មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៤ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សិល្បៈនៃការបកប្រែអក្សរសិល្ប៍”

ភ្នំពេញ – មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៤ នឹងប្រារព្ធជាផ្លូវការក្រោមប្រធានបទ “សិល្បៈនៃការបកប្រែអក្សរសិល្ប៍” ​ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ តាមរយៈអនឡាញ ។ នេះជាឆ្នាំទី ៤ ហើយនៃការប្រព្រឹត្តិទៅកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ ក្រោយទទួលបានជោគជ័យជាច្រើនឆ្នាំជាប់ៗគ្នា។

លោកស្រី សូ ភីណា ជាស្ថាបនិកកម្មហោស្រពអក្សរសិល្ប៍ខ្មែរ មានប្រសាសន៍ថា កម្មវិធីមហោស្រពសិល្ប៍ខ្មែរ លើកទី៤ នេះ មានគោលបំណងធំៗបី ទី១. បណ្តុះស្មារតីស្រឡាញ់អក្សរសិល្ប៍ជាតិ ទី២. លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធខ្មែរ និងទី៣. បង្កើនឱកាសក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធ ។

លោកស្រី សូ ភីណា បញ្ជាក់ថា សម្រាប់ឆ្នាំនេះ មហោស្រពអក្សរសិល្ប៍ខ្មែរបានកំណត់ប្រធានបទធំ គឺ «សិល្បៈនៃការបកប្រែអក្សរសិល្ប៍» ដែលនឹងបង្ហាត់បង្ហាញ ចែករំលែកបទពិសោធន៍ពីអ្នកនិពន្ធ និងអ្នកប្រែអក្សរសិល្ប៍នានា ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងការបកប្រែអក្សរសិល្ប៍នៅប្រទេសយើង និងជំរុញឱ្យមានភាពសំបូរបែបក្នុងវិស័យអក្សរសិល្ប៍ជាតិយើងផងដែរ ។

ស្ថាបនិកកម្មហោស្រពអក្សរសិល្ប៍ខ្មែរ បញ្ជាក់បន្ថែមថា មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៤ នេះ មានរយៈពេល២ថ្ងៃ និងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ នឹងនាំយកនូវកម្មវិធីពិសេសៗ ជាច្រើនដូចជា វេទិកាពិភាក្សាអំពីអក្សរសិល្ប៍ សិក្ខាសាលា កម្មវិធីកំណាព្យ តាំងពិព័រណ៍ វីដេអូឯកសារ កម្មវិធីប្រកាសជ័យលាភីបកប្រែអក្សរសិល្ប៍ និងការសម្ដែងទស្សនីយភាព ដែលមានរបាំ ចម្រៀង និងចាប៉ីផងដែរ ។

កម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៤ នេះ បើកឱកាសឱ្យសាធារណៈជនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធី អាចស្វែងរកកម្មវិធីជាក់លាក់ណាមួយនៅក្នុងទំព័រហ្វេសប៊ុកផេករបស់មហោស្របអក្សរសិល្ប៍ខ្មែរ ចុះឈ្មោះចូលរួមដោយផ្ទាល់ ឬអាចទស្សនាការឡាយតាមប្រព័ន្ធអនឡាញរបស់ផេកមហោស្រពអក្សរសិល្ប៍ខ្មែរបានផងដែរ ។

គួរជម្រាបជូនថា មហោស្រពអក្សរសិល្ប៍បានទទួលការគាំទ្រពីសហគមន៍អ្នកនិពន្ធ សមាគមអក្សរសិល្ប៍នានា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសប្បុរសជនជាច្រើននាក់ទៀត សម្រាប់ការរៀបចំកម្មវិធី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...