បច្ចេកវិទ្យា និង​ការផ្លាស់ប្តូរនៃរបត់ការងារ

ទំនាក់ទំនង​រវាងបច្ចេកវិទ្យា និង​ការងារ​មានការ​វិវត្ត​យ៉ាង​ឆាប់រហ័ស​ក្នុងរយៈពេល​ប៉ុន្មាន​សតវត្សរ៍​កន្លងមក​នេះ ដែល​ការ​រួមបញ្ចូល​នៃបច្ចេកវិទ្យា​នៅ​គ្រប់ទិដ្ឋភាព នៃ​កន្លែង​ធ្វើការ​បាន​និង​កំពុង​ផ្លាស់ប្តូរ​មិន​ត្រឹម​តែ​ឧបករណ៍​ដែល​យើង​ប្រើប្រាស់​សម្រាប់​បំពេញ​ការងារ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​បានផ្លាស់ប្តូរ​របៀប​របប​ នៃការ​បំពេញ​កិច្ច​ការ​ងារ​ស្ទើរ​តែទាំងស្រុង ក៏​ដូចជា​តម្រូវ​ការ​ជំនាញថ្មីៗបន្ថែម ដើម្បី​អាច​ដើរ​ឱ្យ​​ទាន់ការ​វិវត្ត​ឥត​ឈប់ឈរ នៃ​បច្ចេកវិទ្យា​ទាំង​នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត។

ក្នុងទិដ្ឋភាពជាក់ស្តែងបច្ចេកវិទ្យា​ពិតជា​មានសក្តានុពល​ក្នុង​ការ​ជួយ​ជំរុញ​ប្រសិទ្ធភាពការងារ, ជំរុញ​ភាពច្នៃប្រឌិត និង​អនុញ្ញាត​ឱ្យ​មនុស្ស​អាច​បំពេញ​កិច្ច​ការងារ​បាន​ពីចម្ងាយ​ប្រកប​ដោយ​ភាពបត់បែន ដែល​នេះ​គឺជា​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ​បាន​មក​ពី​បច្ចេកវិទ្យា។ ជាមួយ​នឹង​សមត្ថភាព​ក្នុងការតភ្ជាប់ និង​ឧបករណ៍​ឌីជីថល​គ្រប់គ្រាន់ មនុស្ស​អាច​បំពេញ​កិច្ច​ការងារ​បានគ្រប់ពេលវេលា និង​គ្រប់ទីកន្លែង​ឱ្យ​តែមានអ៊ីនធឺណិត ហើយ​ការ​ធ្វើ​ការងារ​ពីចម្ងាយ​បានក្លាយ​ជានិន្នាការថ្មីមួយ និង​បានធ្វើ​ឱ្យ​មានការផ្លាស់ប្តូរ​ពីការងារ​ដែល​មានមូលដ្ឋាន​នៅ​ការិយាល័យ ទៅជា​ការងារ​ដែល​មានលក្ខណៈចម្រុះ ដែល​នេះ​ផ្តល់​ឱ្យ​នូវភាពបត់បែន និងភាពងាយស្រួល​ក្នុងការ​បំពេញ​កិច្ចការងារ។

បើតាម​អត្ថបទស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​កម្ពុជា ៤.០ បច្ចុប្បន្ន​មានក្រុមហ៊ុន ឬអាជីវកម្ម​ជា​ច្រើន​បាន​អនុវត្ត​របៀប​ធ្វើការងារ​ពីចម្ងាយ ដែល​អាច​នាំ​យក​អ្នក​មានទេពកោសល្យ​ពីក្រៅ​ប្រទេស ដែលវា​ជួយ​ពង្រីក​សមត្ថភាព​ទេពកោសល្យ​នៅក្នុងស្ថាប័ន​ផងដែរ។ ជាការកត់សម្គាល់មួយ​ទៀត ក្រៅពីការ​ពង្រីកវិសាលភាព នៃការ​ទទួល​យក​របៀប​ធ្វើការងារ​បែបចម្រុះ ដែល​បុគ្គលិក​អាច​ធ្វើការ​ពីចម្ងាយ ឬក៏​បំពេញ​កិច្ច​ការ​នៅ​ក្នុងការិយាល័យ ក៏​មានការ​ចាប់យក​របៀបធ្វើការងារបែបថ្មីបន្ថែមទៀត នោះ​គឺការងារ​ជាអ្នកធ្វើការឯករាជ្យ ឬ Digital Nomad។

មានថ្នាលឌីជីថលជា​ច្រើន​ដូចជា Khmer Tech Market, Upwork, Fiverr និង TaskRabbit ជាដើម ដែល​កំពុង​ធ្វើ​ការ​ផ្សារភ្ជាប់​រវាងអ្នក​ផ្តល់សេវា (អ្នកធ្វើ​ការងារឯករាជ្យ) និងអ្នកទទួល​សេវា​ទៅ​តាម​តម្រូវ​ការ​ប្រកប​ដោយភាពបត់បែន។ ការណ៍នេះ បានបង្កើត​ឱកាស​ឱ្យ​មនុស្ស​អាច​ធ្វើ​ការងារ​ដោយ​ឯករាជ្យ ជំនួស​ឱ្យ​ការងារ​ពេញម៉ោង និង​អចិន្រ្តៃយ៍​តាមបែប​ប្រពៃណី ដែលជួយ​ឱ្យ​ពួក​គេ​កាន់តែ​មានសេរីភាពក្នុងការ​ច្នៃប្រឌិត និង​ធ្វើ​ឱ្យ​​ការបំពេញ​កិច្ចការងារ​កាន់តែ​មាន​ប្រសិទ្ធភាព។

ការកើនឡើង នៃអ្នកធ្វើការងារ​ឯករាជ្យ

នាពេលបច្ចុប្បន្ននេះ ទីផ្សារ​ការងារ​ត្រូវ​បាន​ប្រែប្រួល ក្រោម​ឥទ្ធិពល​នៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែល​បាន​បង្កើតឱ្យ​មាន​បច្ចេកវិទ្យាថ្មីៗ​ជាច្រើន។ ការ​វិវត្ត​ឥតឈប់ឈរ នៃបច្ចេកវិទ្យា បាន​បង្កើត​ជា​ជំនាញ​ឌីជីថលថ្មី​ជាច្រើន និង​បាន​ផ្លាស់ប្តូររបៀប​ធ្វើការងារ​នាពេលបច្ចុប្បន្ន។ ​បន្ថែម​ពី​ការ​ធ្វើការ​ងារ​បែបប្រពៃណី ​ការធ្វើ​ការងារ​ឯករាជ្យ ក៏​មានការ​កើនឡើង និង​មានភាពលេចធ្លោ​នៅ​ក្នុងទីផ្សារការងារ​សកល​លោកផងដែរ។ ប៉ុន្តែ​ការ​ធ្វើ​ការងារ​ឯករាជ្យ មិន​មែន​សម្រាប់​មនុស្ស​គ្រប់គ្នា​នោះទេ ដោយ​ការងារ​បែបនេះ ទាមទារ​ឱ្យ​មាននូវ​ក្រម​សីលធម៌ និងទំនួលខុសត្រូវ​ខ្ពស់​ចំពោះ​ការងារ ក៏​ដូចជា​មានសមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហាផងដែរ ដោយ​ហេតុថា ពួកគេ​ត្រូវ​ធ្វើ​ការផ្ទាល់ជាមួយ​នឹងអតិថិជន, ក្នុងន័យនេះ ការងារតាំង​ពីការ​ជួបជាមួយ​អតិថិជន ការចរចា និង​រហូត​ដល់​ការ​បំពេញ​សេវាកម្ម ពួកគេ​ត្រូវ​រ៉ាប់រង​ដោយខ្លួនឯង។

ឥទ្ធិពល នៃបច្ចេកវិទ្យា​លើ​ការងារ​នៅក្នុងវិស័យ​សំខាន់ៗ

បច្ចេកវិទ្យា​បានក្លាយ​ជាផ្នែកមួយ​យ៉ាង​សំខាន់​នៃសង្គមទំនើប ដោយ​ប្រែក្លាយ​ពីរបៀប​ដែល​អាជីវកម្ម​ដំណើរការ និង​ផ្លាស់ប្តូរ​ទីផ្សារ​ការងារ​នៅ​ទូទាំង​ឧស្សាហកម្ម​ទាំងអស់។ ភាពជឿនលឿន នៃ AI, ស្វ័យប្រវត្តិកម្ម​រ៉ូបូត និង​ថ្នាល​ឌីជីថល បាន​និងកំពុង​បង្កើត​ឱកាស​ការងារថ្មីៗ ខណៈ​ពេល​ដែល​ការ​វិវត្តទាំងនេះ​ក៏​បាន​កាត់បន្ថយ​​បន្តិចម្តងៗ នៃរបត់ការងារបែបប្រពៃណី​មួយ​ចំនួន​ផងដែរ។ ទន្ទឹមនេះ ការ​រីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល ក៏​បានជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើតួនាទីការងារ, តម្រូវ​ការ​ជំនាញ និង​គំរូ​ការងារ​ក្នុងវិស័យផ្សេងៗ ដែល​ចាំបាច់​តម្រូវ​ឱ្យ​មានការ​សម្របខ្លួន និង​ការរៀនសូត្រ​ឱ្យ​បានរហ័ស និង​ទាន់ពេលវេលា។

វិស័យ​ផលិតកម្ម ៖ កន្លងមករបបការងារ​នៅ​ក្នុង​រោងចក្រ គឺពឹងផ្អែក​ខ្លាំង​លើ​កម្លាំង​ពលកម្ម​របស់​មនុស្ស ដែលជា​ហេតុ​ធ្វើ​ឱ្យ​ផលិតកម្ម​មានភាពយឺតយ៉ាវ និង​ទទួលបានផលិតផលតិច។ យ៉ាងណាមិញ ការរីកចម្រើន​នៃបច្ចេកវិទ្យា ដូចជាប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម និងរ៉ូបូត បានជំនួស​ការងារ​ទាំងនោះ​ស្ទើរតែ​ទាំងស្រុង ដោយជួយ​សម្រួល​ដល់​ការងារ​ដែល​ត្រូវ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ខ្លាំង និង​ការងារដដែលៗ​ប្រចាំថ្ងៃរបស់មនុស្សបាន។ ការផ្លាស់ប្តូរនេះ បាននាំ​ឱ្យ​មានការ​ថយចុះនៃតម្រូវការ​កម្លាំងពលកម្ម​ដែលគ្មានជំនាញ ហើយ​បាន​បង្កើន​តម្រូវ​ការ​សម្រាប់​អ្នកជំនាញ​ដែលយល់ដឹងពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា និង​អ្នកជំនាញដំណើរការ​ថែទាំ​កម្មវិធី​សម្រាប់​ដំណើរការ​ម៉ាស៊ីន​វិញ។ ការណ៍នេះ តម្រូវ​ឱ្យ​បុគ្គលិក​នៅក្នុងវិស័យ​នេះ ចាំបាច់​ត្រូវ​ពង្រឹង និង​ពង្រីក​ជំនាញ​របស់ខ្លួន​ឱ្យ​បាន​ជាប្រចាំ ដើម្បីចៀសវាងការជំនួស​ដោយ​បច្ចេកវិទ្យា​ថ្មីៗ​ទាំងនោះ។

វិស័យសុខាភិបាល ៖ បច្ចេកវិទ្យា​បានក្លាយ​ជា​ផ្នែក​ដែល​មិន​អាចខ្វះ​បាន​នៅ​ក្នុងវិស័យ​សុខាភិបាល ដោយ​បច្ចេកវិទ្យាបាន​ជួយ​សម្រួល​ដល់​ការងារ​សំខាន់ៗ ដូចជា ការបង្កើន​ការថែទាំអ្នកជំងឺ, សម្រួលប្រតិបត្តិការ និងជំរុញ​ការ​បង្កើត​ថ្មីជា​ដើម។ ជាក់ស្តែង ការ​ប្រើប្រាស់ Electronic Health Records បានផ្លាស់ប្តូរ​ការគ្រប់គ្រង​ទិន្នន័យ​របស់អ្នកជំងឺ​ប្រកប​ដោយ​ភាពត្រឹមត្រូវ និង​ច្បាស់លាស់ និង​ជួយ​សម្រួល​ដល់​ការ​សម្រេចចិត្ត​ផងដែរ។ Telemedicine អនុញ្ញាត​ឱ្យ​អ្នកជំនាញ​ថែទាំ​សុខភាព​ពិគ្រោះយោបល់​ជាមួយ​អ្នកជំងឺ​ពីចម្ងាយ និង​ពង្រីក​លទ្ធភាព​ទទួលបាន​សេវាវេជ្ជសាស្រ្ត។ បន្ថែម​ពីនេះ AI ក៏​បានជួយដល់​ការវិភាគរោគវិនិច្ឆ័យ, ការធ្វើ​ផែនការ​ព្យាបាល និង​បង្កើន​ការ​សម្រេចចិត្ត​ផ្នែកព្យាបាល។ ភាពជឿនលឿន នៃបច្ចេកវិទ្យាទាំងនេះ ទាមទារ​ឱ្យ​បុគ្គលិក​ក្នុងវិស័យ​នេះ ត្រូវ​ព្យាយាម​សិក្សារៀនសូត្រ​ជាបន្តបន្ទាប់ និង​ព្យាយាម​បន្សាំ​ខ្លួន​ទៅនឹង​ការផ្លាស់ប្តូរ​នៃបច្ចេកវិទ្យាថ្មីៗ។

វិស័យអប់រំ ៖ នៅក្នុងយុគសម័យ​ឌីជីថល វិស័យអប់រំ​បាន​និងកំពុង​ផ្លាស់ប្តូរឆ្ពោះទៅ​រកការសិក្សា​តាម​ប្រព័ន្ធ​ឌីជីថល ជាពិសេស ជាមួយ​នឹង​ការកើនឡើង នៃថ្នាលសិក្សា​តាមប្រព័ន្ធ​អេឡិចត្រូនិក និងការអប់រំផ្ទាល់ខ្លួន ដែលជំរុញ​ដោយ AI។ វគ្គសិក្សា​តាមអ៊ីនធឺណិត, ថ្នាក់រៀននិម្មិត និងកម្មវិធីបង្រៀន​ដោយ AI ផ្តល់នូវ​បទពិសោធន៍​សិក្សា​តាមតម្រូវការ ដែលធ្វើ​ឱ្យ​ការ​អប់រំកាន់តែងាយស្រួលដល់សិស្ស​ទូទាំងសកលលោក។ ខណៈពេល​ដែលតួនាទី នៃការ​បង្រៀនបែបប្រពៃណីអាច​នឹង​មានការធ្លាក់ចុះ បច្ចេកវិទ្យាក៏​បាន​បង្កើតនូវ​ឱកាស​ថ្មីៗ​សម្រាប់អ្នកបង្កើតខ្លឹមសារ​អប់រំ​តាមប្រព័ន្ធ​អេឡិចត្រូនិក អ្នករចនា​មេរៀន និង​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យាអប់រំ​ផងដែរ។ បន្ថែមពីនេះ គ្រូបង្រៀន​អាច​បង្កើត​បទពិសោធន៍​សិក្សាល្អៗ ផ្តល់ជំនួយដល់​ការសិក្សា​របស់​សិស្ស​បានគ្រប់ពេលវេលា និង​តាមដាន​វឌ្ឍនភាពរបស់សិស្ស​កាន់តែ​មានប្រសិទ្ធភាព តាមរយៈការ​ប្រើប្រាស់​ថ្នាល​សិក្សា​អនឡាញនានា។

វិស័យកសិកម្ម ៖ បច្ចេកវិទ្យាឌីជីថល​បាន​ក្លាយ​ជាចលករ​មួយ​យ៉ាងសំខាន់​នៅ​ក្នុងវិស័យ​កសិកម្ម ដោយ​បាន​ធ្វើ​ឱ្យ​មានការផ្លាស់ប្តូរ​ពីការ​ធ្វើកសិកម្ម​បែប​ប្រពៃណី ដែលទទួលបាន​កសិផល​តិចតួច មក​ជា​កសិកម្ម​បែប​ទំនើប ដែល​ទទួលបាន​ទិន្នផល​ច្រើន តាមរយៈ​ការ​ប្រើប្រាស់​គ្រឿងចក្រ​ស្វ័យ​ប្រវត្តិកម្ម និង​ដ្រូន​ជាដើម។ បន្ថែមពីនេះ ឧបករណ៍​ចាប់សញ្ញា IoT និង AI ក៏​បានដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ត្រួតពិនិត្យ​សុខភាពដី និង​បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធធារាសាស្រ្ត, កាត់បន្ថយ​កាកសំណល់ និង​បង្កើន​ទិន្នផល, ជួយ​ក្នុងការព្យាករ​គំរូ​អាកាសធាតុ និង​បង្កើន​ប្រសិទ្ធភាព​ការបែងចែកធនធានផងដែរ។ ក្នុងន័យ​នេះ កសិករ​ត្រូវយល់ដឹងពីការវិភាគ​ទិន្នន័យ និង​ប្រើប្រាស់​ឧបករណ៍​កសិកម្ម​ឆ្លាតវៃ, ផ្លាស់ប្តូរ​ធម្មជាតិ នៃការងារ​កសិកម្ម ពីកម្លាំង​ពលកម្ម​ដោយ​ដៃ ទៅជា​ប្រតិបត្តិ​ការ​ដែល​ដំណើរ​ការ​ដោយ​បច្ចេកវិទ្យា ដើម្បីអាច​បង្កើន​ផលិផល និងអាច​ប្រកួតប្រជែង​ក្នុងទីផ្សារជាតិ និង​អន្តរជាតិ។

វិស័យ​ដឹកជញ្ជូន ៖ វិស័យ​ដឹកជញ្ជូន និង​ឡូជីស្ទិក បាន​និងកំពុង​ឆ្លង​កាត់​ការផ្លាស់ប្តូរ​ជា​ច្រើន​ដំណាក់​កាល ពីការ​ប្រើប្រាស់សត្វ ដើម្បីដឹកទំនិញ រហូត​ដល់​ការ​ប្រើប្រាស់នាវា, យន្តហោះ និងរថភ្លើងដឹកទំនិញឆ្លង​ប្រទេស និង​តំបន់ ហើយ​មក​ដល់ពេលបច្ចុប្បន្ន​នេះ គឺមាន​ការវិវត្ត​ដល់​ការ​ប្រើប្រាស់​យានជំនិះ ដែល​បើកបរ​ដោយ​ខ្លួនឯង​ទៀតផង។ យ៉ាងណាមិញ ស្វ័យ​ប្រវត្តិកម្ម​ក៏​បានគំរាម​កំហែង​ដល់​ឱកាស​ការងារដូចជា អ្នក​បើកបរឡានដឹកទំនិញ និង​សេវាកម្មដឹកជញ្ជូនជា​ដើម ដែលជា​ហេតុចាំបាច់​ទាមទារ​ឱ្យ​មានការ​រៀនសូត្របន្ត និង​សម្របខ្លួន​ទៅនឹង​ការ​ប្រើប្រាស់បច្ចេកវិទ្យាថ្មី, ផ្លាស់ប្តូរ​តួនាទី​ការងារ​ប្រពៃណី និង​ជំរុញ​ការ​បង្កើតថ្មី​នៅ​ក្នុង​ឧស្សាហកម្មដឹកជញ្ជូន។ ជាក់ស្តែង ស្វ័យប្រវត្តិកម្ម តាមរយៈយានជំនិះដែលបើកបរ​ដោយខ្លួនឯង និង AI-optimized Logistics ទាមទារ​ជំនាញថ្មី​ក្នុងការ​វិភាគទិន្នន័យ និងការថែទាំប្រព័ន្ធ។ ថ្នាល់ឌីជីថល ចាប់ពីកម្មវិធីចែក​រំលែក​ការ​ជិះ (Ride Sharing) រហូត​ដល់​ការគ្រប់គ្រង​ចរាចរណ៍​តាម​ពេលវេលា​ជាក់ស្តែង បាន​បង្កើត​តួនាទី​ក្នុងការ​អភិវឌ្ឍ​កម្មវិធី និងវិទ្យាសាស្រ្តទិន្នន័យ៕

តើយុវជន​កម្ពុជាបានត្រៀម​ខ្លួន​សម្រាប់ការឆ្លើយតប​ទៅនឹង​ការ​ប្រែប្រួល​នៃរបត់​ការងារសម័យ​ទំនើបហើយ​ឬនៅ?


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *