធម្មបាលកុមារ ឯព្រះកេសបិតានេះបើយកទៅចោលលើផែនដីនឹងមានភ្លើងឆេះទាំងលោកធាតុ។ បើយកទៅបោះចោលហើយលើអាកាសភ្លៀងនឹងរាំង។ បើយកទៅចោលក្នុងសមុទ្រទឹកសមុទ្រនឹងរីងស្ងួត”។ កបិលមហាព្រហ្មក៏បានកាត់ព្រះកេសរបស់ខ្លួនហុចទៅនាងទុង្សាទេវី ដែលត្រូវជាបុត្រីច្បង។ ដូច្នេះហើយទើបព្រះអង្គឲ្យទេពធីតាទាំងប្រាំពីរអង្គយកជើងពានមកទ្រព្រះកេសបិតា​ និងផ្លាស់ប្តូរវេនគ្នាដង្ហែរព្រះកេសបិតាម្តងម្នាក់ជារៀងរាល់ឆ្នាំ។

លោក យូ សុភា ជាសាស្រ្ដាចារ្យវប្បធម៌ខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា អត្ថន័យបង្កប់ក្នុងរឿងព្រេងនេះ ព្រះភ័ក្រ្តរបស់កបិលមហាព្រហ្ម ជានិមិត្តរូបនៃព្រហ្មវិហារធម៌ទាំង៤ មាន មេត្តា ករុណា មុទិតា និងឧបេក្ខា។

“មិនថាមនុស្សលោក ទេវតា ព្រះព្រហ្មនោះទេ ការគោរពពាក្យសច្ចៈគឺជាធម៌ដ៏ប្រសើរបំផុតមិនអាចខ្វះឡើយ។ គំនិតអប់រំបន្ទាប់បន្សំទៀត កុំមើលស្រាលមនុស្សដោយការប្រមាទ ព្រោះពួកគេក៏អាចមានបុណ្យវាសនាខ្ពស់ដែរ ហើយកូនៗត្រូវគោរពតាមបណ្តាំរបស់ឪពុក”។

លោក យូ សុភា សាស្រ្តាចារ្យវប្បធម៌ខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

បន្ថែមពីនេះ លោក យូ សុភា មានប្រសាសន៍ពន្យល់អំពីអត្ថន័យព្រហ្មវិហារធម៌ទាំងបួននេះថា ៖

“មេត្តា មានន័យថា មនុស្សមានចិត្តស្ងប់ទូលំទូលាយ ផ្សាយក្តីស្រឡាញ់ដល់មនុស្សគ្រប់គ្នា ស្រឡាញ់រាប់រកគ្នាដោយមិនប្រកាន់។ ករុណា មានក្ដីអាណិតអាសូរ ដោយគ្មានការច្រណែនឈ្នានីសយកត្រូវតែខ្លួនឯង តិះតៀន ឬរិះគន់អ្នកដទៃ។ មុទិតា គ្មានចិត្តច្រណែននិន្ទាឈ្នានីស មិនក្តិចត្រួយ ពោលគឺមានចិត្តត្រេកអរតាម។ ឧបេក្ខា ត្រូវតាំងចិត្តជាកណ្ដាល មិនលម្អៀង និងមានចិត្តអព្យាក្រឹត”។

លោក យូ សុភា សាស្រ្តាចារ្យវប្បធម៌ខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

នេះបើតាមសៀវភៅ ព្រះបាទធម្មិក និពន្ធដោយ ឥន្ធបញ្ញោភិក្ខុ ហេង មណីចន្ដា ៖

“ការដើរតាមព្រហ្មវិហារធម៌ទាំងបួននេះ សំខាន់ខ្លាំងណាស់សម្រាប់វាសនាប្រជារាស្រ្ដ និងប្រទេសជាតិ។ បើសិនជាគោលការណ៍នេះត្រូវបានអនុវត្តដោយប្រជារាស្រ្ដទូទៅ ព្រមទាំងអ្នកដឹកនាំនោះ ប្រទេសជាតិទាំងមូលប្រាកដជានឹងមានសុខុដុមរម្យនា មានសន្តិភាព វឌ្ឍនភាព និងសេចក្ដីសុខជាមិនខាន។ ប្រសិនបើប្រជារាស្រ្ដ ឬអ្នកដឹកនាំសង្គមណាមួយពុំបានដើរតាមព្រហ្មវិហារធម៌ទាំងបួននេះទេ ជំងឺចងអាឃាតគ្នា ព្យាបាទគ្នាពុំមានទីបញ្ចប់ សង្រ្គាមទុរគតភាព និងអពមង្គល នឹងរាតត្បាតសង្គមនោះជាពុំខាន”។

ឥន្ធបញ្ញោភិក្ខុ ហេង មណីចន្តា

គួររំលឹកថា ពិធីបុណ្យចូលឆ្នាំប្រព្រឹត្តទៅចំនួន០៣ថ្ងៃ។ ថ្ងៃទីមួយ ជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃទីពីរ ជាថ្ងៃវនបត ថ្ងៃទីបី ជាថ្ងៃវារៈឡើងស័ក។ អំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរបានអប់រំឱ្យកូនមានកត្តញ្ញូកត្តវេទីចំពោះឪពុកម្ដាយ ដោយការជូនសម្លៀកបំពាក់ ថវិកា គ្រឿងឧបភោគបរិភោគ ក៏ដូចជារបស់ប្រើប្រាស់ផ្សេងៗផងដែរ។ ទន្ទឹមគ្នានេះបុណ្យចូលឆ្នាំក៏បានបង្កប់តម្លៃអប់រំយ៉ាងវិសេសវិសាលសម្រាប់កូនចៅខ្មែរជំនាន់ក្រោយ កែប្រែនូវទម្លាប់មិនល្អ ចេះច្បិចយកលក្ខណៈប្រសើរនៃពិធីនេះមកប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

រកឃើញជ័យលាភីថ្នាក់ជាតិ គម្រោងឆ្នើម ល្អ និងគំរូ «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធី «មនសិការពលរដ្ឋល្អ» ឆ្នាំ២០២៦

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញរបស់បេក្ខជនចំនួន ២៤ក្រុម ដែលជាក្រុមតំណាងមកពីរាជធានី-ខេត្តចំនួន ១២ ទីបំផុត
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ចំណាយពេលស្រាវជ្រាវជិត៤០ឆ្នាំ ទីបំផុតជនជាតិបែលហ្សិកម្នាក់ឈ្នះពានរង្វាន់ណូបែលឆ្នាំ២០២៦ ផ្នែករូបវិទ្យា

បន្ទាប់ពីចំណាយពេលស្រាវជ្រាវអស់រយៈពេលប្រហែល៣៨ឆ្នាំ គិតចាប់ពីឆ្នាំ១៩៨៨ រហូតដល់ឆ្នាំ២០២៦ អ្នកវិទ្យាសាស្ត្រជនជាតិបែលហ្សិក-អាមេរិក លោក Francis Halzen អាយុ៨២ឆ្នាំ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញបច្ចេកវិទ្យាលោក ជី សុផាត បង្កើតគេហទំព័រ ជួយពលរដ្ឋខ្មែរពិនិត្យ «សុខភាពឌីជីថល» ដោយឥតគិតថ្លៃ

ដើម្បីជួយឱ្យប្រជាពលរដ្ឋទូទៅអាចស្ទង់មើលទម្លាប់នៃការប្រើប្រាស់បច្ចេកវិទ្យា និងដឹងពីហានិភ័យសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត លោក ជី សុផាត ដែលជាអ្នកជំនាញបច្ចេកវិទ្យា
ចំណេះជីវិត, ព្រឹត្តិការណ៍

វិធានការការពារសុខភាពក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែលគួរយល់ដឹង

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសក្រើនរំលឹកដល់សាធារណជនទូទាំងប្រទេស ឱ្យបន្តការប្រុងប្រយ័ត្នប្រកបដោយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award

ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master’s Degree) នៅចក្រភពអង់គ្លេស
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំរឹតបន្តឹងការធានាគុណភាពការសិក្សាថ្នាក់បណ្ឌិត ដើម្បីលើកកម្ពស់តម្លៃសញ្ញាបត្រ

ក្រសួងអប់រំ យុវជន និងកីឡា ជំរុញការពង្រឹងយន្តការត្រួតពិនិត្យគុណភាព និងស្តង់ដារនិក្ខេបបទថ្នាក់បណ្ឌិត ដើម្បីលើកកម្ពស់គុណភាពសញ្ញាបត្របណ្ឌិតនៅកម្ពុជា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងនៅខេត្តព្រៃវែង ក្រោមប្រធានបទ «ដំណើរអក្សរសិល្ប៍»

មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ ពោលគឺលើកទី៨ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ដំណើរអក្សរសិល្ប៍» ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩, ៣០, ៣១ ខែតុលា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យុវជនខ្មែរ យល់ដឹងច្រើនអំពីពិធីបុណ្យភ្ជុំបិណ្ឌ និងចេះដឹងគុណឪពុកម្ដាយ

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ប្រទេសកម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ
ចំណេះជីវិត, ព្រឹត្តិការណ៍

តើគួរញ៉ាំ និងចៀសវាងអ្វីខ្លះ នៅពេលគ្រុនក្តៅ?

នៅពេលរាងកាយឡើងកម្ដៅ ឬកើតជំងឺគ្រុនក្តៅ ប្រព័ន្ធរំលាយអាហារ និងរាងកាយទាំងមូលត្រូវដុតរំលាយកាឡូរីច្រើនជាងធម្មតា

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon